ប្រភេទ​ផ្លែ​ឈើ​ដែល​ជួយ​ដល់​សុខភាព​របស់​អ្នក​

ផ្លែឈើ គឺជារ៉ែមាសមួយ នៃពពួកវីតាមីន, រ៉ែ និង សារជាតិសសៃ ដែលល្អបំផុត ក្នុងការប្រើប្រាស់ ។យ៉ាងហោច ណាស់ អ្នកត្រូវទទួលទានវា អោយបាន ៤ទៅ ៥ដង ក្នុងមួយថ្ងៃ។ ដោយសារតែពួកវា ស្ថិតនៅក្នុងទំរង់ធម្មជាតិ វាមានផ្ទុក ជាតិទឹកដ៏ច្រើនបំផុត និង មិនមានជាតិកូឡេស្តេរ៉ូលអាក្រក់ បានដល់ ១០០ភាគរយ ហើយវាកាន់តែមាន ភាពងាយស្រួល សម្រាប់ដំណើរការ របស់រាងកាយក្នុងការបឺតស្រូប ពពួកវីតាមីន និង ជាតិរ៉ែ ទាំងនោះ ពីផ្លែឈើស្រស់ៗទាំងនេះបាន ។

ផ្លែប៉ម ជាផ្លែឈើមួយដែលមានរាងមូល និង មានផ្ទុកជាតិសសៃ, វីតាមីន A, C, E និង folate ជាច្រើន។ វាមាន ពណ៌ ខៀវ, ក្រហម និង ពណ៌លឿង នៅពេលដែលពួកវាទុំ ។ ផ្លែប៉ម អាចកាត់បន្ថយការប្រឈមនឹង គ្រោះថ្នាក់នៃ ជំងឺមហារីកពោះវៀនធំ, មហារីកសួត និង ជំងឺមហារីកក្រពេញប្រូស្តាត។ ពួកវាក៏អាចជួយដល់ ជំងឺបេះដូង, ការស្រកទំងន់ និង ការគ្រប់គ្រងជាតិកូឡេស្តេរ៉ូលផងដែរ។

ផ្លែចេក គឺជាផ្លែឈើម្យ៉ាង ដែលមានរាងវែង និង មានសំបកក្រាស់ពណ៌លឿង នៅពេលដែលវាទុំ។ វាជាប្រភព ដ៏ល្អ នៃពពួកជាតិសសៃ,ប៉ូតាស្យូម , វីតាមីន A, C, B6, E និង ជាតិ folate ។ ផ្លែចេកដែលមិនទាន់ទុំ ឬ នៅខ្ចី គឺត្រូវបានគេ ប្រើក្នុងពេលចំអិនអាហារ ។

ផ្លែឈៀរី គឺជាផ្លែឈើម្យ៉ាង រាងតូចមូល មានគ្រាប់នៅខាងក្នុង មានពណ៌ក្រហម និង ពណ៌ខ្មៅនៅពេលដែលវា ទុំ។ ជាទូទៅ គេញ៉ាំវានៅពេលដែលវាទុំ។ ផ្លែឈៀរី មានផ្ទុក សារជាតិ anthocyanis ដែលអាចជួយកាត់បន្ថយការ ឈឺចាប់ និង ការរលាក។

ផ្លែល្វា។ វាមានផ្ទុកវីតាមីន A, C, folate និង niacin ។ វាជាផ្លែឈើតូចម្យ៉ាង ដែលមានគ្រាប់តូចៗនៅខាងក្នុង ជាច្រើន។

ផ្លែគីវី គឺជាផ្លែឈើម្យ៉ាង ដែលសំបូរទៅដោយ វីតាមីន A, C, E , B- complex ,កាល់ស្យូម, ជាតិដែក និង ហ្វូលិកអាស៊ីត ។ ផ្លែគីវី គឺមានរាងពងក្រពើតូច ដែលមានសំបកស្តើងពណ៌ត្នោត មានសាច់ពណ៌បៃតងទន់ៗ និង មានគ្រាប់ពណ៌ខ្មៅ។ សំបកវា គឺជាប្រភពដ៏ល្អនៃ សារធាតុប្រឆាំងអុកស៊ីតកម្ម flavonoid ។

ក្រូចឆ្មារ គឺជា ផ្លែឈើម្យ៉ាងដែលមានពណ៌ ខៀវ ឬ លឿង និង មានផ្ទុកជាតិវីតាមីន A,C និង folate ។ ទឺកក្រូចឆ្មារ គឺជា ឱសថដ៏ល្អសម្រាប់ការបន្សាបជាតិពុល និង មានផ្ទុកសារធាតុប្រឆាំងប្រតិកម្មអុកស៊ីត ។

ផ្លែប៉េស គឺជាផ្លែឈើមានទឹកដមច្រើន រាងមូល ដែលមានសំបក ក្រហម និង លឿងព្រឿងៗ និងសាច់ វាមានរសជាតិ ជូរ និង ផ្អែម។ វាត្រូវបានគេញុំា នៅពេលវាទុំ ។

ផ្លែក្រូច គឺជាផ្លែឈើដែលមានរាងមូល និង មានសំបកក្រាស់ និង មានពណ៌លឿងក្រហមព្រឿងៗ នៅពេលវា ទុំ និង មានរសជាតិផ្អែម ឬ ជូរ។ អ្នកអាចជិតសំបកវាចេញ ឬ ច្របាច់យកទឹកផឹក។ ហើយវាមានផ្ទុក វីតាមីន C, flavanoids ដែលមានផ្តល់នូវសារជាតិ pectin និង សំបូរទៅដោយជាតិសូដ្យូមនៅពេលដែលវាទុំ នៅក្រោមពន្លឺ ព្រះអាទិត្យ ។
ផ្លែព្រូន ជាផ្លែឈើដែល មានរាងមូលទន់ និង មានសំបករលោង រួចមានសាច់ផ្អែម ។វាមាន ជាតិកាបូអ៊ីដ្រាត ខ្ពស់ និង មានជាតិខ្លាញ់ និង កាឡូរីទាប។ វាជាប្រភពដ៏ប្រសើរនៃពពួក វីតាមីន A, C , កាល់ស្យូម, ម៉ាញេស្យូម, ជាតិដែក, ប៉ូតាស្យូម, ជាតិសសៃ និង មិនមានជាតិសូដ្យូម និង កូឡេស្តេរ៉ូលទេ។

ផ្លែល្ហុង មានរាងដូចផ្លែឳឡឹក ដែលមានសំបកពណ៌លឿង និង មានសាច់ពណ៌ទឹកក្រូច និង មានគ្រាប់ខ្មៅតូច ៗជាច្រើននៅខាងក្នុង ដែលវានឹងប្រែពីពណ៌បៃតង ទៅពណ៌ទឹកក្រូច។ មានអាចមានរាងមូល ឬ ទ្រវែង។ ផ្លែល្ហុង ទុំសំបូរទៅដោយ វីតាមីន A, B, C, D ,កាល់ស្យូម,ផូស្វាត និង ជាតិដែក។ វាជួយបានយ៉ាងច្រើនដល់ ប្រព័ន្ធរំលាយអាហារ និង មានឥទ្ធិពលផ្ទាល់ទៅលើក្រពះ ។

ផ្លែព័រ ជាផ្លែឈើផ្អែម ដែលមានពណ៌លឿង ឬ បៃតង ដែលមានរាងមូលចង្អៀត ទៅកាន់ទងរបស់វា។ ផ្លែឈើប្រភេទ នេះមានផ្ទុក kalium និង riboflavin ។ វាផ្តល់ផលល្អចំពោះស្បែក និង មានផ្ទុកជាតិសសៃជាច្រើន។

ផ្លែស្ត្របឺរី ជាផ្លែឈើម្យ៉ាងដែលមានរាង ត្រីកោណ និង មានពណ៌ក្រហម។ វាជាផ្លែឈើមួយប្រភេទ ដែលសំបូរជាតិ វីតាមីន C និង ជាតិសសៃច្រើនជាងគេ។ ហើយវាក៏មានផ្ទុក ជាតិសូដ្យូម និង ជាតិដែកខ្ពស់ផងដែរ។ វាជួយធ្វើអោយធ្មេញអ្នកស និង ជួយធ្វើអោយរោគសន្លាក់ឆ្អឹងមានភាពស្រាកស្រាន្ត។

ផ្លែឪឡឹក ជាប្រភេទផ្លែឈើម្យ៉ាង ដែលមានសំបករលោងនៅខាងក្រៅ និង មានទឹកដមច្រើន ជាមួយនឹងសាច់ ខាងក្នុងពណ៌ក្រហម។ យើងអាចញុំាទឹក និង សាច់របស់វាបាន នៅពេលវាទុំ។ វាមានផ្ទុកជាតិ រ៉ែ, វីតាមីន និងមាន ជាតិស្ករ ,ជាតិសសៃ និង ជាតិដែកដ៏ច្រើន ។

fruits

អត្ថបទដោយ៖ Health

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *