ព័ត៌មានសិល្បៈ និងកម្សាន្ត

នៅ ស៊ីនឿន​​ដេក​អេះ​ពោះ​ព្រោះ​ស្ងប់​ស្ងាត់​ធ្វើ​ឲ្យ​ Fan​ ឆ្ងល់​

តារាចម្រៀងរាងខ្ពស់ស្រឡះដែលគេគ្រប់គ្នាសរសើរមិនដាច់ពីមាត់ថា សង្ហារសមជាបុរសខ្មែរពិត នោះគឺនៅ ស៊ីនឿន ដែលជាពន្លកគ្រាប់ពូជរបស់ហង្សមាស ហាក់បីដូជាស្ងប់ស្ងាត់ មិនឃើញមានអ្វីដែលថ្មី ដូចកាលពីតារាចម្រៀងរូបនេះចូលដំបូងឡើយ ។

មួយប្រាវរបស់នៅ ស៊ីនឿន កាក់កបគ្រាប់បើ ជាមួយនឹងសំនៀងដ៏ក្រអូនក្រអៅ តែវាគ្រាន់តែជាភាពល្បីមួយចម្អិនកំពឹសតែប៉ុណ្ណោះ ។ជុំវីញនៃអ្នកគាំទ្ររបស់នៅ ស៊ីនឿន បាននិយាយថា “បង ស៊ីនឿនមួយរយៈនេះ មិនឃើញមានអ្វីដែលប្លែកសោះ ក្រៅពីឡើងប៉ុស្តិ៍ កាលពីពីរខែ មុន នៅហង្សមាសដូចមិនទាន់ឃើញមានបទ ថ្មី ដែលគួរឲ្យចាប់អារម្មណ៍សោះ មានតែបទដដែល ៗសម្រាប់ក្រុមគាំទ្ររបស់ខ្ញុំ” ។ម្លោះហើយ ធ្វើឲ្យពួកខ្ញុំមានការងឿងឆ្ងល់ថា ហេតុអ្វី គាត់មិនមានបទថ្មី ឬ ក៏ដេកសម្ងំអេះពោះ ហាត់សម និងរកស្តាយ៍ដែលថ្មីឬ ? ។

ជុំវិញនៃបញ្ហានេះ នៅថ្ងៃនេះដែរយើងមិនអាចរកដំណោះស្រាយបាននៅឡើយ ជាមួយនឹងតារាចម្រៀងនៅ នឿន ព្រោះថា ការទំនាក់ទំនងតាមបណ្តាញទូរសព្ទមិនបានអំណោយផល ៕

មតិយោបល់