ដំណឹងល្អ! ពលរដ្ឋទាំងអស់ ដែលកន្លងមកបានបាត់ម៉ូតូ សូមមកពិនិត្យមើលនៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង

ស្ទឹងត្រែងៈ យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងបានឲ្យដឹងថា សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលកន្លងមកបានបាត់ម៉ូតូ សូមមកពិនិត្យមើលនៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ក្នុងករណីរកឃើញម៉ូតូរបស់ខ្លួន គឺសូមយកឯកសារទិញ-លក់ ឬឯកសារពាក់ព័ន្ធផ្សេងៗទៀតដើម្បីបានទទួលយកម៉ូតូត្រលប់ទៅវិញ។ សូមចូលរួមចែករំលែកព័ត៌មានបន្ត តាមរយៈការស៊ែរ(Share) និងឡាយ(Like) ទាំងអស់គ្នាដើម្បីអោយប្រជាពល រដ្ឋយើងទាំងអស់បានជ្រាបជាដំណឹង ។

តារាចិត្តបុណ្យ! គង់ ចាន់ស្រីមុំ ឲ្យផ្ទះមួយខ្នងទៅ ផេនខេត ស្នាក់នៅបណ្តោះអាសន្ន​ (មានវីដេអូ)

(ភ្នំពេញ)៖ ដូចដែរដឹងស្រាប់ហើយថា ពេលនេះ ជីវិតក្រោយឆាកសម្តែងរបស់ តារាស្រី ផេនខេត ស្ទើរតែធ្លាក់ដល់ចំណុចសូន្យទៅហើយ ខណៈ ពេលនេះ សូម្បីតែបន្ទប់ជួលក៏ត្រូវម្ចាស់ផ្ទះ ឈប់ឲ្យជួលទៀត ព្រោះគ្មានប្រាក់ដើម្បីបង់ជាប្រចាំខែ។ យ៉ាងណាមិញ រកបន្ទប់ស្នាក់នៅរយៈពេល ២ ទៅ៣ ថ្ងៃទៅហើយ សូម្បីនៅច្រកណា ក៏រកមិនបានដែរ តែជាសំណាងល្អអ្វី…

ស្ងាត់ៗ ហេង ឡុង ឡើងងារជាឧកញ៉ា ផ្អើលអស់អ្នកសិល្បៈ

(ភ្នំពេញ)៖ ពិតណាស់ មហាជនភាគច្រើន ប្រាកដជាស្គាល់ លោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម មិនតែប៉ុណ្ណោះ ក៏ជាស្វាមីរបស់ តារាសម្តែងជើងចាស់ និងប្រធានសមាគមន៍សិល្បៈ អ្នកនាង ចន ច័ន្ទលក្ខិណា ជាគូស្វាមីភរិយា ដែលតែងតែលេចវត្តមាន ក្នុងការងារសង្គមនានាជាញឹកញាប់។ យ៉ាងណាមិញ ក្រោយពេល…

ម្តងនេះ! នីឡា បោះធៀបកំណត់ថ្ងៃរៀបការរួចរាល់ ត្រៀមចូលរោងឆាប់ៗ ក្រោយលើកពេល ៣ឆ្នាំ

(ភ្នំពេញ)៖ បងប្អូនពិតជាបានស្គាល់ តារាកំប្លែង នីឡា ជាក់ជាមិនខានព្រោះ រូបនាងប្រឡូកក្នុងវិស័យសិល្បៈនេះ តាំងពីនៅតូចៗមកម្លេះ រហូតមកដល់ពេលនេះ រូបនាងពេញរូបពេញរាង ក្រមុំស្កូក ក៏នៅតែសម្តែងកំប្លែងដូចមុន។ យ៉ាងណាមិញ បើនិយាយពីជីវិតឯកជនវិញ រូបនាងនិងគូស្នេហ៍ ត្រូវគេដឹងថា ស្រឡាញ់គ្នាបើកចំហច្រើនឆ្នាំមកហើយ ទន្ទឹមនឹងនោះ ក៏មានគម្រោងនឹងរៀបការជាមួយគ្នា ប៉ុន្តែដោយសារ បញ្ហាការរីករាលដាលនៃជំងឺកូវីដ…

ស្ងាត់ៗ សេដ្ឋីនី Kylie សម្រាលបានកូនទីពីរ

(បរទេស)៖ យោងតាមសារព័ត៌មាន Fox News បានឱ្យដឹងថាតារាម៉ូដែល Kylie Jenner បានផ្តល់កំណើតដល់កូនទីពីររបស់នាងកាលពីសប្តាហ៍មុន ប៉ុន្តែមិនទាន់បានប្រកាសដំណឹងល្អនៅឡើយរហូតដល់ពេលនេះ ទើបរូបនេះបានបង្ហោះនៅលើបណ្តាញសង្គម។ ជាក់ស្តែង នៅលើ Instagram ជាផ្លូវការរបស់តារាស្រីរូបនេះ បានបង្ហោះរូបថតកូនស្រីរបស់នាង Stormi កាន់ដៃទារក ហើយដាក់ខ្លឹមសារថា «ថ្ងៃទី ២…

Tuchel៖ កុងត្រាថ្មីអាស្រ័យលើកីឡាករ Christensen ផ្ទាល់

បរទេស៖គ្រូបង្វឹកក្លឹបតោខៀវ Chelsea លោក Thomas Tuchel មកដល់ពេលនេះនៅមិនទាន់ទទួលបានដំណឹងល្អនៅឡើយទេពាក់ព័ន្ធទៅនឹងកុងត្រាថ្មីសម្រាប់កីឡាករខ្សែការពារ Christensen ។ លោក Tuchel បានបន្តទៀតថាកីឡាករ Christensen ត្រូវតែប្តេជ្ញាចិត្តចំពោះអនាគតរបស់គាត់ជាមួយនឹងក្លឹបនិងកុងត្រាថ្មីដែលទាមទារឲ្យគាត់ត្រូវតែសម្រេចចិត្តឲ្យបានឆាប់ៗទទួលយកកុងត្រាថ្មីដែលមានរយៈពេលដល់ទៅ៤ឆ្នាំនិងកំពុងរងចាំតែការសម្រេចចិត្តរបស់គាត់ប៉ុណ្ណោះ។ តាមកុងត្រាថ្មី Christensen នឹងទទួលបានប្រាក់កម្រៃថ្មីកើនឡើងលើសពីមុនគិតចាប់ពីខែសីហាមកមកម្ល៉េះប៉ុន្តែការសម្រេចចិត្តបន្តកុងត្រាថ្មីនៅមិនទាន់ត្រូវបានធ្វើឡើងនៅឡើយនោះទេនេះបើយោងតាមការបញ្ជាក់ដោយផ្ទាល់ពីសំណាក់គ្រូបង្វឹករូបនេះ។ គួរឲ្យដឹងដែរថា Christensen ដែលនឹងក្លាយទៅជាកីឡាករគ្មានតម្លៃខ្លួននារដូវក្តៅខាងមុខនោះបានបង្ហាញខ្លួន១៣លើកមកហើយក្នុងការប្រកួតលីគក្នុងរដូវកាលនេះហើយសរុប២៧ដងទាំងក្នុងការប្រកួត Champions…

ដំណឹងល្អ! រាជរដ្ឋាភិបាលថៃបានសម្រេចអនុញ្ញាតឱ្យអ្នកដំណើរដែលទទួលថ្នាំបង្ការជំងឺកូវីដ-១៩ពេញលេញ មកពីប្រទេសដែលមានហានិភ័យទាប ក្នុងនោះមានប្រទេសកម្ពុជាផងដែរ

រាជរដ្ឋាភិបាលថៃបានសម្រេចអនុញ្ញាតឱ្យអ្នកដំណើរដែលទទួលថ្នាំបង្ការជំងឺកូវីដ-១៩ពេញលេញ មកពីប្រទេសដែលមានហានិភ័យទាបចំនួន ៤៦ ក្នុងនោះមានប្រទេសកម្ពុជាផងដែរ បានធ្វើដំណើរទៅកាន់ប្រទេសថៃដោយគ្មានការ ធ្វើចត្តាឡីស័ក នៅពេលប្រទេសថៃបើកដំណើរការឡើងវិញ ចាប់ពីនៅថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២១។ ប្រភព: ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ

ទើបជះលុយបណ្ណាការខ្ទង់ម៉ឺនដុល្លារ ពេលនេះគូដណ្តឹង អាម៉ី ទិញ Roll Roys Ghost កាដូឲ្យអនាគតភរិយា

(ភ្នំពេញ)៖ មហាជនដែលនិយមតាមដានរឿងរ៉ាវគ្រួសារអាជី និងអាម៉ី កាលពីថ្ងៃម្សិលមិញនេះ ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលឃើញគូដណ្តឹងរបស់ អាម៉ី ដែលជាប្អូនស្រីរបស់អាជី ទទួលបានកាដូជាទូគប់ចិត្ត ជាប្រភេទរថយន្តទំនើប Roll Roys Ghost ពីអនាគតស្វាមី។ ខណៈគ្រប់គ្នា កាលដែលបានឃើញហើយ គឺមានការចូលរួមអបអរសាទរជាបន្តបន្ទាប់ផងដែរ។ គូដណ្តឹងអាម៉ី ត្រូវបានគេដឹងថា ទើបតែជះលុយ…

សហរដ្ឋអាមេរិកបានបើកការិយាល័យរបស់ក្រសួងកសិកម្ម(USDA)ដំបូង នៅ​ក្នុង​ប្រទេសកម្ពុជា

សហរដ្ឋអាមេរិកបានបើកការិយាល័យរបស់ក្រសួងកសិកម្ម(USDA)ដំបូងរបស់ខ្លួន​ នៅ​ក្នុង​ប្រទេសកម្ពុជា​ក្នុងខែ​នេះ ដើម្បី​ទ្រទ្រង់ពាណិជ្ជកម្មទាក់ទងនឹងកសិកម្ម ដែលកំពុងមាន កំណើនរវាងប្រទេសទាំងពីរ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន​របស់ស្ថានទូត​អាម៉េរិកប្រចាំនៅកម្ពុជា។ បើតាមសេចក្ដីប្រកាសបានបញ្ជាក់ថា ថ្វីត្បិតតែការិយាល័យផ្នែកសេវាកម្មជាមួយ​បរទេស​របស់ក្រសួងកសិកម្មអាម៉េរិក(USDA)ស្ថិត​នៅក្នុងស្ថានទូតអាម៉េរិកនៅភ្នំពេញមែន ប៉ុន្តែការងាររបស់គេមាននៅទូទាំងព្រះរាជាណាចក្រកម្ពុជាដើម្បីទ្រទ្រង់កិច្ចសហការ និង ពាណិជ្ជកម្មទ្វេភាគីផ្នែកកសិកម្មសម្រាប់ជាផលប្រយោជន៍​នៃប្រទេសទាំងពីរ។ ឯកឧត្ដម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា ការបើកការិយាល័យនេះ គឺជាដំណឹងល្អសម្រាប់ប្រទេសទាំងពីរ ហើយវាក៏បានឆ្លុះបញ្ចាំងឱ្យឃើញអំពីការប្តេជ្ញាចិត្តយូរអង្វែងរបស់យើង…

ពេជ្រ សោភា និង ឆឹម សក្កដា គូស្នេហ៍យូឆ្នាំ មិនទាន់មានដំណឹងល្អ!

ជាការពិតណាស់ មហាជនដែលជាអ្នកគាំទ្ររបស់គូស្នេហ៍តារាប្រុសស្រី អ្នកនាង ពេជ្រ សោភា និង លោក ឆឹម សក្កដា សុទ្ធសឹងតែបានដឹងរួចមកហើយថា អ្នកទាំងពីរបានសាងស្នេហ៍ជាមួយគ្នាអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ ។ យ៉ាងណាមិញ ទោះបីតារាប្រុសស្រីមួយគូនេះ មានឈ្មោះជាគូស្នេហ៍រយៈពេលជាង ៥ ឆ្នាំហើយមែន ប៉ុន្តែនៅមិនទាន់បានឮថាមានគម្រោងចូលរោងការនោះឡើយ ដោយជាហេតុធ្វើឱ្យអ្នកគាំទ្រមានចិត្តអន្ទះសារង់ចាំដំណឹងល្អពីអ្នកទាំងពីរគ្រប់ៗគ្នា ។…