ព័ត៌មានសិល្បៈ និងកម្សាន្ត

ភា វណ្ណឌី តស៊ូក្នុងវិថី សិល្បៈដល់ទីបញ្ចប់ ទោះលំបាកយ៉ាងណា

ភ្នំពេញៈ ពន្លកតារារាងសង្ហារ ដែលមកពីទឹកដី កំពង់ចាម លោក ភា វណ្ណឌី កំពុងក្រាញននៀលជំនៈឧបសគ្គដល់ទីបញ្ចប់ ព្រោះតែចិត្តស្រឡាញ់វិស័យសិល្បៈ ខ្លាំងពេក។
លោក ភា វណ្ណឌី ទើបតែប្រឡូកសិល្បៈ បានរយៈពេលជាងកន្លះឆ្នាំតែប៉ុណ្ណោះ ដោយលោកបានឈានជើងចូលវិថីសម្រស់នេះ នៅដើមឆ្នាំ២០១៦ ដោយអាចឈោងចាប់តំណែងតួរាយរង ក្នុងខ្សែភាពយន្តភាគរបស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៩ ។
ភា វណ្ណឌី បានរៀបរាប់ស្ថានភាពគ្រួសាររបស់ខ្លួន ប្រាប់ Post News នៅរសៀលថ្ងៃទី១ ខែកក្កដា ឲ្យដឹងថា ប៉ារបស់លោក មានឈ្មោះ សឿង សុភា ជាកសិករ និងម្តាយឈ្មោះ តី គីមថេង ជាមន្ត្រីរាជការ ដោយលោកជាកូនពៅ ក្នុងចំណោមបងប្អូន២នាក់។
ពន្លកសិល្បៈទើបតែរះរូបនេះ ថា«សម្រាប់សែស្រឡាយខ្ញុំអត់មានអ្នកជាប់ឈាម ជាអ្នកសិល្បៈនោះទេ តែដោយនិស្ស័យស្រឡាញ់តាំងពីក្មេងវ័យ ចឹងក៏ដាច់ចិត្តស្រវាស្រទេញ មកទឹកដីភ្នំពេញដើម្បីសម្រេចគោលបំណងឲ្យខានតែបាន»។
បើទោះបីជាបញ្ចប់បរិញ្ញាបត្រផ្នែកគ្រប់គ្រងនៅសាកលវិទ្យាល័យ Cus ក្នុងទឹកដីកំណើតរបស់ខ្លួន ប៉ុន្តែតារារូបនេះ បានបដិសេធ មិនធ្វើការងារតាមក្រុមហ៊ុននោះទេ ដោយទុកពេលបំពេញមហិច្ចិតា ខ្លួនលើវិថីសិល្បៈជាមុនសិន។
ភា វណ្ណឌី បានបន្ថែមថា«រយៈពេលខ្ញុំប្រឡូកសិល្បៈបាន ជាងកន្លះឆ្នាំនេះ គឺឈោងបានការថតភាពយន្តឲ្យស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៩ ក្រោមចំណងជើងថា «មានតែអូន» ដោយខាងផលិតករឲ្យដើរតួជា លេខាឪពុកតួឯកប្រុស»។
នេះគឺជាសម្មិតិផល ដ៏ធំមួយ សម្រាប់ជំហានដំបូងប្រឡូកចូលវិស័យសិល្បៈ បើទោះបីជា ភា វណ្ណឌី បានអះអាងថា ចំណូលថតក្នុង ១ថ្ងៃពេលខ្លះ មិនដល់ ២០ ដុល្លារផងនោះ ប៉ុន្តែចិត្តស្រឡាញ់សិល្បៈ ត្រូវតែតស៊ូដល់ទីបញ្ចប់៕

13177815_1536219690019580_8705158099696590061_n 13501720_1549426012032281_6380373608068091204_n 13508951_1551467835161432_1237603350084579590_n 13533259_1551467891828093_7969773453108946639_n 13563589_1552632121711670_2127343650_n 13565345_1552626628378886_272284619_n

មតិយោបល់