នៅរសៀលថ្ងៃ៣ តុលានេះ តារាចម្រៀងអ្នកនាងពេជ្រ សោភា បោះសម្តីយ៉ាងប្លែកដែលហាក់ដូចជាអ្នកនាងត្រូវបាក់បែកស្នេហ៍ជាមួយលោក ឆឹម សក្កដា។ ប៉ុន្តែអ្នកគាំទ្ររបស់អ្នកនាងបានអះអាងថា អ្នកនាងចង់សំដៅដល់ដៃគូរបស់អ្នកនាង ដែលបានសម្រេចចិត្តចាកចេញពីអ្នកនាង នៅក្នុងពិភពចម្រៀងឯណោះទេ។
មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពីអ្នកនាងពេជ្រ សោភា ស្រាប់តែបោះសំដី ដូចជាអ្នកនាងបាក់បែកស្នេហ៍ជាថ្មីជាមួយតារាសម្ដែង លោក ឆឹម សក្កដា ក្នុងពេលដែលអ្នកទាំងពីរក៏មិនសូវបង្ហាញអោយឃើញនូវភាពស្និទ្ធស្នាលផង។ ម្នាក់ស្មានថាអ្នកនាង និងគូស្នេហ៍ ជួបរឿងរង្គោះរង្គើគ្នា ប៉ុន្តែនៅពេលវិភាគសម្ដីអ្នកនាងត្រង់ឃ្លាចុងក្រោយដែលសរសេរថា តាំងពីបងក្បត់អូនទៅយកអ្នកថ្មី អ្នកនាងកាន់តែមានសេចក្ដីសុខ ទើបម្នាក់ៗដឹងថាអ្នកនាងចង់សំដៅដល់ លោក ដេវីត ច្រើនជាង ដោយសាររវាងអ្នកនាង និង លោក ឆឹម សក្កដា មិនមានដំណឹងបាក់បែក ហើយលោក សក្កដា ក៏មិនមានព័ត៌មានក្បត់អ្នកនាងណាមួយ។ យ៉ាងណាមិញ អ្នកនាងមែងបញ្ជាក់ថា រាល់ការបង្ហោះរបស់ខ្លួន គឺមិនបានសំដៅអ្នកណា ក្រៅពីជីវិតឯកជនរបស់អ្នកនាងនោះទេ ដោយសារតែពេលកន្លងមក គេក៏បានដឹងថា អតីតស្វាមីរបស់អ្នកនាង បែកគ្នា ក៏ដោយសារបុរសម្នាក់នោះ ជ្រើសយកនារីផ្សេងមិនខុសគ្នា។ ដូច្នេះហើយ ទើបអ្នកនាងអាចមិនសំដៅលោកដេវីត នោះទេ តែអាចសំដៅដល់អតីតស្វាមី ដែលបានបោះបង់អ្នកនាង ហើយអ្នកនាងក៍ប្រឹងក្រោកឈរ រហូតរឹងមាំទាំងការងារសិល្បៈ និងសេចក្ដីសុខផ្លូវចិត្តច្រើនជាង។ អ្នកគាំទ្រអ្នកនាងយល់ថា អ្នកនាង ប្រាកដជាចង់អរគុណពេលវេលា ដែលរុញអោយអ្នកនាងក្រោកឈរបានក្រោយបាត់បង្អែកពីអតីតស្វាមី ទើបធ្វើអោយអ្នកនាងបង្ហោះសារនោះឡើង ដោយទំនងជាមិនសំដៅលោកដេវីត នោះទេ ដោយសារតែអ្នកនាង មិនដែលចង់ពាក់ព័ន្ធ ក្រោយបាក់បែកគ្នា។
អ្នកនាងពេជ្រ សោភា មិនទាន់អាចសុំការបញ្ជាក់ពីខ្លឹមសារនៃការបង្ហោះនោះទេ៕
មតិយោបល់