ព័ត៌មានសិល្បៈ និងកម្សាន្ត

សាសា មានអង្គរក្សការពារ

តារាចម្រៀងផលិតកម្ម ថោន កញ្ញា សាសា មិនសូវចេញមុខតាមរយៈអាលប៊ុមផ្សេងៗ ហាក់បី ដូចជាស្ងប់ស្ងាត់ដូចចោរលួចសេះ ឬចេញមុខដូចភ្លើងចំបើង និងមិនសូវបានលេចមុខមាត់តាមស្ថានីយ៍ទូរទស្សន៍ផ្សេងៗដូចតារាចម្រៀងស្រីៗផ្សេងទៀតក្នុងទ្រនំជាមួយគ្នា ។

ទោះបីជាសាសាស្ងប់ស្ងាត់តែនាងនៅតែមានជំហរឈរជើងជានិច្ចក្នុងសង្វៀនសិល្បៈ ។កាលពីថ្ងៃ សុក្រ កន្លងមកថ្មីៗនេះដែរ សាសា តារាចម្រៀង ប្រចាំផលិតកម្ម ថោន សាច់សខ្ចីដូចត្រកួនឈ្លក់ទឹកខែវស្សា នាងបានចូលទៅផឹកស៊ីក្នុងហាងមួយកន្លែងក្នុងរាជធានីភ្នំពេញ ដោយមានហែហមទៅដោយអង្គរក្សឆ្វេងស្តាំ ដែលបង្ករឲ្យអ្នកដែលនៅក្នុងហាងផឹកស៊ីនោះ មានការភ្ងាក់ផ្អើល នឹងលាន់មាត់ថា “សាសា ឥឡូវមានអង្គរក្សការពារទៀត មើលទៅ ពិតជាអស្ចារ្យណាស់ ” ។យុវជនម្នាក់នៅក្នុងហាងផឹកស៊ីនោះ(Cheer) បាននិយាយប្រាប់ដំណឹងថា ចំពោះសាសា មានអង្គរក្សនោះ វាជារឿងអស្ចារ្យដែរ តែខ្ញុំមិនដែលឃើញតារាល្បីៗផ្សេងទៀត ដូចជាសាសា នោះទេ ដែលមានអង្គរក្សការពារនោះ តែវាក៏មិនថ្វីដែរ ព្រោះថា នេះគឺជាជីវិតឯកជនរបស់គេ គេមានលុយគេចង់ធ្វើអ្វីក៏បានដែរ ដែលវាស្របនឹងច្បាប់ក្នុងសង្គមនោះ។ យុវជន ម្នាក់នេះបានបន្តទៀតថា ធម្មតាទេ សាសានាងជាតារាល្បីគួរសមណាស់ដែរ ហើយម្ស៉ាងវិញទៀត នាងជាស្រីស្អាត ទៅណាទៅណី ខ្លាចគេធ្វើបាប វាសមល្មមនឹងមានអ្នកហែហមការពារឆ្វេងស្តាំចឹងហើយ ។ ខណះជាមួយនឹងគ្នាដែរ មហាជនដែលនៅកន្លែងផឹកស៊ីនោះក៏និយាយរងំថា អង្គរក្សដែលហែហមសាសានោះប្រហែលជា មន្រ្តីធំណាម្នាក់ក្នុងជួររាជការចាត់ឲ្យការពារនាងហើយ វាមិនមែនជារឿងធម្មតានោះទេ ។

ចំពោះបញ្ហានេះ គេហទំព័រ ដំណឹង រីករាយជានិច្ចជាមួយនឹង សាសា នឹងវែកញែកបកស្រាយនូវបញ្ហាខាលើ ថាមានអង្គរក្ស ឬមានអ្នកធំចាត់អង្គរក្សមកការពារនោះ ៕

មតិយោបល់