សុខ ពិសី ជិតក្លាយទៅជា តួឯកស្រី ក្នុងរឿង វិញ្ញាណបិសាចជញ្ជក់ឈាម ទៅហើយ តែយីអ៊ុននេះដាំក្បាលចុះស្របពេលនឹងតារាចម្រៀងស្រីសាច់សរខ្ចី ដូចអន្លក់ខែ វស្សា មិនមានវត្តមាននៅក្នុងប្រទេស ។
សុខ ពិសី ប្រភពព័ត៌មានក្នុងស្រុកជាច្រើនមួយប្រាវមុនបាន ឲ្យដឹងថា តារាចម្រៀងស្រីរូបនេះទៅរៀននៅក្រៅប្រទេសដើម្បីបើកហាងកែសម្រស់ ហើយប្រភពពត៌មានខ្លះទៀតថា សុខ ពិសី ខ្លាចអ្នកធំមានអំនាចក្នុងជួររាជរដ្ឋាភិបាលតាមស្រលាញ់ ។ស្របពេលជាមួយនឹងគ្នានេះ Fan របស់សុខ ពិសីក៏បានប្រាប់ដល់សារព័ត៌មានក្នុងស្រុកទាំងនោះថា “បងសុខ ពិសី កំពុងនៅសិង្ហបុរី ដើម្បីរៀន ផ្នែកកែសម្រស់” ។ ទោះមានការអះអាងពី Fan របស់នាងយ៉ាងនេះក្តី តែ មជ្ឈដ្ឋានមហាជនជាច្រើនមិនជឿនោះឡើយ ខណះនាងកំពុងតែទទួលបាននូវប្រជាប្រិយភាព ស្ថិតក្នុងតារាចម្រៀងស្រីជួរមុខទៅហើយនោះ ហេតុអ្វី បោះបង់ការតស៊ូរបស់នាងទាំងកណ្តាលផ្លូវនោះ ទៅវិញ វាមិនគួរឲ្យជឿ នោះទេ។ ម្យ៉ាងវិញទៀត តាំងពីដើមឡើយ ដូចជាគ្មានហេតុផលណាមួយថា សុខ ពិសី បោះបង់ចោលសិស្បៈនោះទេ បើសិនជាងនាងបោះបង់សិល្បៈនោះប្រហែលជានាង បោះបង់តាំងពិផលិតកម្ម Nice Star ក្ស័យធនមកម្លេះ មិនចាំបាច់ដល់ពេលនេះ ទើបឈប់នោះទេ ។ប្រភពព័ត៌មានពីមហាជនជាច្រើនទៀតក៏បានឲ្យដឹងថា សុខ ពិសី ប្រហែលជាមានរឿងកំបាំងមុខណាមួយហើយ ទើបចាក់ចេញពីប្រទេសទៅកាន់ប្រទេសក្រៅ ឲ្យនិយាយថា ទៅរៀនផ្នែកកែសម្រស់នោះ វាអាចមានរឿងពាក់ពន្ធ និងមន្ត្រីធំ ហើយត្រូវបានប្រពន្ធ គេគម្រាមកំហែង ទេដឹង?ទើបដល់ថ្នាក់ចាក់ចេញពីប្រទេស និងផលិតកម្ម រហូតដល់ទៅ ៣ ខែ ឯណោះ ។សម្រាប់ការសុំច្បាប់រយៈពេល ៣ ខែ នេះដែរ វាប្រហែលគ្រាន់តែជាលេសទេដឹង ហើយរឿងថាទៅរៀននោះប្រហែលក៏ជាលេសដែរ ។
ជុំវិញនូវបញ្ហានេះដែរយើងនៅតែ មិនអាចដឹងច្បាស់ទេ មានតែ ម្ចាស់ព័ត៌មាន នាងសុខ ពិសី ទេទើបដឹង ថាខ្លួនឯងយ៉ាងម៉េច ? ខណះនេះដែរយើងក៏មិនអាចសុំការស្រាយបំភ្លឺបាននោះដែរ ដោយម្ចាស់ព័ត៌មានកំពុងស្ថិតនៅក្រៅប្រទេសយ៉ាងនេះ ។យើងសង្ឈឹមថា ប្រភពព័ត៌មានចចាមអារ៉ាមនេះ នឹងរសាយទៅវិញខណះដែលនាង សុខ ពិសីចេញមុខស្រាយបំភ្លឺ ៕
មតិយោបល់