ព័ត៌មានសិល្បៈ និងកម្សាន្ត

រឿង ១០​យ៉ាង​ដែល​អ្នក​គួរតែ​ដឹង​អំពី​ការ​រួមភេទ​

១, អ្នកអាចមានផ្ទៃពោះបាននៅពេលរួមភេទជាលើកដំបូង
អ្នកប្រហែលជាធ្លាប់លឺហើយថា ក្មេងស្រីម្នាក់មិនអាចមានផ្ទៃពោះបានទេនៅពេលរួមភេទជាលើកដំបូង។ ធាតុពិតគឺថា ប្រសិនក្មេងប្រុសម្នាក់ និងក្មេងស្រីម្នាក់រួមភេទជាមួយគ្នា ហើយមិនបានប្រើវិធីពន្យាកំណើត ក្មេងស្រីនោះអាចនឹងមានផ្ទៃពោះបានទោះបីជាក្មេងស្រីនោះទើបតែរួមភេទ ជាលើកដំបូង ឬច្រើនដងហើយក៏ដោយ។

ក្មេងប្រុសម្នាក់អាចធ្វើអោយក្មេងស្រីម្នាក់នោះមានផ្ទៃពោះបាន នៅពេលពួកគេរួមភេទជាលើកដំបូង។ ប្រសិនបើអ្នកគឺជាមនុស្សស្រី ហើយធ្វើការរួមភេទ អ្នកអាចនឹងមានផ្ទៃពោះបានកាន់តែឆាប់នៅពេលដែលអ្នកចាប់ផ្តើមផ្ទុះ បែកអូវុល (មេជីវិតញី)។

ការប្រើប្រាស់វិធីពន្យាកំណើតអាចការពារការមានផ្ទៃពោះបាន។ ការប្រើស្រោមអនាម័យក៏ជួយការពារ និងប្រឆាំងនឹងជំងឺឆ្លងតាមការរួមភេទបានដែរ។ មុនពេលអ្នករួមភេទ ចូរនិយាយជាមួយដៃគូររបស់អ្នកអំពីការពន្យាកំណើត និងត្រូវអោយប្រាកដថា អ្នកបានប្រើវិធីសាស្ត្រពន្យាកំណើតខ្លះៗហើយ។

២, អ្នកអាចមានផ្ទៃពោះបានប្រសិនបើក្មេងប្រុសដកលិង្គចេញមុនពេលបាញ់ទឹកកាម
មានជំនឿមិនត្រឹមត្រូវមួយដែលក្មេងស្រីមិនអាចមានផ្ទៃពោះបានទេ ប្រសិនបើក្មេងប្រុសដកលិង្គចេញមុនពេលបាញ់ទឹកកាម។ ធាតុពិតគឺថា ការដកលិង្គចេញពីទ្វារមាសមុនពេលបាញ់ទឹកកាមនឹងមិនអាចបញ្ឈប់កុំ អោយក្មេងស្រីនោះមានផ្ទៃពោះបានទេ។

មុនពេលក្មេងប្រុសបាញ់ទឹកកាម មានមេជីវិតឈ្មោលក្នុងសភាពត្រៀមក្លាយទៅជាទឹកកាមលេចចេញនៅពេល ក្មេងប្រុសនោះសម្រើប។ ក្មេងស្រីម្នាក់មានផ្ទៃពោះបានត្រូវការតែមេជីវិតឈ្មោលតែមួយ ប៉ុណ្ណោះ។ ទឹកកាមត្រៀមចេញអាចផ្ទុកទៅដោយជំងឺឆ្លងតាមការរួមភេទបានដែរ ដូច្នេះការដកលិង្គចេញមុនពេលបាញ់ទឹកកាមនឹងមិនអាចបង្ការអ្នកមិន អោយឆ្លងជំងឺនេះបានទេ។

ប្រសិនបើខាងប្រុសនិយាយថារូបគេនឹងដកលិង្គចេញមុនពេលគេចេញ ទឹកកាម ចូរមិនត្រូវជឿជាក់លើរូបគេឡើយ។ គ្មាននរណាអាចបញ្ឈប់ខ្លួនឯងពីការលេចមេជីវិតឈ្មោលមុនពេលបាញ់ ទឹកកាមនោះទេ។ ចូរតែងតែប្រើស្រោមអនាម័យជាប់រហូតដើម្បីការពារខ្លួនអ្នកពីជំងឺ ឆ្លងតាមការរួមភេទ ហើយក៏ត្រូវតែប្រើវិធីពន្យាកំណើតផ្សេងៗទៀតដើម្បីបង្ការនូវការ មានផ្ទៃពោះដោយមិនប្រាថ្នា។

៣, អ្នកអាចមានផ្ទៃពោះបានប្រសិនបើអ្នករួមភេទក្នុងពេលកំពុងមករដូវ
មានជំនឿមិនត្រឹមត្រូវមួយដែលក្មេងស្រីមិនអាចមានផ្ទៃពោះបានប្រសិន បើរូបនាងរួមភេទក្នុងពេលកំពុងមករដូវ។ ធាតុពិតគឺថា នាងអាចមានផ្ទៃពោះបានគ្រប់ពេលប្រសិនបើនាងរួមភេទដោយមិនប្រើវិធី ពន្យាកំណើត។

មេជីវិតឈ្មោលអាចមានជីវិតរស់រហូតដល់ច្រើនថ្ងៃបន្ទាប់ពី រួមភេទរួច ដូច្នេះទោះបីជាអ្នករួមភេទក្នុងពេលកំពុងមករដូវយ៉ាងណាក៏ដោយ ក៏មេជីវិតឈ្មោលអាចរស់នៅបានគ្រប់គ្រាន់ដើម្បីធ្វើអោយខាងស្រីមាន ផ្ទៃពោះបានដដែល។

៤, អ្នកអាចមានផ្ទៃពោះបានប្រសិនបើអ្នករួមភេទដោយឈរ អង្គុយ ឬក្បាច់រួមភេទណាក៏ដោយ
អ្នកប្រហែលជាធ្លាប់លឺនូវជំនឿមិនត្រឹមត្រូវមួយដែលថាមនុស្សស្រី មិនអាចមានផ្ទៃពោះបានទេប្រសិនបើនាងរួមភេទដោយឈរ អង្គុយ ឬរួមភេទដោយអុករលាក់ៗ។ ការពិតគឺថា គ្មានក្បាច់រួមភេទណាមួយដែលមានសុវត្ថិភាពទេប្រសិនបើអ្នកកំពុងតែ រួមភេទមិនបានប្រើស្រោមអនាម័យ ឬវិធីពន្យាកំណើត។

វាក៏គ្មានកន្លែងរួមភេទណាដែលមានសុវត្ថិភាពដែរក្នុងនោះរួមភេទ បន្ទប់ទឹក ឬកំពុងងូតទឹកផ្កាឈូក។ ការមានផ្ទៃពោះអាចកើតឡើងបានគ្រប់ពេលទាំងអស់មិនថាក្បាច់រួមភេទ និងកន្លែងរួមភេទណាក៏ដោយ។ ព្រោះរឿងរ៉ាវទាំងនោះគឺមេជីវិតឈ្មោលជួបជាមួយនឹងមេជីវិតញីបាន។

៥, អ្នកមិនអាចមានផ្ទៃពោះទេនៅពេលរួមភេទតាមមាត់
អ្នកប្រហែលជាធ្លាប់លឺថាអ្នកអាចមានផ្ទៃពោះបាននៅពេលរួមភេទតាមមាត់ ។ ការពិតគឺថា ក្មេងស្រីមិនអាចមានផ្ទៃពោះបានទេតាមរយៈការរួមភេទបែបនេះ ទោះបីជាអ្នកលេបមេជីវិតឈ្មោលនោះក៏ដោយ។ ប៉ុន្តែអ្នកអាចឆ្លងជំងឺតាមការរួមភេទបានពីការរួមភេទតាមមាត់ ដូចជាជំងឺប្រមេះទឹកបាយ ជំងឺ Chlamydia និងជំងឺប៉េស។ ការពាក់ស្រោមអនាម័យលើលិង្គច្រើនតែមានសុវត្ថិភាពជាង នៅពេលរួមភេទតាមមាត់។

៦, អ្នកមិនអាចប្រើស្បោង ថង់ផ្លាស្ទិច ឬអ្វីផ្សេងមកជំនួសស្រោមអនាម័យបានទេ ព្រោះវាគ្មានប្រយោជន៍ឡើយ
មាន ជំនឿមិនត្រឹមត្រូវមួយដែលអ្នកអាចប្រើស្បោង ឬកញ្ចប់អ្វីមួយមកជំនួសស្រោមអនាម័យបាន។ ការពិតគឺថា អ្នកមិនអាចប្រើវាបានទេក្នុងពេលរួមភេទ។ មានតែស្រោមអនាម័យតែមួយគត់ទើបអាចការពារកុំអោយកើតជំងឺឆ្លងតាមការ រួមភេទបាន។

៧, ពងស្វាសរបស់ក្មេងប្រុសនឹងមិនផ្ទុះបែកទេប្រសិនបើគេមិនបានរួមភេទ
អ្នក ប្រហែលជាធ្លាប់លឺពីជំនឿមិនត្រឹមត្រូវមួយដែលថាប្រសិនបើ ក្មេងប្រុសម្នាក់មិនរួមភេទ ពងស្វាសរបស់គេនឹងផ្ទុះបែក។ តាមការពិតគឺថា ការដែលមិនបានរួមភេទ គឺមិនបង្កគ្រោះថ្នាក់ដល់ក្មេងប្រុស ឬក្មេងស្រីទេ ហើយពងស្វាសរបស់ក្មេងប្រុសក៏នឹងមិនផ្ទុះបែកដែរ។
ប្រសិនបើ ពួកគេមិនបានបញ្ចេញទឹកកាមដែលមានមេជីវិតឈ្មោលនោះទេ មេជីវិតនោះនឹងត្រូវបានស្រូបចូលទៅក្នុងរាង្គកាយរបស់ពួកគេវិញ។ ការបាញ់ទឹកកាមអាចកើតឡើងបានប្រសិនបើពួកគេរួមភេទដោយដៃ (Masturbate) ឬដេកយល់សប្តិឃើញរួមភេទ។

៨, ស្រោមអនាម័យមិនអាចយកទៅលាងសំអាត និងប្រើម្តងទៀតបានទេ
មិនត្រូជឿ លើនរណាដែលនិយាយថា អ្នកអាចលាងសំអាតស្រោមអនាម័យ ហើយប្រើវាម្តងទៀតបាននោះទេ។ ការពិតគឺថា អ្នកមិនអាចប្រើស្រោមអនាម័យលើសពីម្តងបានទេ ទោះបីជាអ្នកលាងវាស្អាតហើយក៏ដោយ។ ប្រសិនបើអ្នកបានប្រើស្រោមអនាម័យមួយហើយ ចូរបោះវាចោលទៅ ហើយប្រើរបស់ថ្មីវិញប្រសិនបើអ្នកត្រូវការរួមភេទម្តងទៀត។

នេះគឺជារឿងពិតសម្រាប់ស្រោមអនាម័យទាំងបុរស និងស្ត្រី។ ស្រោមអនាម័យត្រូវតែផ្លាស់ប្តូរបន្ទាប់ពីរួមភេទបាន ៣០នាទី ព្រោះការកកិតអាចធ្វើអោយគុណភាពរបស់ស្រោមចុះខ្សោយ និងងាយរហែក។

១០, អ្នកអាចមានផ្ទៃពោះបានប្រសិនបើអ្នករួមភេទតែម្តងគត់
អ្នក ប្រហែលជាធ្លាប់លឺគេនិយាយថា អ្នកគួរតែរួមភេទអោយបានច្រើនដងទើបមានផ្ទៃពោះបាន។ រឿងនេះការគឺថា អ្នកអាចមានផ្ទៃពោះបានប្រសិនបើអ្នករួមភេទតែម្តង។ រឿងទាំងអស់នេះគឺដោយសារតែមេជីវិតឈ្មោលមួយជួបនឹងមេជីវិតញីបាន។ ដើម្បីជៀសវាង ការមានផ្ទៃពោះ ចូរប្រើវិធីពន្យាកំណើតគ្រប់ពេល និងប្រើស្រោមអនាម័យដើម្បីការពារពីជំងឺឆ្លងតាមការរួមភេទ។

១០, អ្នកមិនមែនតែងតែមានរោគសញ្ញារហូតទេប្រសិនបើអ្នកមានជំងឺឆ្លងតាមការរួមភេទ
អ្នក ប្រហែលជាធ្លាប់លឺពីជំនឿមិនត្រឹមត្រូវមួយដែលនិយាយថា អ្នកតែងតែដឹងខ្លួនប្រសិនបើអ្នកមានជំងឺឆ្លងតាមការរួមភេទព្រោះវា ធ្វើអោយអ្នកឈឺចាប់នៅពេលបទជើងតូច ឬសម្គាល់ឃើញហូរទឹករំអិល មានក្លិនមិនធម្មតា ឬឈឺចាប់។ នេះគឺជារឿងមិនត្រឹមត្រូវទេ។
មនុស្សជាច្រើនមិនដែលសម្គាល់ឃើញរោគសញ្ញានៃជំងឺទេ ដូច្នេះអ្នកនឹងមិនដែលដឹងទេប្រសិនបើអ្នកឆ្លងជំងឺហើយនោះ។ អ្នកមិនអាចប្រាប់បានតាមរយៈមើលឃើញនរណាម្នាក់ដែលពួកគេមានជំងឺ ឆ្លងតាមការរួមភេទទេ។ ប្រសិនបើអ្នកបារម្ភថា អ្នកឆ្លងជំងឺពីការរួមភេទមែន ចូរទៅពិគ្រោះជាមួយគ្រូពេទ្យ ឬគ្លីនិកសុខភាពផ្លូវភេទតាមតំបន់។ ចូរធ្វើការពិនិត្យ និងធ្វើតេស្តរកមើលជំងឺឆ្លងតាមការរួមភេទទៅ។

sex fucking

អត្ថបទដោយ៖Health

មតិយោបល់