អន្តរជាតិៈ ជាទូទៅក្លឹបជាច្រើនតែងសម្លឹងរកទិញកីឡាករល្បីៗ ដើម្បីមកពង្រឹងក្រុមបន្ថែម ប៉ុន្តែក្នុងនោះ ក៏មានក្លឹបធំៗមួយចំនួនដូចជា Real Madrid ជាដើមបានប្រើឥទ្ធិពលរបស់ខ្លួន ទិញរកកីឡាករល្បីៗ ប៉ុន្តែក្តីសង្ឃឹមត្រឹមលក់អាវតែប៉ុណ្ណោះ។
ខាងក្រោមនេះ ជាកីឡាករជួរមុខ៦នាក់ដែលត្រូវក្លឹបទិញមកសម្រាប់លក់អាវ៖
១. David Beckham: អតីតប្រធានក្រុមជម្រើសជាតិអង់គ្លេសរូបនេះ ត្រូវបាន Real Madrid ទិញពី Manchester United កាលពីឆ្នាំ២០០៣ ក្នុងតម្លៃខ្លួន៣៥លានអឺរ៉ូ។
២. Ronaldo: ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះ បានផ្ទេរពី Real Madrid មក AC Milan កាលពីរដូវរងាឆ្នាំ២០០៧ ក្នុងតម្លៃខ្លួន ៨.៥លានអឺរ៉ូ។
៣. Robinho: អតីតសមាជិក Real Madrid រូបនេះ ជាកីឡាករថ្លៃបំផុតដែល Man City ទិញ ក្រោយក្រុមហ៊ុន Abu Dhabi United Group ទិញយកក្លឹបមេឃខៀវ។
៤. Shinji Kagawa: សមាជិកជម្រើសជាតិជប៉ុនរូបនេះ បង្ហាញទម្រង់លេងមិនសូវល្អប៉ុន្មានទេ ក្រោយផ្ទេរពី Dortmund មក Man UTD ។
៥. James Rodriguez: ម្ចាស់ស្បែកជើងមាស World Cup 2014 ត្រូវបាន Real Madrid ទិញពី Monaco ក្នុងតម្លៃខ្លួន ៦៣ លានផោន។ Real Madrid លក់អាវដែលមានឈ្មោះគាត់បាន ដល់ទៅ 345,000 ត្រឹម ៤៨ម៉ោងក្រោយចុះកុងត្រា។
៦. Falcao: ខ្សែប្រយុទ្ធសញ្ជាតិកូឡំប៊ី ត្រូវបាន Man UTD ខ្ចីជើងមក Monaco កាលពីរដូវក្តៅឆ្នាំ២០១៤។
ទោះមិនបានលេង World Cup ឆ្នាំ២០១៤ ដោយសាររបួស ប៉ុន្តែ Man UTD នៅតែទិញកីឡាកររូបនេះដាច់៕
១. David Beckham

២. Ronaldo

៣. Robinho

៤. Shinji Kagawa

៥. James Rodriguez

៦. Falcao

មតិយោបល់