ព័ត៌មានជាតិ

អ៊ីរ៉ាក៖ មនុស្សចំនួន ៣ នាក់បាត់បង់ជីវិត និងចំនួន ១៤របួស ដោយសារបំផ្ទុះរយយន្ត

យោងតាមប្រភពព័ត៌មានបរទេសនានាបានបង្ហាញឲ្យដឹងដែរថា រថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿងបានទទួលរងការបំផ្ទុះគ្រាប់ បែក កាលពីថ្ងៃអង្គារម្សិលម៉ិញ ក្នុងទីក្រុងបាដាតរបស់ប្រទេសអ៊ីរ៉ាក។ ប្រភពព័ត៌មានបានឲ្យដឹងបន្តថា ក្នុងគ្រោះថ្នាក់នៃការបំផ្ទុះគ្រាប់បែកក្នុងរថយន្តដឹកអ្នកដំណើរ មួយគ្រឿងនេះ បណ្តាលឲ្យមនុស្សចំនួន ៣ នាក់បាត់បង់ជីវិត និងចំនួន ១៤ នាក់ផ្សេងទៀតរងរបួស នៅទីក្រុងសាត នាភាគពាយព្យនៃទីក្រុងបាដាត ដែលនៅទីនោះភាគច្រើនជាក្រុមអ៊ីស្លាមសាសនឹកនីកាយស៊ីអ៊ីតរស់នៅ។

ប្រភពព័ត៌មានបន្តថា ការវាយប្រហារកាលពីខែមុននៅតាមតំបន់មួយចំនួនក្នុងប្រទេស បណ្តាលឲ្យមនុស្សចំនួន ២៣៧ នាក់បាត់បង់ជីវិត និងចំនួន ៦០៣ នាក់ផ្សេងទៀតរងរបួស។

ភាគច្រើននៃការវាយប្រហារក្នុងប្រទេសនេះ បង្ករឡើងដោយពួកអ៊ីស្លាមសាសនឹកនីកាយស៊ុននី ដែលមានគោលដៅវាយប្រហារទៅលើពួកអ៊ីស្លាមសាសនឹកនីកាយស៊ីអ៊ីត៕

ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ ៖

https://www.youtube.com/watch?v=o1GIXp85Xzw&feature=player_embedded

មតិយោបល់