ព័ត៌មានជាតិ

Galaxy S III 64GB ​អាច​​នឹង​មិន​បង្ហាញខ្លួននោះ​ទេ

អស់រយ:ពេលជាង ២ខែមកហើយ ដែលទូរស័ព្ទដៃ Smartphone របស់ក្រុមហ៊ុន Samsung ម៉ូដែល Galaxy S III បានបង្ហាញខ្លួន។ខណ:ពេលដែលបង្ហាញខ្លួន ក្រុមហ៊ុន Samsung បាននិយាយថា Galaxy S III គឺមាន 3 ម៉ូដែលផ្សេងគ្នាទៅតាមទំហំនៃមេម៉ូរ៉ី ក្នុងនោះមាន 16GB, 32GB និង 64GB។

នៅថ្ងៃនេះ មានប្រភពព័ត៌មានមួយចំនួនបានចុះផ្សាយថា Samsung Galaxy S III មេម៉ូរ៉ី 64GB នឹងមិនចេញនោះទេ ព្រោះថា មានការលុបចោលនូវការបញ្ជាទិញនៅក្នុងចក្រភពអង់គ្លេស។

អតិថិជន ដែលកំពុងតែរង់ចាំទិញនូវ Galaxy S III មេម៉ូរ៉ី 64GB តែហាក់ដូចជាមិនព័ត៌មានអ្វី ឬក៏ក្រុមហ៊ុនមិនបាននិយាយថា Galaxy S III ម៉ូដែល 64GB នឹងចេញ ឬអត់នោះទេ?

Galaxy SIII

មតិយោបល់