ព័ត៌មានសិល្បៈ និងកម្សាន្ត

គៀតសុវណ្ណាឡាង Fan​រងចាំស្តាប់បទចម្រៀង នៅហង្សមាសឡើងហឹង​​ត្រ​ចៀក

មួយស្របក់ធំមុននេះមានប្រភពព័ត៌មានជាច្រើនក្នុងស្រុកបានចុះផ្សាយថា គៀត សុវណ្ណាឡាង ក្លាយជាតារាចម្រៀងនៅក្នុងផលិតកម្មហង្សមាស តែទោះបីជាប្រភពមួយខ្យល់ធំនោះបានបង្ហាញយ៉ាងនេះក្តី តែ គេនៅមិនទាន់ដឹងឲ្យច្បាស់ថា មួយរយភាគរយ ដែលតារាសម្តែងរូបនេះ ក្លាយទៅជាតារាចម្រៀង នោះពិតប្រកដងនៅឡើយនោះទេ ។

ចំណែកនៅលើគេហទំព័រ សង្គមដ៏ល្បីល្បាញនោះគឺ ហ្វេសប៊ុក មាន Fan របស់នាងជាច្រើនបានបន់ផ្សងឲ្យគៀត សុវណ្ណាឡាង បានចូលច្រៀងក្នុងផលិតកម្មហង្សមាស ឲ្យមានឆាប់ៗ ។ម្លោះហើយពួកគេរងចាំឡើងផ្សារភ្នែក ហឹងច្រចៀក នៅតែ មិនទាន់ដឹងថា សុវណ្ណាឡាង បានច្រៀងឬអត់នោះទេ ដែលជាដើមចមធ្វើឲ្យ សុវណ្ណាឡាង បាក់ស្រុតប្រជាប្រិយភាពដែលខំសាងតាមរយៈសាច់រឿង ទឹកចិត្តប្អូនស្រី ដែលដើរតួជានាង ភិន នោះ ហើយនឹងការសម្តែងកាយវិការខារ៉ាអូខេ ជាច្រើនកន្លងមក ។

ទោះបីជាយ៉ាងនេះក្តីយើងបានជួបសុវណ្ណាឡាងតាមរយៈទូរសព្ទ កាលពីម្សិលមិញនេះ នាងបានប្រាប់ថា “សម្រាប់រឿងនេះនាងមិនអាចនិយាយបានទេ ថានាងពិតជាចូលក្នុងផលិតកម្មហង្សមាសនោះ ដោយសើចកក្អឹក ” ។ ទោះបីជានាងមិនបានឆ្លើយយ៉ាងនេះក្តី តែគេនៅតែសង្ឈឹម និងជឿជាក់ថា នាង សុវណ្ណាឡាងពិតជាសម្ងំនៅទ្រនំធំហង្សមាស មួយរយភាគរយ ជាមិនខាន ដោយរយៈកាលកន្លងមកនាងក៏បានចូលរួមថតស្ពតឲ្យខាងក្រុមហ៊ុនម៉ូតូ ស៊ុយសូគីផងដែរ ដែលថតដោយផលិតកម្មហង្សមាសនោះ។

សង្ឈឹមថា សុវណ្ណាឡាង រាងតូច្រឡឹងនឹងអាចឈោងយកទ្រនំធំនេះ ហើយនឹងចេញនូវបទចម្រៀងឆាប់ៗនាពេលខាងមុខនេះ ធ្វើឲ្យ Fanរបស់គេភ្ងាក់ផ្អើលជាមិនខានឡើយ ៕

Keat sovanaleang

មតិយោបល់