កាលពីរាត្រីថ្ងៃ សៅរ៍យប់មិញនេះ លោក អ៊ឹង រដ្ឋា ហៅទុយ បានសរសេរនៅលើ Wall Post របស់ខ្លួនលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកលោកនឹងវិលមកប្រទេសរបស់ខ្លួនវិញក្នុងពេលឆាប់ៗនេះ ជាមួយនឹងម្តាយដែលមានជំងឹយកទៅព្យាបាលនៅប្រទេសវៀតណាម ។
ពិធីករ ពោរពេញទៅដោយពាក្យសម្តីកំផ្លុកកំប្លែង អ៊ឹង រដ្ឋា កាលពីពេលកន្លងទៅនេះ បានថ្ងួញថ្ងែរនឹងបញ្ហាជីវិតដែលជាប់ប្រទះរបស់ខ្លួន ក្នុងពេលបច្ចុប្បន្នកាល ដោយខ្វះថវិការក្នុងការព្យាបាលនូវអ្នកមានគុណ របស់លោក ។ ចំណែកនៅថ្ងៃ សៅរ៍ម្សិលមិញនេះ លោកបានសរសេរនៅបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួនថា លោកវិលមកប្រទេសកម្ពុជាវិញហើយ ដោយមូលហេតុគ្មានលុយបន្តព្យាបាលអ្នកមានគុណរបស់លោក នៅពេលនេះដែរអ្នកមានគុណរបស់លោក គាត់មិនអាចនិយាយ មិនកំរើក ហើយភ្នែកគាត់មើលមិនឃើញទៀត ប៉ុន្តែពេលខ្លះគាត់អាចបើកភ្នែកបាន ។ វិជ្ជៈបណ្ឌិតនៅប្រទេសវៀតណាមបាននិយាយថា បើសិននៅទីនេះ ត្រូវការពេលវេលាច្រើន ហើយចំណាយលុយច្រើនទៀត គាត់នឹងមានស្ថានភាពបែបនេះ អាចមួយខែ មួយឆ្នាំ ឬមួយជីវិតទៀតផង យកគាត់ទៅស្រុកកំណើតវិញទៅ ម្យ៉ាងវិញទៀតគាត់អាចនឹងដឹងរឿង ចាស់ បន្ទាប់ពិគ្រូពេទ្យដាក់ថ្នាំឲ្យ ប្រសិនបើគាត់ មានសំណាងល្អនោះ គាត់នឹងអាចដឹងអ្វីៗគ្រប់បែបយ៉ាង ដូចកាលពីមុនចឹង ។ទោះបីជាជួបនូវរឿងអាក្រក់ក្នុងជីវិតក្តី លោក អ៊ឹង រដ្ឋា បានបន្តទៀតថា លោកនឹង ខិតខំតស៊ូជាមួយនឹងម្តាយរបស់លោក ដើម្បីឲ្យគាត់វិលរកសភាពដើមវិញ ខណះដែលខាងទូរទស្សន៍ CTN ត្រូវបានផ្អាក់ការងាររបស់លោកនោះ អ្វីដែលលោកគួរកោតសរសើរនោះ គឺ លោក អុកញ្ញា គិត ធៀង ដែលតែងតែជួយលោកជាហូរហែរមក មិនដាច់នៅឯមជ្ឈមណ្ឌលកម្សាន្តរ៉ក ក្រៅពីនេះ គេមិនរវល់នឹងលោកទេ បានត្រឹមតែអែមអបតែប៉ុណ្ណោះ ។
អ៊ឹង រដ្ឋា ដែលគេកោតសរសើរគ្រប់គ្នាថា ជាកូនប្រសារថៅកែដីឡូ រាប់កន្លែង រយៈកន្លងមក បែរទៅជាជួបរឿងអាក្រក់ក្នុងឆាកជីវិតយ៉ាងនេះ វាជារឿងមិនគួរឲ្យជឿ ឡើយ ។
មតិយោបល់