សម្រាប់រសៀលថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០១២ នេះ នៅសង្វៀនប្រដាល់របស់ស្ថានីយទូរទស្សន័បាយ័ន ចាប់ពីម៉ោង ៣ និង ៣០នាទី តទៅ កីឡាករដែលជាគូរពិសេសស កែវ រំចង់ ជួបមុខកីឡាករ អ៊ុង វីរៈ ។
សម្រាប់ការជួបមុខនេះ ដែរ កីឡាករ កែវ រំចង់ បានឲ្យកីឡាករ អ៊ុង វីរៈជួបមុខដើម្បីសាកល្បងកម្លាំង និងក្បាច់ពិសេសរបស់ខ្លួនដែល អ៊ុង វីរៈមិនដែលធ្លាប់ជួបពីមុនមក ។ កាលពីថ្ងៃ សុក្រ ទី ៦ ខែ កក្កដា កីឡាករ កែវ រំចង់ បានផ្តួលកីឡាករ អូត ភូថង ដើម្បីជម្រះមន្ទីលសង្ស័យរបស់អ្នកគាំទ្រ ឲ្យជ្រះស្រឡះ ដោយប្រើពេលបួនទឹក ធ្វើឲ្យអួត ភូថង អុកគូថនិងសង្វៀន ដោយមិនអាចតបតរួច ដោយហូតយកខ្សែក្រវ៉ាត់ របស់ អួត យ៉ាងរំភើយ ដោក្នុងដៃរបស់គេមកទល់នឹងពេលនេះគឺមានខ្សែក្រវាត់សញ្ញាស៊ីម៉ងត៍ភ្នំ(របស់ខ្លួន) និង ខ្សែក្រវាត់របស់អគ្គនាយកដ្ឋានទូរទស្សន៍បាយ័ន(ដណ្ដើមបានពី អូត ភូថង) ។ក្រៅពីនេះ កែវ រំចង់ក៏បានផ្តួលកីឡាករដែលជារៀមច្បង ជ័យ កុសល្យ ឲ្យចាញ់ក្រោមកណ្តាប់ដៃ និងកម្លាំងជើងរបស់ខ្លួនដែរ ។
ចុះសម្រាប់រសៀលនេះវិញ តើជើងខ្លាំង អ៊ុង វិរៈ អាចទប់ទល់នឹង យកឈ្នះលើកីឡាករ កែវរំចង់បានទេ ? ឬមួយ អ៊ុង វីរៈ អាចនឹងអុកគូថលើសង្វៀនដែរ ចង់ដឹងច្បាស់ មានតែតាមដានជាមួយនឹង គេហទំព័រ ដំណឹងទាំងអស់គ្នា នៅរសៀល នេះ ក្នុងសង្វៀនកីឡា ស្ថានីយទូរទស្សនបាយ័ន បឹងស្នោ !!! ៕
មតិយោបល់