ភ្នំពេញ៖ ប្រភពព័ត៌មានពីតារាសម្តែង ខ្មែរអង្គរ សក់រួញអង្គារដី រាងដំបង អ៊ុន សុធា នៅលើគេហទំព័រ ហ្វេសប៊ុកបានឲ្យដឹងថា លោកកំពុងតែទទួលបាននូវជោគជ័យ នឹងការគាំទ្រពីខ្មែរដែលរស់នៅឯនាយសមុទ្រ នៃទឹកដី អូស្ត្រាលី យ៉ាងច្រើនកុះករ។
សម្រាប់អ៊ុន ក្នុងការធ្វើដំណើរនេះ គឺគោលបំណងចង់បង្ហាញពីសម្លៀកបំពាក់ខ្មែរ បែបប្រពៃណី ដែលការបង្ហាញ Show មួយដែលពុំធ្លាប់មានពីមុនមកក្នុងទឹកដីអូស្តា្រលី នេះ តែម្តង ។វាជារឿងមួយដ៏មានមោទ នភាពសម្រាប់ខ្មែរ ក៏ដូចជាប្រជាជនខ្មែរ ដែលអាចយកនូវវប្បធម៌របស់ខ្លួន ទៅបង្ហាញនៅឯដែនសមុទ្រយ៉ាងនេះ ។
គួររំលឹកផងដែរថា សម្រាប់ការធ្វើដំណើរនេះ គឺក្រោមការដឹកនាំ របស់តារាចម្រៀង ផលិតកម្មក្រៅ ស្រុក លោក យ៉ែម សំអូន កាលពីថ្ងៃទី ១៣ ខែ កក្កដា កន្លងទៅនេះ ដោយរួមដំណើរនឹងតារាជាច្រើនរូបទៀតសុទ្ធសឹងតែជាតារាលំដាប់តារាងនៃ ការគាំទ្រ ដូចជា កញ្ញា សម ម៉ាណា កញ្ញា ម៉ាក សែនសូនីតា (តូតា) នាង យ៉ាន លីនដា និងលោក ស្រី សឿ សុធារ៉ា៕
មតិយោបល់