គង់ ចាន់ស្រីមុំ លេងមួយក្បាច់នេះ ធ្វើឲ្យ សុភ័ក្រ កុសុម៉ា ភ័យលោតជើងពីរជើងបី

(ភ្នំពេញ)៖ កៀកថ្ងៃខួបកំណើតឆ្នាំនេះ កញ្ញា សុភ័ក្ដ្រ កុសុម៉ា ទទួលបានការ Surprise យ៉ាងពិសេស ពីបងប្អូន មិត្តភក្តិអ្នកសិល្បៈជាបន្តបន្ទាប់ និង មានការជូនពរជាច្រើនពីមហាជនផងដែរ។

មុនថ្ងៃខួបមួយថ្ងៃ ពោលយប់ថ្ងៃទី ០៤ ខែមករា ឆ្នាំ ២០២១ នេះ គេក៏បានឃើញវីដេអូខ្លីមួយ ដែលតារាស្រីហាយសូរ គង់ ចាន់ស្រីមុំ ក៏បានធ្វើការ Surprise នំខួបកំណើតដល់ សុភ័ក្ដ្រ កុសុម៉ា ដល់ផ្ទះផងដែរ។ អ្វីដែលចាប់អារម្មណ៍ខ្លាំង ខណៈអ្នកនាង គង់ ចាន់ស្រីមុំ ធ្វើការ Surprise នំខួបកំណើតនេះ ធ្វើឱ្យ សុភ័ក្ដ្រ កុសុម៉ា រំភើបចិត្ត និង ភ្ញាក់សឹងគាំងបេះដូង ព្រោះតែនំនោះបានច្នៃធ្វើដាក់ពស់ជ័រពីលើ ដែលជាសត្វម្ចាស់ខួបខ្លាចបំផុត ធ្វើឱ្យម្ចាស់ខួបភ្ញាក់ខ្លាំងវាយនំខ្ទេចតែម្ដង។

វីដេអូខ្លីបង្ហោះ TikTok របស់ កញ្ញា សុភ័ក្រ កុសុម៉ា នេះដែរ កំពុងតែធ្វើមហាជនចាប់អារម្មណ៍ខ្លាំង និង បានមើលហើយទប់សំណើចមិនបាន ព្រមទាំងធ្វើការចែករំលែក កាត់តពេញបណ្ដាញសង្គម ភ្ជាប់ជាមួយនឹងពាក្យពេចន៍ជូនពរនាងក្នុងថ្ងៃកំណើតផងដែរ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *