ព័ត៌មានសិល្បៈ និងកម្សាន្ត

គង់ ចាន់រដ្ឋាប្រ​តិ​កម្ម​នឹង​គេ​ហ​ទំព័រ​ក្នុង​ស្រុក​មួយ​ចុះ​ផ្សាយ​ថា​ នាងបង្ហាញមុខគូរស្នេហ៍លើហ្វេសប៊ុក

ព័ត៌មានមួយខ្យល់ធំរបស់គេហទំព័រក្នុងស្រុកមួយបានចុះផ្សាយថា គង់ ចាន់រដ្ឋាបង្ហាញមុខមាត់គូរស្នេហ៍លើហ្វេសប៊ុក សឹងតែធ្វើឲ្យគង់ ចាន់រដ្ឋា បាត់បង់នូវអ្នកដែលប៉ងតាមស្រលាញ់នាង ។តារាចម្រៀងដែលទើបតែធ្វើការផ្លាស់លំនៅមកទាមទារប្រជាប្រិយភាពនៅលើទឹកដីភ្នំពេញ គង់ ចាន់រដ្ឋា បច្ចុប្បន្នកាលក៏កាក់កបណាស់ដែរជាមួយនឹងការច្រៀងឲ្យផលិតកម្មក្រៅ ស្រុកមួយ ។
ជួបជាមួយនឹងគេហទំព័រ ដំណឹង គង់ ចាន់រដ្ឋាបានចោទតបមកវិញថា ចំពោះរឿងដែលគេហទំព័រក្រៅ ស្រុកមួយនោះ ចុះផ្សាយតើបងថា វាជារឿងពិតដែរទេ ? បើនៅក្នុងគេហទំព័រ ហ្វេសប៊ុកនោះ ភាគច្រើនពាក្យថា ហានី(Honey)នេះគឺគេប្រើសឹងតែ គ្រប់គ្នាទៅហើយ មិនថាមិត្តភក្តិ ឬអ្នកជាទីស្រលាញ់នោះទេ ។នាងបានបន្តដោយលាយឡំនឹងសំណើចតើបង់គិតថាពិតទេ? បើចុះអីចឹងខ្ញុំប្រហែលជាបាត់បង់នូវមនុស្សដែលកំពុងតែតាមស្រលាញ់ បើគេឭដូច្នោះ គេប្រហែលដកចិត្តវិញហើយ បញ្ចប់ដោយសើច កក្អឹក…។សម្រាប់មួយខ្យល់ធំនៃព័ត៌មាននោះ នាងបានអះអាងថា វាមិនមែនជាការពិតនោះទេ វាគ្រាន់តែរូបភាពដែលស្តែងចេញតាមរយៈសិល្បៈតែប៉ុណ្ណោះ ព្រោះថាក្នុងរង្វង់សិល្បៈវាតែងតែមានការកៀកស្និទ្ធ នឹងគ្នាចឹងនេះហើយ ហាក់បីដូចជាបងប្អូនអីចឹងដែរ ។យ៉ាងណាមិញនោះ បើសិនជាខ្ញុំមានគូរស្នេហ៍មែន ខ្ញុំនឹងបង្ហាញ ឲ្យគេឃើញជាសាធារណៈមិនខ្មាសអៀនអីនោះទេ ។
បច្ចុប្បន្នកាល កញ្ញា គង់ ចាន់រដ្ឋា កំពុងតែមមារញឹកណាស់ដែរក្នុងការឡើងឆាក តាមស្ថានីយ៍ទូរទស្សន៍ នានា ក៏ដូចជា ហាត់សមនូវចម្រៀង ក្នុងផលិតកម្មបុប្ជា ដែលជាវ៉ុលថ្មីរបស់នាងផងដែរ ។ចំណែកឯផលិតកម្ម RSM វិញឯណោះ ក៏ត្រៀមនឹងចេញនូវវ៉ុល ២ ឆាប់ៗនោះដែរ ជាមួយនឹងតារាចម្រៀង ក្រុម Utopia ដែលជាក្រុមកំពុងទទួលបាននូវប្រជាប្រិយភាពយ៉ាងច្រើនក្រាសក្រែល ៕

Rotha kong

មតិយោបល់