ព័ត៌មានសិល្បៈ និងកម្សាន្ត

Maria ​Carey​គណះ​កម្មា​ធិ​ការ​ American ​Idol ​ចេញ​បទ​ថ្មី​ “Get ‘Em”​

នាង Maria Carey នៅពេលថ្មីៗ កន្លងមកនេះដែរនាងបានបង្ហាញ នូវចម្រៀងមួយបទដែលជាចម្រៀងថ្មីរបស់នាង ក្រោមចំណងជើងថា “Get ‘Em”។បទ ចម្រៀងនេះដែរក្រៅ ពីនាង Maria Carey នៅមានការចូលរួមពីតារាចម្រៀង រ៉េបល្បីៗ ពីដួងទៀត រួមមាន Meek Mill និង Rick Ross ។

បទចម្រៀងដែលមានចំណងជើងថា “Get ‘Em” នេះដែរគឺជាអាលប៊ុមទី ១៤ របស់នាងហើយ ដែលគ្រោងនឹងចេញវាយលុកទី ផ្សារនៅថ្ងៃទី ៧ ខែ សីហា ខាងមុខនេះ ។អ្នកនិពន្ធ និងអ្នកផលិតរបស់ក្រុមហ៊ុន Grammy winner Bryan-Michael Cox បានប្រាប់ឲ្យដឹងថា ចម្រៀងមួយបទនេះ គឺប្រសូត្រចេញពីគំនិតរបស់នាង Maria Carey ដោយផ្ទាល់ ហើយខ្ញុំគិតថា សម្រាប់អ្នកគាំទ្ររបស់នាង ក៏ដូចជា Fan ពិតជាដឹងច្បាស់អំពីនាង នៃ បទ ចម្រៀងដែលមានអារម្មណ៍រំភើប ។

ប្រភពព័ត៌មាននេះ បន្តទៀតថា សម្រាប់បទនេះ មានទ្រង់ទ្រាយធំ ហើយក៏ជាអាលប៊ុមដ៏ធំសម្រាប់នាងផងដែរ ។កាលពីខែ កន្លងទៅ តារាចម្រៀងស្រី រូបនេះបានបង្ហាញវីដេអូខ្លី នៃបទ ចម្រៀងរូបនេះដោយបញ្ជាក់ប្រាប់ Fan ថាបទ ចម្រៀងនេះថតមានលក្ខណ:ពិបាកច្រើនណាស់ ។

តារាចម្រៀងរូបនេះទើបតែ ក្លាយទៅជាគណ:កម្មាការរបស់ អាមេរិកខានអាយដល (American Idol)ដោយកុងត្រាជាមួយនឹងទំហំទឹកប្រាក់ ១៧ លានដុល្លារក្នុងការចូលរួមនេះដែលច្រើនជាង Jenefer Lopez រហូតដល់ទៅ ៥ លានដុល្លារ ក្នុងការបង្ហាញខ្លួននេះ៕

Mariah Carey

មតិយោបល់