(បរទេស)៖ ពិតជាធ្វើឲ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីតារាចម្រៀងអាមេរិក Distiny Rogers ទម្លាយអាថ៌កំបាំងមួយចំនួនពីអាជីពសិល្បេះរបស់នាង ដែលស្ទើរតែរបូតទៅហើយនោះ ត្រូវបានបន្តយ៉ាងរលូនវិញ បន្ទាប់ពីតារាចម្រៀងក្នុងក្រុមចម្រៀង K-pop គឺ Lisa បានជ្រើសរើសចម្រៀងរបស់នាងមកចាក់ក្នុងវីដេអូសម្តែងក្បាច់រាំ «LILI’s FILM»។

តាមរយេះបទចម្រៀងមួយនាពេលថ្មីៗនេះ កញ្ញា Destiny Rogers ម្ចាស់បទ 《Tomboy》 ដែលជាបទដែល Lisa យកមកចាក់រាំក្នុងវីដេអូរាំ 《LILI’s FILM [The Movie]》 លើ YouTube របស់ Lisa ផ្ទាល់ ថ្ងៃនេះបានលើកយកឈ្មោះ Lisa មកនិយាយក្នុងកិច្ចសម្ភាសន៍ថ្មីរបស់នាងថា “ខ្ញុំស្បត់ណា៎ ខ្ញុំបិះនឹងត្រូវផលិតកម្មរបស់ខ្ញុំបោះបង់ខ្ញុំចោលទៅហើយ អ្នកគ្រប់គ្រងរបស់ខ្ញុំកាលនោះ បានទូរស័ព្ទមកប្រាប់ខ្ញុំថា ខ្ញុំសល់ពេលតែ៤ខែទៀតប៉ុណ្ណោះ ខាងផលិតកម្មគេនឹងដកខ្ញុំចេញហើយ ហើយពេលនោះ ខ្ញុំបានគិតក្នុងចិត្តថា ចឹងមានតែត្រូវត្រឡប់ទៅផ្ទះវិញហើយ ព្រោះខ្ញុំលែងសល់លុយក្នុងខ្លួនហើយ ពេលនោះខ្ញុំបានបន់ហៅឲ្យ ព្រះជួយ ស្រាប់តែ២សប្តាហ៍ក្រោយមក Lisa ក៏ទម្លាក់វីដេអូរាំរបស់នាង”។

Destiny បានបន្តទៀតថា “Lisa គឺជាមនុស្សអៀនច្រើន នៅពេលខ្ញុំទូរស័ព្ទទៅប្រាប់នាងថា នាងបានផ្លាស់ប្តូរជីវិតរបស់ខ្ញុំ ខ្ញុំគិតថានាងមិនដឹងនោះទេថា នាងមានឥទ្ធិពលខ្លាំងប៉ុណ្ណា នាងបានធ្វើឲ្យពិភពលោករបស់ខ្ញុំ ក្រឡាប់ចាក់តែម្តង” ហើយ Destiny បានបង្ហើបទៀតថា គ្រាន់តែវីដេអូរបស់ Lisa ចេញរួច ផលិតកម្មរបស់ Destiny ក៏ទូរស័ព្ទមកប្រាប់ឲ្យនាងបន្តកុងត្រាជាមួយពួកគេភ្លែត… នេះបានព្រះពិតៗ»។
ប្រភព៖ BLACKPINK Universe

មតិយោបល់