ប្រភពព័ត៌មានបរទេសជាច្រើនបានឲ្យដឹងថា Samsung Electronics Co.Ltd ដែលជាក្រុមហ៊ុន ផ្គត់ផ្គង់ទូរស័ព្ទ លំដាប់ថ្នាក់កំពូលតារាង ទូទាំងពិភពលោកនោះ នៅរយៈពេល១សប្តាហ៍នេះ គួរឲ្យ កត់សម្គាល់ថា សេដ្ឋកិច្ច ធ្លាក់ចុះ បន្ទាប់ពីក្រុមហ៊ុន Apple ឈ្នះក្តីក្នុងការហាមឃាត់ ការលក់ស្មាតហ្វូន Galaxy Nexus របស់ខ្លួននៅ សហរដ្ឋអាមេរិកនោះ។ Samsung Electronics Co.Ltd បានធ្លាក់ចុះប្រាក់ចំណូល ប្រមាណ ២,៤ភាគរយ ដែលស្មើរនឹង ១១៧២,០០០វ៉ុន។ តម្លៃភាគហ៊ុន របស់ក្រុមហ៊ុន ស្ថិតនៅតិចជាង ២ភាគរយ ខណៈម៉ោង ១១ និង ១០នាទីព្រឹកដែលជាម៉ោងនៅប្រទេស កូរ៉េខាងត្បូង ហើយបានធ្លាក់ចុះកាន់ តែខ្លាំងចាប់តាំងពីថ្ងៃទី ២៥ ខែមិថុនាកន្លងទៅនេះដែរ។
ប្រភពព័ត៌មានដដែលបានឲ្យដឹងទៀតថា ក្រុមហ៊ុនផ្គត់ផ្គង់ គ្រឿងអេឡិចត្រូនិចធំៗ លើពិភពលោកទាំងពីរនេះ បានចោទប្រកាន់គ្នាទៅ វិញ ទៅមក ថា បានលួចចម្លង ម៉ូតរបស់ ខ្លួននិងមានជម្លោះ ប៉ាតង់បច្ចេកវិទ្យា ជាមួយគ្នាទូទាំងពិភពលោក អស់រយៈពេលជាយូមកហើយ។ យោងតាមប្រភពព័ត៌មានប្រកាសចុងក្រោយបង្អស់ របស់តុលាការ សហរដ្ឋអាមេរិកបាន សម្រេច មិនឲ្យ Samsung មានលក់នៅ លើទីផ្សារធំៗ នោះទេ ខណៈដែល Apple បាន ស្វែងរកកិច្ចអន្តរាគមន៍ បញ្ឈប់ការ លក់ស្មាតហ្វូន ចំនួន ២៥ ប្រភេទរបស់ Samsung បន្ថែម ទៀតពីលើ ម៉ូដែលស្មាតហ្វូន Nexus ដែលបា ន ប្រកាសផ្អាក លក់កាលពីថ្ងៃទី ២៩ ខែមិថុនា កន្លងទៅនេះ ដែលរាប់បញ្ចូល រួមទាំងស្មាតហ្វូន Galaxy S III.ផងដែរ៕
មតិយោបល់