ព័ត៌មានសិល្បៈ និងកម្សាន្ត

លំ សុក្រិត ប្រាប់ Fan ថា គេនឹងចេញបទថ្មីឆាប់ៗនេះ

លំ សុក្រិត តារាចម្រៀងវ័យក្មេងរបស់ផលិតកម្មរ៉ក ដែលកំពុងតែជ្រោងចាប់យកនូវប្រជាប្រិយភាពពីស្រទាប់មហាជននោះនៅពេលថ្មីៗមកនេះ តារាចម្រៀងប្រុសរូបនេះ បានសរសេរ Wall Post នៅលើគណនីបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដោយបង្ហោះជាមួយនឹងរូបដ៏ស្រស់សង្ហាររបស់គេ ដែលជាស្តាយ៍ថ្មី ចំណី អារម្មណ៍ថ្មីសម្រាប់យុវវ័យ សម័យថ្មី ។

ក្នុងការសសេរនៅលើ Wall Post នោះដែរ លំ សុក្រិត បានបង្ហើបឲ្យដឹងថា លោកនឹងចេញនូវបទថ្មីនៅក្នុងផលិតកម្ម រ៉ក ក្នុងពេលឆាប់ៗខាងមុខនេះ រួមជាមួយនឹងការសម្តែងដ៏អស្ចារ្យ ជូនដល់ Fan របស់គេ ដែលកំពុងទន្ទឹងនូវវត្តមានរបស់តារាចម្រៀង វ័យក្មេងរូបនេះ ។

ចង់ដឹងថា តារាចម្រៀងប្រុសរូបនេះ មានអ្វីថ្មី ហើយបទចម្រៀងថ្មី ដូចដែលគេប្រាប់នោះ ចឹង ! ចាំតាមដានជាមួយនឹង លំ សុក្រិត ក្នុងអាលប៊ុមចុងក្រោយរបស់គេមើល ! ៕

លំ សុក្រិត

មតិយោបល់