អ្នកនិពន្ធ Melody និង ទំនុកច្រៀង ប្រចាំផលិតកម្មថោន លោក យឹម តាស្រង់ សម្រាប់ឆ្នាំ ២០១៥ នេះកាន់តែទទួលបានប្រជាប្រិយភាព បន្ទាប់ពីបង្កើតបទ និង តែងទំនុកច្រៀង ពិរោះ ជាពិសេសស្នាដៃកូនខ្មែរ តែម្តង ។
កន្លងមក យឹម តារាស្រង់ ធ្លាប់បានទទួលស្គាល់ថា យើងមិនអាចលុបបំបាត់ ការលួចចម្លង បទបរទេស ១០០ ភាគរយនោះទេ តែយើងអាចធ្វើវាទៅបាន តាមដំណើរ សន្សឹម ៗ ។
ជាមួយនឹងការងារដ៏ច្រើនរបស់ខ្លួន ស្រាប់តែថ្មីៗនេះ យឹម តាស្រង់ បានត្អួញត្អែរ ថានឿយហត់ និង ផ្ទុះកំហឹងទៅលើតារាចម្រៀងម្នាក់ ។
៨ ម៉ោងមុននេះ លោក យឹម តាស្រង់ បានសរសេរលើហ្វេសប៊ុកខ្លួនថា “មួយរយះនេះខ្ញុំមានអារម្មណ៍ថានឿយណាយ និងស្មុគស្មាញច្រើនបន្តិចទើបមិនសូវខ្វល់ការងារមិនមែនមានន័យថាខ្ញុំអត់សម្ថតភាពទេ……..ស្នាដៃនិពន្ធរបស់ខ្ញុំគឺខ្ញុំនិពន្ធអោយអ្នកដែលពេញចិត្តអោយខ្ញុំនិពន្ធអោយតែបើតារាចម្រៀងណាចរឹតឆ្លាតពេកឬបើកំពូលតារាខ្លះចេះចុះច្រើនពេកក៏អត់ស្វាគមន៍និពន្ធអោយដែរព្រោះខ្ញុំខ្លាចអន់ខាតទឹកប៊ិចខ្ញុំដែរ…មិនចង់បង្ហាញអារម្មណ៍ការងារតាម Facebook ទេ តែពេលខ្លះត្រូវតែ Post អោយដឹងខ្លាចគេតេមកសុំអោយនិពន្ធខាតថ្មទូរស័ព្ទខ្ញុំគួររៀនមើលអោយឃើញពីតម្លៃគេខ្លះទៅកុំទុកគេមិនស្មើរខ្លួនព្រោះអ្នកនិពន្ធម្នាក់នេះមិនដែលសុំអោយអ្នកចម្រៀងណាមកច្រៀងបទដែលខ្ញុំនិពន្ធនោះទេ” ។
ការសរសេរបែបនេះ ត្រូវបានគេយល់ឃើញថា យឹម តាស្រង់ អាចនឹងផ្ទុះកំហឹង ចំពោះតារាចម្រៀង នៅក្នុងទ្រនំរបស់ខ្លួន ឬ តារាចម្រៀងផ្សេងៗទៀតនៅក្រៅទ្រនំក៏ថាបាន ដែលលេងខ្សែលើ ចំពោះលោក ។ ជុំវិញ បញ្ហានេះ យើងមិនអាចសុំការបំភ្លឺបានទេ ដោយមិនអាចទំនាក់ទំនងសុំការអធិប្បាយបាន នៅព្រឹកនេះ ៕
មតិយោបល់