សូមជួយអរផងដែលអ្នកមានផ្ទៃពោះ! សម្រាប់រយៈពេលច្រើនខែទៅមុខទៀតអ្វីៗនឹងមានការផ្លាស់ប្តូរ។
និយាយអញ្ជឹង អ្នកប្រហែលជាឆ្ងល់រួចទៅហើយចំពោះការប្រែប្រួលនៃជីវិតរស់នៅរបស់អ្នក ។ សង្ឃឹមថា អ្នកមិនជក់បារី កុំប៉ះពាល់ជាតិស្រា ដើម្បីអោយអ្នក និងកូនមានសុខភាពល្អ ព្រមទាំងទៅសុំដំបូន្មានពីគ្រូពេទ្យអំពីរបបអាហារ ក៏ដូចជាការហាត់ប្រាណដើម្បីជាទម្លាប់ដលជីវិត។
ប៉ុន្តែតើអ្នកធ្លាប់មានគិតអំពីជីវិតផ្លូវភេទដែរទេ? ជឿឬមិនជឿថា ពេលមានផ្ទៃពោះហើយក៏អាចរួមភេទបានដែរ។
ការសិក្សាមួយបានរកឃើញថា ស្ត្រី ៨២ភាគរយតែងតែគិតអំពីអំពីការរួមភេទក្នុងពេលមានផ្ទៃពោះ ហើយអ្វីដែលច្បាស់លាស់នោះគឺថា ការរួមភេទក្នុងពេលនេះគឺមានសុវត្ថិភាព រីករាយ និងអាចរក្សាចំណងគូរស្វាមីភរិយាកាន់តែស្អិតល្មួតទៀតផង។
ស្ត្រីខ្លះហាក់បីដូចជាចង់រួមភេទកាន់តែច្រើនក្នុងត្រីមាសទី១ និងទី២ ប៉ុន្តែមិនមានក្នុងត្រីមាសទី៣ឡើយ។ នេះមានន័យថា ការមានផ្ទៃពោះយូរពេកគេមិនបានចាត់ទុកអោយចូលរួមក្នុងការរួមភេទ ឡើយ។ ការសិក្សាមួយទៅលើស្ត្រីចំនួន ១៨៨នាក់បានរកឃើញថា មានស្ត្រី ៨០ភាគដែលមានសកម្មភាពរួមភេទ។ ទោះបីជាយ៉ាងណាក៏ដោយ នៅពេលស្ត្រីមិនចង់រួមភេទនៅត្រីមាសទី៣ ដោយសារតែពួកគេខ្លាចកូនកើតមិនគ្រប់ខែ ឬកូនក្នុងផ្ទៃឈឺចាប់។ អ្វីដែលចាប់អារម្មណ៍នោះគឺថា ការសិក្សាបានស្រាវជ្រាវឃើញថា ស្ត្រីមិនមាននិន្នាការទទួលបានចំនុចកំពូលច្រើនក្នុងត្រីមាសទី៣ឡើយ ហើយសេរ (Clitoris) របស់ពួកគេក៏លែងមានរំញោចទៀតដែរ។ ក្នុងពេលមានផ្ទៃពោះ ទ្វារមាសរបស់ពួកគេកាន់តែគ្មានផាសុខភាពទៅៗ។
ទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកចង់រួមភេទដោយខ្លួនមានផ្ទៃពោះ ហើយគ្រូពេទ្យបើកភ្លើងខៀវអោយទៀតនោះ យើងខ្ញុំសូមធានាថា អ្នក និងកូនអ្នកគួរតែមិនមានបញ្ហាអ្វីចោទឡើយ។ លើសពីនេះទៅទៀត គ្មានអំណះអំណាងណាដែលនិយាយថា ការរួមភេទនៅពេលមានផ្ទៃពោះយូរខែ ប្រឈមនឹងកូនកើតមិនគ្រប់ខែកាន់តែខ្លាំងទេ។ ការស្រាវជ្រាវបានរកឃើញថា ស្ត្រីដែលទទួលបានចំនុចកំពូលច្រើនក្នុងពេលមានផ្ទៃពោះយូរខែ ក៏អាចកាត់បន្ថយការប្រឈមនឹងកូនកើតមិនគ្រប់ខែបានដែរ។
ដូច្នេះខណៈពេលដែលការរួមភេទត្រូវបានចាត់ទុកថាមានផលល្អក្នុងពេល មានផ្ទៃពោះ អ្នកប្រហែលជាមានការភ្ញាក់ផ្អើលមួយចំនួនទាក់ទងនឹងផលវិបាករបស់វា ជាពិសេសក្នុងពេលមានផ្ទៃពោះយូរខែ នោះគឺ ការហូរទឹកដូចទឹកដោះចេញពីសុដន់ ឈឺពោះរមួលៗតិចៗប្រសិនបើដៃគូរអង្អែលសុដន់ ប្រែប្រួលដល់ទឹករំអិលទ្វារមាស គ្មានផាសុខភាពនិងឈឺក្នុងទ្វារមាស ឬលេចទឹកនោមចេញតិចៗ។ អ្វីអស់ទាំងនេះគឺជារឿងធម្មតាទេ។ ទោះបីជាយ៉ាងនេះក្តី ប្រសិនបើការឈឺចាប់ចេះបន្តជាច្រើនម៉ោងក្រោយពីរួមភេទរួច ឬមានហូរឈាម ចូរទូរស័ព្ទទាក់ទងនឹងគ្រូពេទ្យភ្លាមដើម្បីដោះស្រាយបញ្ហា។
ទោះបីជាអ្នកមិនចង់រួមភេទក៏ដោយ ក៏មិនត្រូវចៀសវាងនូវការស្និទ្ធស្នាលខាងរៀងកាយដែរ ដូច្នេះចូរស្វែងរកនូវមធ្យោបាយផ្សេងៗទៀតដើម្បីអោយអ្នកទាំងពី កាន់តែមានភាពជិតស្និទ្ធនឹងគ្នាដូចជា ការថ្នាក់ថ្នម ការថើប ការម៉ាស្សាគ្នាទៅវិញទៅមក និងការកាន់ដៃគ្នា។ ចូរចងចាំថា អ្នកគួរតែកុំភ្លេចថាខ្លួនឯងជាប្តីប្រពន្ធអី ព្រោះអ្នកខំប្រឹងប្រែងណាស់ទើបបានរស់នៅជាមួយគ្នា។ ចូរនិយាយអំពីការប្រែប្រួលនៃរាងកាយរបស់អ្នក និងកត់សម្គាល់រកមើលអ្វីប្លែកខ្លះក្នុងពេលរួមភេទ ដើម្បីអោយដៃគូររបស់អ្នកបានយល់ និងរំពឹងទុកបាន។
រឿងដ៏ល្អបំផុតដែលអ្នកអាចធ្វើបានសម្រាប់កូននៅក្នុងផ្ទៃពោះ គឺធ្វើអោយសង្គមគ្រួសាររបស់អ្នកមានភាពសប្បាយរីករាយ ក្នុងនោះការរួមភេទអាចជួយដល់រឿងនេះបាន។
អត្ថបទដោយ៖ Health
មតិយោបល់