ព័ត៌មានសិល្បៈ និងកម្សាន្ត

គឹម លីហ្សា​បង្ហាញ​រូបភាពផ្អែមល្អែម​ជាមួយគូរស្នេហ៍​លើទឹកដី​អូស្ត្រាលី

ភ្នំពេញ,សំណង់ ១២ ៖ កាលពីពេលថ្មីៗនេះប្រភពព័ត៌មានពីគេហទំព័រហ្វេសប៊ុកបានឲ្យដឹងថា តារាសម្តែង នាងគឹម លីហ្សា ដែលទើបតែបោះបង់ចោលដៃគូរសម្តែង លោក អេឡិច ចិន្ត្រា ដោយបានអះអាងថា គ្មានដៃគូររូបនេះនាងក៏មិនភ័យនោះ ដោយសម្តីយោងតាមប្រភពព័ត៌មានក្នុងស្រុកមួយបានចុះផ្សាយកាលពី ពេលកន្លងមកថ្មីនោះ ។អ្វីដែឡប្លែកនោះគឺនាងបានបង្ហាញមុខគូរស្នេហ៍របស់នាង ដោយថតយ៉ាងកៀកកើយមើលទៅមានភាពផ្អែមល្អែមមែនទែន ។

គឹម លីហ្សា នៅគណនីហ្វេសប៊ុករបស់នាង ដោយបានបង្ហោះនូវរូបភាពដែលកត់សម្គាលថាជាដៃគូរស្នេហានៅលើទឹកដី អូស្រ្តាលី ដោយបានសរសេរជាភាសាអង់គ្លេសថា “Sweet memory with my honey in Australia ….. ♥” ដែលបង្កឲ្យអ្នកគាំទ្រជាច្រើនមានការភ្ងាក់ផ្អើលនឹបានឃើញនូវមុខមាត់គូរស្នេហ៍តារាសម្តែងដែលពូកែបង្ហាញនូវឈុតឈ្នានីសរូបនេះក្នុងឈុតសម្តែងនានា ។ខណះជាមួយគ្នានោះដែរ ក៏មានអ្នកសរសើរនូវ រូបរាងសង្ហាដែលជាគូរស្នេហ៍របស់ លីហ្សាផងដែរ ។

គួររំលឹកផងដែរថា លីហ្សា គឹជាតារាសម្តែងមួយដួងដែលស្ថិតនៅក្នុងប្រអប់បេះដូងអ្នកគាំទ្រច្រើនគួរសមណាស់ដែរ មកទល់នឹងឆ្នាំ ២០១២ នេះ ៕

គឹម លីហ្សា

មតិយោបល់