ក្នុងរយៈពេលជិតមួយសប្តាហ៍កន្លងមកនេះភ្លៀងធ្លាក់មិនឈប់បានបង្ករការខូចខាតយ៉ាងដំណំនៅតាមតំបន់ជាច្រើននៅភាគ នីរតីក្នុងប្រទេសចិន។
ក្នុងគ្រោះថ្នាក់ជំនន់ទឹកភ្លៀងដ៏ធ្ងន់ធ្ងរនេះបានបណ្តាលឲ្យលំនៅដ្ឋានចំនួន ៤ កន្លែងផ្សេងទៀតត្រូវប្រេះស្រាំ ប្រឈមនឹងការបាក់ស្រុតរាបស្មើដី។ផ្លូវធ្វើដំណើរជាច្រើនកន្លែង ផ្លូវជាតិ និងផ្លូវជាតិនៅតាមជើងភ្នំ ក៏ទទួលរងការបាក់ដាច់ និងបាក់ស្រុតជាច្រើនកន្លែង បង្ករឡើងដោយកម្លាំងទឹកហូរច្រោះ។
ក្នុងពេលជាមួយគ្នានេះ មនុស្សចំនួនជាង ៨០ នាក់ត្រូវបានក្រុមសង្គ្រោះដឹកជញ្ជូនចេញពីកន្លែងជាប់គាំងយកទៅកាន់សាលារៀននៅតំបន់ផ្សេង ដើម្បីជ្រកកោនបណ្តោះអាសន្ន។
ប្រភពព័ត៌មានឲ្យដឹងថា អាជ្ញាធរក្នុងតំបន់កំពុងបន្តប្រឹងប្រែងជួយដល់ជនរងគ្រោះជា ច្រើនកន្លែងតទៅទៀត ខណៈកម្រិតទឹកនៅតែបន្តកើតមានតាមតំបន់នានាថែមទៀតនោះ៕
មតិយោបល់