ព័ត៌មានសិល្បៈ និងកម្សាន្ត

ថៃបង្អួត ឈុត Miss Universe Thailand ដាំពេជ្រ ៣ សែនគ្រាប់

ឈុតបង្ហាញម៉ូដ Miss Universe Thailand ឬ បវរកញ្ញាចក្រវាឡ ប្រចាំប្រទេសថៃ ក្នុងឈុត Jewel of Thailand ដែលឆ្នៃម៉ូដដោយ លោក ហិរ៉ាន់ការឹត ផាត់បរិបូណ៍កុន មានការរចនាម៉ូដតាមគំរូ ឈុតតែងកាយរបស់ ព្រះនាងម្ចាស់សិរិគិតព្រះបរមរាជនីនាថ ឆ្នៃអមដោយឈុតបែបសម័យថ្មី ដោយសំពត់ចរប៉ាប់ចាប់ជីព លម្អអាវដៃវែងខាងក្នុងជាអាវករតាំងបែបឈុតថៃ (បរមភិមាន) តែហ៊ុមស្បៃប៉ាក់ក្បាច់ថៃ ប្រកបដោយគ្រឿងប្រដាប់មាស ដូចជា សុរងក តាំងហ៊ូនិងរ័ត្នក្លាវ។

ឈុតនេះប៉ាក់ឌិនត្បូងពេជ្រ Swarovski​ ចំនួន ៣ សែនគ្រាប់ ដែលនាំមកពីប្រទេសបារំាងនិងគ្រឿងតែងកាយ មានទំងន់សរុប 14kg ចាប់ពីកំពូលម្កុដដល់ចុងបាតស្បែកជើង ដែលត្រូវបានបង្ហាញម៉ូដដោយ បវរកញ្ញាចក្រវាឡ នាង នាំតាន ឆាលិតា បានធ្វើឲ្យកក្រើក នៅក្នុងកម្មវិធីយ៉ាងខ្លាំង ៕
ដើម្បីឲ្យជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពទាំងឡាយ និង ឃ្លីបវីដេអូខាងក្រោមនេះ៖

មតិយោបល់