ប្រភពព័ត៌មានក្នុងប្រទេសចិនមួយបានបង្ហាញឲ្យដឹងថាកំលាំងទឹកជំនន់រួមជាមួយកំលាំងខ្យល់ព្យុះ បានសម្លាប់មនុស្សអស់ចំនួន៦៥នាក់ហើយនៅប្រទេសចិន និងមនុស្ស ជាជាង៣០នាក់ផ្សេងទៀត បានបាត់ខ្លួនរកមិនទាន់ឃើញនៅឡើយ ដោយគិតចាប់តាំងពីថ្ងៃទី២៨ខែមិថុនា ឆ្នាំ២០១២រហូតមកទល់នឹងពេលនេះ។
ប្រភពព័ត៌មានដដែលបានឲ្យដឹងបន្តទៀតថា កម្លាំងភ្លៀងធា្លក់ឥតឈប់ឈរជាច្រើនមេ បានបង្ករឲ្យទៅជាទឹកជំនន់ និងការបាក់ដីជាច្រើនកន្លែង ដែលបានបណ្តាលឲ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋប្រមាណ ជាជាង១៧លាន នាក់ នៅភាគខាងកើត និងខេត្តភាគកណ្តាល នៃប្រទេសចិន ក្នុងរយៈ ពេល ជាងមួយសប្តាហ៍កន្លងមកនេះ។មន្ត្រីកសិកម្មរបស់ប្រទេសនេះ បានឲ្យដឹងដែរថា ផ្ទៃដីកសិកម្ម ប្រមាណ ជាជាង៩៨២៤០០ហិកតា កំពុងតែទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារ តែទឹកជំនន់នេះ ហើយ លំ នៅដ្ឋានរបស់ប្រជាពលរដ្្ឋប្រមាណជាជាង ៦៦០០០ ខ្នងត្រូវបានដួលរំលំផងដែរ។
ប្រភពព័ត៌មានចុងក្រោយ បានបញ្ជាក់ថា ប្រជាពលរដ្ឋ ប្រមាណជា៤៦៥នាក់ បានបាត់បង់ជីវិតនិង៩៧នាក់ផ្សេងទៀតបានបាត់ខ្លួន៕
ទស្សនាវីដេអូព័ត៌មានដូចខាងក្រោម៖
មតិយោបល់