ព័ត៌មានសិល្បៈ និងកម្សាន្ត

តាសង់ស៊ីស កើតជំងឺត្បៀតសរសៃឈាមក្នុងខួរក្បាល សង្គ្រោះនៅកាល់ម៉ែត

ភ្នំពេញៈ តារាកំប្លែងជើងចាស់ នាយសង់ស៊ីស បានទទួលការសង្គ្រោះបន្ទាន់នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ ដោយសារតែលោកមានបញ្ហា ជំងឺត្បៀតសរសៃឈាមក្នុងខួរក្បាល ។

យោងតាមតាមផេកសិល្បករកម្ពុជា បានឲ្យដឹងថា តារាកំប្លែង នាយសង់ស៊ីស កំពុងសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យកាល់ម៉ែតដោយជំងឺត្បៀត សសៃឈាមក្នុងខួក្បាល ។

តារាកប្លែង នាយ ១០៦ ហៅសង់ស៊ីស ត្រូវបានក្រុមគ្រួសារដឹកយកទៅមន្ទីពេទ្យភ្លាមៗ ដោយអាការៈមុនដំបូងក្អួតដោយបណ្តាលឲ្យវៀចមាត់ ។

កញ្ញា ស៊ុន ស្រីពេជ្រ ដែលជាតារាចំរៀងនិងត្រូវជាកូន នាយ ១០៦ បានឲ្យដឹងថា «លោកពុកខ្ញុំគាត់មានជំងឺលើសឈាម ពេលពុកគាត់ក្អួត ក៍បណ្តាលឲ្យវៀចមាត់ ហើយក្រុមគ្រួសារក៏បញ្ជូនមកមន្ទីពេទ្យ លោកគ្រូពេទ្យបានប្រាប់ថា លោកពុកខ្ញុំត្បៀតសសៃឈាមខួក្បាល ហើយព្រឹកថ្ងៃទី ២០ ខែកក្កដា ត្រូវចូលថតខួក្បាល»

 

Grans 106 (2) Grans 106 (1)

មតិយោបល់