ចាហ្វាង Zhang Yimou ជួប Brigitte Lin និង Angelina Jolie ដើម្បីថតរឿងថ្មី

ពាក្យចចាមអារ៉ាមមួយបាននិយាយថា ចាហ្វាង Zhang Yimou នឹងធ្វើការហោះហើរទៅទៅជួបនឹងតារា សម្តែងស្រី Brigitte Lin ដែលបានចូលនិវត្តន៍នោះ និងជួបជាមួយនឹង តារា ស្រីល្បី Angelina Jolie ដើម្បីថតក្នុងសាច់រឿងថ្មីរបស់គាត់ក្រោមចំណងជើងថា Kiss of the Dragon

ខណះ ដែលទៅជួបនេះដែរប្រភពព័ត៌មានចចាមអារ៉ាមនោះបានប្រាប់ឲ្យដឹងជាបន្តថា តារាទាំង ២ បានយលព្រមហើយ ដោយពួកគេបានពិភាក្សាគ្នាតាមរយៈប្រព័ន្ធអ៊ិនធឺណេត ។

សម្រាប់គម្រោងទឹកប្រាក់លើការចំណាយនៃសាច់រឿងនេះចំណាយអស់ទឹកប្រាក់ ១០០ លានដុល្លារ នេះបើតាមការប៉ាន់ប្រមាណនោះ ។

គួររំលឹកផងដែរថា Brigitte Lin នាងបានលាឈប់ពី ឧស្សាហកម្មភាពយន្តខណះដែលនាងបានរៀបការជាមួយនឹងអ្នកជំនួញ Michael Ying កាលពីឆ្នាំ ១៩៩៤ នោះ ។ Brigitte Lin សម្តែងបានរហូតដល់ទៅ ១០៦ រឿង អំឡុងពេលដែលនាងមានវ័យ ២១ ឆ្នាំ ៕

Angelina Jolie

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *