ក្នុងប៉ុន្មានថ្ងៃនេះ គេចាប់អារម្មណ៍ថាតារាសម្ដែងនាង ពីង រ៉ហ្សា ដែលហ៊ុមព័ទ្ធដោយរឿងអាស្រូវ ដូចជារឿងស្នេហាភេទដូចគ្នា និងក្រោយមក៏ល្បីថាមានស្នេហាជាមួយបុរសសំបូរទ្រព្យមានភរិយារួចហើយ បង្វែរអារម្មណ៍មហាជនដែលធ្លាប់តែតាមដាននាងពីរឿងអាស្រូវ អោយងាកទៅជាចាប់អារម្មណ៍រឿងនាងធ្វើទាន និងសប្បុរធម៌ប្លែកពីមុនគួរសម។
នេះមិនមែនជាលើកទី១នោះទេ ប៉ុន្តែគេកត់សម្គាល់ថាទង្វើធ្វើទានរបស់នាង ត្រូវបានធ្វើឡើងចំពេលដែលរឿងអាស្រូវស្នេហ៍របស់នាង សាយភាយទូលំទូលាយខណៈដែលនាង ក៍មានជីវភាពហ៊ឺហា ស្របនឹងការលើកឡើង ដែលធ្វើអោយគេពិបាកជឿថានាងមិនដូចការលេចឮ។
នៅលើបណ្ដាញហ្វេសប៊ុកគេឃើញតារាស្រីរូបនេះ បង្ហោះពីទិដ្ឋភាពធ្វើទានចែកអំណោយជាបាយ ទឹកក្រូច និងទឹកផ្លែឈើ យ៉ាងគគ្រឹកគគ្រេងដល់អ្នកក្រីក្រជាង១០០នាក់ នៅមុខព្រះអង្គដងកើ ដោយនាងទៅចែកយ៉ាងហ៊ឹកហ៊ាក់ មិនទាន់ខ្ចីគៀរគរជំនួយពីសប្បុរសជនដូចតារាមួយចំនួននោះផង។ ទិដ្ឋភាពចែកទានរបស់នាង បើក្រឡេកមើលមួយភ្លែត គឺមិនសមជាទិដ្ឋភាពរបស់តារាសិល្បៈសាមញ្ញមួយរូបនោះទេ គឺចង់ច្រលំថានារីសំបូរទ្រព្យ និងមិនត្រូវការលុយកាក់ពីការសម្ដែង។ យ៉ាងហោចអ្នកក្រខ្សត់ជាង១០០នាក់ ដោយសូម្បីតែសន្ដិសុខផង ត្រូវគេឃើញហែរហមអមដំណើររោមជិតនាងយ៉ាងជិត ក្នុងពិធីចែកអំណោយដែលនាងបានធ្វើដោយមិនរើសអើងនោះនាថ្ងៃនោះ។ ទង្វើល្អរបស់នាងត្រូវបានមហាជនចាប់អារម្មណ៍ថាជារឿងប្រពៃ តែក៏ត្រូវអ្នកធ្លាប់តាមដានពីរឿងអាស្រូវរបស់នាង យល់ថាជាការបង្វែរទិស ដើម្បីគេភ្លេចគិតពីរឿងស្នេហាអាស្រូវ ហើយងាកមកសរសើរនាងពីរឿងសប្បុរសធម៌ ជាជំនួសផងដែរ។ តារាសិល្បៈ និងមហាជនមួយចំនួនបានលើកឡើង ថាពីង រ៉ូហ្សា ក្រោយពីមានកេរ្តិ៍ឈ្មោះបោះសំឡេង មិនត្រឹមតែរឿងអាស្រូវហូរចូលបណ្ដាក់គ្នាប៉ុណ្ណោះទេ ប៉ុន្តែនាងក៏ចេះបង្វែរទិសកន្ត្រាក់ទាញចំណាប់អារម្មណ៍មហាជន អោយសរសើរថានាងជាតារាពូកែធ្វើបុណ្យដាក់ទានមិនចាញ់តារាផ្សេងទៀតផងដែរ។
កញ្ញា ពីង រ៉ូហ្សា បានសារភាពថា អ្វីដែលនាងបានធ្វើមិនមែនក្នុងន័យចង់អោយមហាជនឈប់គិតពីរឿង ដែលធ្លាប់បានសង្ស័យនាងពីរឿងស្នេហា ប៉ុន្តែនាងទទួលស្គាល់ថាអំពើល្អញយៗគង់តែធ្វើអោយមនុស្សឈប់គិតអាក្រក់ពីខ្លួន។ នាងមនុស្សដែលអ្នកយល់ថានាងពាក់ព័ន្ធប្ដីគេ ឬនៅមានស្នេហាភេទដូចគ្នាក្រោយបន្សាយព័ត៌មានជាមួយឌុច លីដា នៅតែគិតថានាងធ្វើបុណ្យបិទបាំងរឿងអាស្រូវ តែនាងខ្លួនធ្វើបុណ្យដោយចិត្តជ្រះថ្លាប៉ុណ្ណោះ។ នាងមានគម្រោងធ្វើបុណ្យដាក់ទានច្រើនទៀត ដោយមិនខ្វល់រឿងអ្នកយល់បែបណាឡើយ។ យ៉ាងណាមិញ នាងមិនទាន់ដឹងថារហូតដល់ពេលណា ទើបចំហាយអាក្រក់ដែលបានលេចឡើង នឹងត្រូវសាបរលាបនោះទេ ក្នុងពេលដែលនាងនៅតែប្រកាសថាមិនបានប្រព្រឹត្តិ។ នាងថាជាលើកទី១ដែលនាងចែកទានជាទ្រង់ទ្រាយធំ នៅព្រះអង្គដងកើដដល់ អ្នកក្រីក្រជាង១០០នាក់ តែមិនមែនជាទីបញ្ចប់នោះទេ ដោយនឹងមានច្រើនទៀត អោយតែនាងមានពេល គឺនាងនឹងធ្វើបន្តទៀត ខណៈដែលពេលកន្លងនាងបានធ្វើទានច្រើនហើយ ដោយគ្រាន់តែមិនបានបង្ហោះជាសាធារណៈ៕













មតិយោបល់