ព័ត៌មានសិល្បៈ និងកម្សាន្ត

តើ​ការ​ផឹកទឹក​៨​កែវ​ក្នុង​មួយ​ថ្ងៃ​ធ្វើឲ្យស្បែក​មានសំណើម?

សម្រាប់ចម្លើយឆ្លើយនោះគឺងាយស្រួសណាស់ គឺថាទេ។ ទោះជាអ្នកធ្លាប់បានលឺវា ជាយូរណាស់មកហើយ តែវាមិនមែនជាការ ពិតនោះទេ។ វា ពិតជាគំនិតដ៏ល្អ មែនហើយ ក្នុងការរក្សាខ្លួនប្រាណរបស់អ្នក រួមទាំងស្បែករបស់អ្នក អោយមានជាតិទឹក តែទោះជា យ៉ាងណាក៏ដោយ ស្រទាប់ស្បែកផ្នែកខាងក្រៅ គឺមិនបានធ្វើការបឺតស្រូបយកជាតិទឹក ដោយសារ តែវាត្រូវបាន បង្កើតឡើងដោយសារតែកោសិកានៃស្បែកងាប់ ។ កម្រិតសំណើមនៃស្បែក គឺមិនត្រូវបានកំណត់ដោយកត្តាខាង ក្នុងនោះទេ ប៉ុន្តែវាមកពីកត្តាខាងក្រៅនោះទេ ដូចជា ខ្យល់ត្រជាក់ ឬ ក្តៅ, កំដៅស្ងួត និង ដោយសារតែចំនួននៃ ខ្លាញ់ដែលត្រូវបានបញ្ចេញដោយក្រពេញដែលអ្នកមាន ។ ដូច្នេះប្រសិនបើអ្នកចង់ អោយស្បែករបស់អ្នកមាន សំណើម អ្នកអាចខាត់វាចេញ ជារៀងរាល់ សប្តាហ៍ជា មួយនឹង អំបិលខាត់ស្បែក ឬ សារធាតុសម្រាប់ខាត់ស្បែក ផ្សេងទៀត ដើម្បីយកស្បែកងាប់ចេញ រួចបន្ទាប់ មកអ្នកអាចលាបក្រែមផ្តល់សំណើម ខណៈពេលដែលស្បែកអ្នក នៅសើមនៅឡើយ។ បើអ្នកចង់ផ្តល់ជាតិទឹក នៅក្នុងខ្លួនរបស់អ្នក នោះអ្នកអាចផឹកទឹកអោយបាន៨កែវជារៀងរាល់ ថ្ងៃ ។

ឹwater

មតិយោបល់