ព័ត៌មានជាតិ

២៣ ​នាក់​គ្រោះ​ថ្នាក់​ដោយ​សារ​បំ​ផ្ទុះ​គ្រាប់​បែក ​២ ​កន្លែង​នៅ​ផ្សារ​ផ្លៃ​ឈើ​​របស់​ប៉ា​គី​ស្ថាន​

ទីក្រុងអីស្លាម៉ាបាត៖កាលពីថ្ងៃទី ១ ខែ សីហាម្សិលមិញនេះ យ៉ាងហោចណាស់មានមនុស្ស ២៣ នាក់បានគ្រោះថ្នាក់ដោយសារតែការការការវាយប្រហារក្នុងការបន្ទុះគ្រាប់បែក ២ កន្លែងនៅផ្សារផ្លៃឈើនៅទិសបូព៌ានៃទីក្រុងប៉ាគីស្ថាន កាលពីយប់ថ្ងៃពុធនោះ ។

ប៉ូលិសបាននិយាយថា ហេតុការណ៍បន្ទុះគ្រាប់បែកនោះ កើតឡើងនៅ ម៉ោង ១០ និង ០០ នាទី យប់នៅទីផ្សាផ្លែឈើ តំបន់ Badami Bagh របស់ទីក្រុង Lahore ដែលជាទីក្រុងដ៏ធំរបស់ប្រទេសប៉ាគីស្ថាន ដែលជាប់ព្រំប្រទល់នឹងប្រទេសឥណ្ឌា ។

ប្រភពព័ត៌មានបានបន្តឲ្យដឹងទៀតថា គ្រាប់បែកមួយគ្រាប់ផ្ទុះឡើងត្រូវបានគេបង្កៃ នៅក្រោមរទេះដាក់លក់ផ្លៃឈើ ខណះដែលគ្រាប់បែកមួយគ្រាប់ទៀតផ្ទុះដែលបង្កៃនឹងទ្វាររថយន្តនោះ គ្រាប់បែកទាំងពីរនេះផ្ទុះដោយសារតែ ជនដៃដល់ធ្វើការ បញ្ជាឲ្យវាផ្ទុះពីចម្ងាយ ។

ក្រោយពីបន្ទុះនេះកើតឡើងប៉ូលិសនៅក្នុងតំបន់បានបញ្ជូនអ្នកគ្រោះថ្នាក់ទាំង ២៣ រូប នោះទៅកាន់មន្ទីរពេទ្យ Meo Hospital នៅក្នុងទីក្រុងនោះ ហើយក្រុមគ្រូពេទ្យរបស់មន្ទីរពេទ្យមួយនេះ ក៏បានបញ្ជាក់ឲ្យដឹងដែរថា ជនរងគ្រោះចំនួន ៥ នាក់ក្នុងចំណោម ២៣ នោះកំពុងស្ថិតក្នុងការព្យាយាមសង្រ្គោះបន្ទាន់ ។

មកទល់នឹងពេលនេះគេនៅមិនទាន់បានដឹងថា អ្នកដែលបន្ទុះគ្រាប់បែកជានរណា ឬក្រុមសាសនាណាមួយនៅឡើយនោះ ទេ ៕

ប៉ាគីស្ថាន

មតិយោបល់