អាំ ផាត់ឆារាផា ត្រូវបានគេស្គាល់យ៉ាងច្បាស់ថាជាតារាសម្តែងរបស់ថៃ ដែលមានរូបសម្រស់ស្រស់សោភា និងជាតារាដែលស៊ីថ្លៃជាងគេ បំផុតសម្រាប់ការថតភាពយន្តមួយ និង វត្តមានក្នុងកម្មវិធីផ្សេងៗ ។
ចង់ដឹងទេថា អាំ ផាត់ឆារាផា ទទួលបានប៉ុន្មាន ក្នុងការថតភាពយន្តភាគ ១ឈុត ?
ប្រភពព័ត៌មាន thaicelebrityfever បានចុះផ្សាយឲ្យដឹងថា នាង អាំ ផាត់ឆារាផា ទទួលបាន ២៥០ ០០០ បាត ប្រហែល ៦៩៥០ ដុល្លារអាម៉េរិក ដោយថតតែ ២ម៉ោងប៉ុណ្ណោះ សម្រាប់រឿងភាគ ។ សម្រាប់វត្តមានក្នុងកម្មវិធីផ្សេងដែលអញ្ជើញនាងទៅ គឺត្រូវចំណាយឲ្យនាង ២សែនបាត ប្រហែល ៥៥៥២ ដុល្លារអាម៉េរិក ក្នុងរយៈពេល មួយម៉ោង តែនាងមិនច្រៀងនោះទេ ដោយត្រឹមតែសន្ទនា និងលេងហ្គេមតែប៉ុណ្ណោះ៕
មតិយោបល់