អ្នកប្រហែលជាបានស្ថិតក្នុងស្ថានភាពមួយដែលធ្វើអោយអ្នកមានអារម្មណ៍ រងសម្ពាធដើម្បីធ្វើអ្វីមួយដែលអ្នកមិនចង់ធ្វើ នោះប្រហែលជាតាមពាក្យសម្តីនៅចំពោះមុខមនុស្សជាច្រើន ឬព្យាយាមធ្វើអ្វីមួយដែលអ្នកមិនចង់ដូចជាការប្រើថ្នាំ និងផឹកគ្រឿងស្រវឹង។
ការរួមភេទក៏ជារឿងមួយដែលមនុស្ស ផ្សេងៗទៀតអាចព្យាយាមដាក់សម្ពាធមកលើពួកយើងនៅពេលពួកយើងមិនចង់ នឹងធ្វើវាផងនោះ។ វាគឺជារឿងសំខាន់ណាស់ក្នុងការមិនប្រើសម្តីសម្លុតអោយធ្វើអ្វីមួយ នូវអ្វីដែលអ្នកគ្មានផាសុខភាពនឹងធ្វើវា។ អត្ថបទមួយនេះនឹងប្រាប់អ្នកអំពីការគាបសង្កត់ដើម្បីរួមភេទ និងវិធីជួយដល់អ្នកដើម្បីគ្រប់គ្រងស្ថានការណ៍ដែលលំបាកៗ។
ចំនុចសំខាន់៖ ប្រសិនបើមាននរណាម្នាក់បង្ខំអ្នកដើម្បីអោយចូលរួមធ្វើការសកម្មភាព រួមភេទគ្រប់ជំពូកទាំងអស់ដោយគ្មានការយល់ព្រមពីអ្នកទេ នោះមានន័យថាគឺជាការចាប់រំលោភហើយ។ ចូរប្រាប់នរណាម្នាក់ដែលអ្នកអាចជឿទុកចិត្តបាន (មិត្តភក្តិ អ្នកជិតខាង គ្រូបង្រៀន ឬឪពុកម្តាយ) អំពីអ្វីដែលបានកើតឡើងអោយបានលឿនបំផុតតាមតែអាចធ្វើបាន។
ការដែលស្និទ្ធស្នាលជាមួយនរណាម្នាក់
ភាពស្និទ្ធស្នាលមិនមែនប្រើសម្រាប់សម្តៅទៅលើការរួមភេទ ឬប៉ះពាល់ប្រដាប់ភេទនោះទេ។ អ្នកអាចទទួលបាននូវភាពស្និទ្ធស្នាលជាមួយនរណាម្នាក់តាមមធ្យោបាយ ច្រើនប្រភេទដូចជា ការនិយាយគ្នា និងការចែករំលែកប្រវត្តិផ្ទាល់ខ្លួន ក៏ដូចជាអារម្មណ៍របស់អ្នកផងដែរ។
ការដែលមានភាពស្និទ្ធស្នាល ជាលក្ខណៈផ្លូវភេទជាមួយនរណាម្នាក់គួរតែធ្វើឡើងដោយការពេញចិត្ត និងមានផាសុខភាពដើម្បីអោយអ្នកមានអារម្មណ៍សប្បាយរីករាយ និងពោរពេញដោយសុភមង្គល។ វាគឺជាវិធីមួយប្រភេទក្នុងការបញ្ជាក់អំពីអារម្មណ៍របស់អ្នកតាម សកម្មភាពរាង្គកាយ។
ប្រសិនបើអ្នកមានអារម្មណ៍ល្អសម្រាប់ ភាពស្និទ្ធស្នាលជាលក្ខណៈផ្លូវភេទទាំងស្រុងហើយ នោះរាង្គកាយរបស់អ្នកក៏មានអារម្មណ៍ថាស្រួលបួលដែរ។
ការ ដែលមានភាពស្និទ្ធស្នាលជាលក្ខណៈផ្លូវភេទគឺមិនត្រឹមតែសម្រាប់ ធ្វើការរួមភេទមួយមុខនោះទេ វាអាចជាការរួមភេទក្នុងកម្រិតជាច្រើន។ ការដែលមានទំនាក់ទំនងខាងផ្លូវកាយ ឬស្និទ្ធស្នាលខាងផ្លូវភេទអាចធ្វើអោយអ្នកមានអារម្មណ៍ថាកាន់តែ ជិតស្និទ្ធ។ មានមធ្យោបាយជាច្រើនដែលអ្នកអាចក្លាយទៅជាមានភាពស្និទ្ធស្នាលជាមួយគេ ច្រើនជាងការរួមភេទទៅទៀតដូចជា ការនិយាយនូវអារម្មណ៍របស់ខ្លួនដោយស្មោះត្រង់ជាដើម។ អាកប្បកិរិយាស្និទ្ធស្នាលខាងផ្លូវកាយ ឬផ្លូវភេទមួយចំនួនមានដូចជា៖
• ការថើប
• ការស្ទាបអង្អែល
• ការបរបោសអង្អែលថ្នមៗ
• ការអោបក្រសោប
• ការម៉ាស្សា
ប្រសិនបើអ្នកចង់បង្កើតនូវភាពស្និទ្ធស្នាលជាលក្ខណៈផ្លូវភេទជាមួយ នរណាម្នាក់មែន អ្នកគួរតែគិតអំពីអ្វីដែលធ្វើអោយអ្នកប្រព្រឹត្តិទៅប្រកបដោយ ផាសុខភាព។ អ្នកគួរតែធ្វើនូវអ្វីដែលអ្នកចង់ធ្វើ និងមិនមានអារម្មណ៍ថាអ្នកធ្វើនោះត្រឹមត្រូវ ហើយអ្នកមិនគួរណាធ្វើអ្វីៗដែលមិនត្រឹមត្រូវដែរ។ ប្រសិនបើអ្នកនិយាយថា អ្នកចង់រួមភេទ (ឬចូលរួមនូវរាល់ការធ្វើសកម្មភាពផ្លូវភេទផ្សេងៗ) ហើយបន្ទាប់មកចូរសម្រេចចិត្តថាអ្នកមិនចង់ធ្វើវាទេ អ្នកក៏ត្រូវបានអនុញ្ញាតអោយខ្លួនឯងផ្លាស់ប្តូរគំនិតបានគ្រប់ពេលវេលា បានដែរ។
ការដែលមិននិយាយអ្វីសោះមិនមែនមានន័យថាអ្នក ព្រមព្រៀងជាមួយគេដើម្បីរួមភេទជាលក្ខណៈផ្លូវការនោះទេ ហើយមនុស្សច្រើនតែអាចរក្សាបាននូវភាពស្ងៀមស្ងាត់ ឬមិននិយាយស្តីនៅពេលអ្នកដទៃព្យាយាមនិយាយបន្លាច ឬបំភ័យយើង។ ការធ្វើដូច្នេះគឺមិនមែនជាការយល់ព្រមនឹងគេដែរ។ វាគឺជារំលោភច្បាប់ប្រសិនបើមាននរណាម្នាក់បង្ខំអ្នកអោយរួមភេទ ជាមួយ (ឬចូលរួមធ្វើរាល់សកម្មភាពរួមភេទគ្រប់ជំពូក) ដោយអ្នកមិនយល់ព្រមផងនោះ។
បើយើងនិយាយពីច្បាប់នៅ ការរួមភេទជាមួយមនុស្សអាយុតិចជាង ១៨ឆ្នាំគឺជារឿងបំពាននឹងច្បាប់ ។
ភាពបរិសុទ្ធ ឬភាពមានព្រហ្មចារីយ៍
យោងទៅតាមកន្លែងដែលអ្នករស់នៅ និងទំនៀមទម្លាប់របស់អ្នក មនុស្សប្រុសស្រីអាចមានអារម្មណ៍ថាមានការគាបសង្កត់មួយចំនួនខណៈពេលដែល ពួកគេមានភាពបរិសុទ្ធ ឬក៏អត់។ ភាពបរិសុទ្ធសម្តៅទៅលើមនុស្សម្នាក់ដែលមិនទាន់បានរួមភេទម្តងសោះ។ តាមវប្បធម៌ជាច្រើន វាត្រូវបានគេមើលឃើញថា ជារឿងដ៏អាក្រក់មួយតាមរយៈមនុស្សមួយក្រុម ប្រសិនបើបុរសម្នាក់មិនបានបាត់បង់ភាពបរិសុទ្ធរបស់ខ្លួនទេ មើលទៅមិនមែនជាមនុស្សប្រុសពេញលក្ខណៈឡើយ។ សម្រាប់មនុស្សស្រីវិញមានលក្ខណៈផ្ទុយគ្នាវិញ ចំពោះក្មេងស្រីត្រូវបានរងសម្ពាធមិនអោយបាត់បង់ភាពបរិសុទ្ធរបស់ ពួកគេទេរហូតដល់ពួកគេបានរៀបការ ។ ក្តីសង្ឃឹមទាំងនេះច្រើនតែត្រូវបានសង្គមរុញច្រានទៅលើមនុស្សវ័យក្មេង ហើយប្រហែលជាមានឥទ្ធិពលទៅលើការសម្រេចចិត្តរបស់អ្នកចំពោះ អាកប្បកិរិយារួមភេទទៀតផង។
ការសម្រេចចិត្តរបស់អ្នកអំពីការ រួមភេទ (ឬការស្និទ្ធស្នាលជាលក្ខណៈផ្លូវភេទជាមួយនរណាម្នាក់) គួរតែគិតអំពីធ្វើដូចម្តេចទើបអ្នកមានអារម្មណ៍ថាមានសុវត្ថិភាព និងផាសុខភាព របៀគ្រប់គ្រងអារម្មណ៍ទៅលើសកម្មភាពរបស់អ្នកព្រមទាំងសកម្មភាពរបស់ ដៃគូរអ្នកដើម្បីអោយអ្វីៗធ្វើទៅតាមការប្រាថ្នាចង់បាន។
ការធ្វើអ្វីៗទៅតាមអ្នកចង់ធ្វើ
អ្នកប្រហែលជាធ្លាប់លឺមិត្តភក្តិរបស់អ្នកប្រាប់អំពីបទពិសោធន៍របស់ ពួកគេចំពោះការរួមភេទ និងគួរតែធ្វើដូចម្តេចចំពោះភាពស្និទ្ធស្នាលខាងផ្លូវភេទ នេះមិនមែនមានន័យថាអ្នកគួរតែធ្វើយ៉ាងណាដើម្បីអោយដូចគ្នានោះទេ។ អ្នកប្រហែលជាមិនប្រាកដថាអ្វីដែលពួកគេកំពុងតែប្រាប់នោះជាការពិត ទាំងអស់ទេ ព្រោះថាយុវវ័យជាច្រើននាក់តែងតែនិយាយបំផ្លើសអំពីរឿងនេះ។ បូករួមនឹងមនុស្សម្នាក់ៗមានភាពខុសៗគ្នាផង ធ្វើអោយពួកយើងទាំងអស់គ្នាសុទ្ធតែមានកម្រិតផាសុខភាពខុសៗគ្នាដែរ។ អ្នកប្រហែលជាចង់ធ្វើអ្វីៗជាលក្ខណៈបិទបាំងពីអ្នកដទៃហើយទើបមិន មានបញ្ហា។
ប្រសិនបើអ្នកនៅជាមួយនរណាម្នាក់ (វិធីស្និទ្ធស្នាលជាលក្ខណៈផ្លូវភេទណាមួយ) ហើយពួកគេស្នើរអោយអ្នកធ្វើអ្វីមួយដែលអ្នកមិនយល់ព្រម ចូរនិយាយថាទេទៅ។ ចូរគ្រាន់តែនិយាយថាទេ ឬសួរគេវិញថាវាមានន័យដូចម្តេច ទៅបានហើយ។ ប្រសិនបើអ្នកនិយាយថាទេរួចហើយ បន្ទាប់មកអ្នកអាចព្យាយាមយល់ដឹងពីវា។
ដោយសារតែអ្នក ត្រូវបាននរណាម្នាក់ចាប់អារម្មណ៍ និងចង់បង្កើតភាពស្និទ្ធស្នាលជាលក្ខណៈផ្លូវ ភេទជាមួយគេទៀត នោះមិនមែនមានន័យថាអ្នកគួរតែធ្វើអ្វីៗទាំងអស់ជាមួយពួកគេនោះទេ (ការរួមភេទ)។ អ្វីដែលអ្នកធ្វើជាមួយមនុស្សម្នាក់ទៀតមិនមែនជាសញ្ញាមួយដែល អ្នកស្រលាញ់គេប៉ុណ្ណានោះទេទោះបីជាអ្វីដែលមនុស្សមួយចំនួនអាចនិយាយ ក៏ដោយ ។
ការគាបសង្កត់ដើម្បីរួមភេទ
ប្រសិនបើនរណាម្នាក់ចង់បង្កើតភាពស្និទ្ធស្នាល ឬរួមភេទជាមួយអ្នក និងចង់អោយអ្នកធ្វើអ្វីៗដែលមិនចង់នឹងធ្វើផងនោះ ពួកគេប្រហែលជាព្យាយមគាបសង្គត់អ្នកអោយធ្វើវាហើយ។ មានមធ្យោបាយជាច្រើនដែលមនុស្សម្នាក់អាចព្យាយាមសាកល្បង និងគាបសង្កត់លើរូបអ្នកបាន រឿងនោះមានដូចជា៖
• អាចប្រាប់អ្នកថា ប្រសិនបើអ្នកពិតជាស្រលាញ់គេមែន ចូរធ្វើវាទៅ។
• អាចប្រាប់អ្នកថា គេនឹងឈប់ទាក់ទងជាមួយអ្នកទៀតប្រសិនបើអ្នកមិនព្រមធ្វើនូវអ្វីដែលគេចង់បាន។
• ព្យាយាមបញ្ច្រកស្រាឬលួចដាក់ថ្នាំ ដូច្នេះអ្នកមិនអាចមានសមត្ថភាពនិយាយថាទេទៀតបាន។
• អាចប្រាប់អ្នកថា វាគឺជាអ្វីដែលគូរសង្សាផ្សេងទៀតកំពុងតែធ្វើ ហើយការធ្វើដូច្នេះគឺជារឿងធម្មតាទេ។
• បង្ខិតបង្ខំនិយាយខ្ចរខ្ចាយពីរឿងអាស្រូវដែលអ្នកជាមនុស្សមិនពូកែ ខាងរឿងលើគ្រែ ឬជាមនុស្សគ្មានបានការខាងការរួមភេទ។
• អាចនិយាយទៀតថា គេនឹងមិនរួមភេទទេប្រសិនបើពួកគេប្រើស្រោមអនាម័យ
• អាចនិយាយថា “កាលពីមុនអ្នកធ្លាប់រួមភេទជាមួយខ្ញុំម្តង់រួចហើយ ឥឡូវម៉េចក៏មិនកើត?”
• តាមរយៈការដោះសម្លៀកបំពាក់របស់គេខ្លួនឯង និងដោះសម្លៀកបំពាក់អ្នកផងដែរ។
• ធ្វើអោយអ្នកប៉ះរូបគេនៅពេលអ្នកមិនចង់ធ្វើ។
• អាចនិយាយថា ក្បាច់រួមភេទផ្សេងៗទៀតមិនមែនជាការរួមភេទពិតប្រាកដទេ ដូច្នេះវាគ្មានបញ្ហាអ្វីចោទឡើយ។
ការបង្កើតនូវអារម្មណ៍សម្រើបប៉ុន្តែមិនមែនជាការរួមភេទ វាក៏មិនធ្វើអោយខូចខាតដល់រាង្គកាយដែរ។
របៀបដែលធ្វើអោយខ្លួនឯងសម្តែងនូវអាកប្បករិយាម៉ឺងម៉ាត់បាន
វាគឺជារឿងសំខាន់ដើម្បីដឹងពីរបៀបគ្រប់គ្រងស្ថានភាពទាំងអស់នេះ ដូច្នេះអ្នកក៏មិនត្រូវបានគាបសង្គត់អោយធ្វើអ្វីមួយដែលអ្នកមិនចង់ ធ្វើដែរ។ អ្នកនឹងត្រូវការធ្វើអ្វីអោយម៉ឺងម៉ាត់ នេះគឺជាមធ្យោបាយមួយចំនួនដែលអ្នកអាចនិយាយបាន។
“អូនត្រូវតែធ្វើប្រសិនបើអូនស្រលាញ់បង”។ អ្នកអាចនិយាយវិញថា៖
• ប្រសិនបើបងពិតជាស្រលាញ់អូនមែន បងមិនត្រួវព្យាយាមអោយអូនធ្វើអ្វីដែលអូនមិនចង់ធ្វើឡើយ”។
• “អូនយល់ថាយើងមានគំនិតស្នេហារខុសគ្នា”។
• “ ខ្ញុំយល់ថាខ្ញុំពិតជាមិនស្រលាញ់បងទេ”។
“បង់នឹងចប់គ្នាជាមួយអូនប្រសិនបើអូនមិនព្រមធ្វើអ្វីៗដើម្បីបង”។ អ្នកអាចនិយាយវិញថា៖
• “បងមិនអាចបង្ខំចិត្តខ្ញុំអោយធ្វើរឿងនេះបានទេ”។
• “អូនយល់ថាយើងបែកគ្នាទៅ”។
• “អូនទើបតែដឹងថាអ្វីដែលអូនចង់ធ្វើគឺបែកគ្នាជាមួយបង”។
“គូរសង្សាផ្សេងៗទៀតគេធ្វើបែបនេះដែរហ្នឹង ដូច្នេះវាជារឿងធម្មតាទេ មិនអញ្ជឹង?”។ អ្នកអាចនិយាយថា៖
• “គ្មានអ្វីដែលថាវាជារឿងធម្មតាទេ ហើយយើងក៏មិនមែនជាគូរសង្សាផ្សេងៗទៀតដែរ”។
• “ធ្វើម៉េចទើបអូនដឹងថាគូរសង្សាផ្សេងទៀតកំពុងតែធ្វើវាទៅ តើបងជឿនូវអ្វីដែលបងធ្លាប់លឺដែរអីៗ”។
• “ទេ អូនមិនមែនជាមនុស្សធម្មតាទេ ហើយបងក៏អញ្ជឹងដែរ”។
• “គូរសង្សាដែលមានសុភមង្គលមិនដែលគាបសង្គត់គ្នាអោយរួមភេទនោះទេ”។
“បងនឹងប្រាប់គេថាអូនជាមនុស្សមិនបានការខាងការងារនៅលើគ្រែ”។ អ្នកអាចនិយាយថា៖
• “វាគឺជារឿងល្អដែលមិនគាបសង្កត់ខ្ញុំអោយធ្វើវានោះ ប៉ុន្តែវាគ្រាន់តែជាសកម្មភាពអត់បានការប៉ុណ្ណោះ”។
• “រឿននោះមិនទាន់កើតឡើងនៅឡើយទេ។ មនុស្សគ្រប់គ្នាអាចនិយាយពាក្យចចាមអារាមបានទាំងអស់ ហើយក៏អាចនិយាយរឿងមិនត្រឹមត្រូវបានដែរ”។
• “វាគឺជារឿងមិនយុត្តិធម៌ទេក្នុងការព្យាយាមបង្ខំអូនដូច្នេះនោះ”។
“យើងអាចមានទំនាក់ទំនងមួយបានប្រសិនបើអូនព្រមរួមភេទជាមួយបង”។ អ្នកអាចនិយាយថា៖
• “ទេអរគុណហើយ ខ្ញុំមិនមែនជាមនុស្សអត់ឃ្លានការទំនាក់ទំនងអីទេ”។
• “នោះមិនមែនជាមធ្យោបាយដែលខ្ញុំតែងតែចូលចិត្តធ្វើ និងសុំអោយធ្វើនោះទេ។ ខ្ញុំគិតថា ខ្លួនខ្ញុំមានតម្លៃជាងការរួមភេទទៅទៀត”។
• “អ្នកមិនអាចបង្ខំខ្ញុំអោយរួមភេទដោយសន្យានឹងផ្តល់អ្វីៗបានទេ”
• “ទេអរគុណហើយ ខ្ញុំត្រូវចេញទៅហើយ”។
មនុស្សមួយចំនួនក៏ប្រហែលជាព្យាយាមបញ្ច្រកស្រាអ្នកអោយស្រវឹង និងលួចដាក់ថ្នាំអោយអ្នកផឹក ដូច្នេះអ្នកមិនអាចមានសមត្ថភាពគ្រប់គ្រាន់ដើម្បីគ្រប់គ្រងនូវអ្វី ដែលអ្នកកំពុងតែធ្វើ និងនិយាយបានទេ។ ចូរដឹងអោយបានច្បាស់នូវអ្វីដែលអ្នកកំពុងតែផឹក។ ចូរព្យាយាមនាំមិត្តម្នាក់ដែលអាចជឿទុកចិត្តបានមកជាមួយ។ មិនត្រូវផឹកស្រារហូតដល់លែងដឹងខ្លួនឡើយ។ មិនត្រូវអោយនរណាម្នាក់មកជួយលាយស្រាអោយអ្នកផឹកទេ។
អត្ថបទដោយ៖ Health
មតិយោបល់