ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ក្រុម BIGBANG នឹងរៀបចំការប្រគុំតន្ត្រី​មិនធ្លាប់មា​ន​នៅម៉ាឡេស៊ី

តារាចម្រៀងលំដាប់កំពូលក្នុងពិភពកូរ៉េ G-Dragon, Taeyang និង SEUNGRI ដោយតារាទាំង ៣ ដួង នេះ ​​នឹង​​រៀបចំ​ព្រឹត្តិការណ៍មិនធ្លាប់មាន ​ក្រោម​ប្រធានបទ “Thinking Of You” ដែលនឹង​រៀបចំឡើងនៅម៉ាឡេស៊ី ត្រូវនឹងថ្ងៃទី ១៦ ខែ មិនា ឆ្នាំ ២០១៤ វេលាម៉ោង ៦ ល្ងាច នៅ Sunway Surf Beach រៀបចំ​ដោយផលិតកម្ម IME Productions ។​

នេះជាការបង្ហាញ​​ជាផ្លូវការ​លើកតំបូងរបស់សមាជិកទាំង ៣ ដែលធ្លាប់បាន​ទទួលជោគជ័យ ក្នុងព្រឹត្តិការណ៍កន្លងមក កាលពីឆ្នាំ ២០១២ “ALIVE” TOUR 2012 ក្នុងប្រទេសនេះ និង ឆ្នាំ ២០១៣ ក្រោមប្រធានបទ “ONE OF A KIND” របស់ G-DRAGON ដែល​​ធ្វើឲ្យកិត្តិសព្ទល្បី​រន្ទឺនៅ ម៉ាឡេស៊ី​នោះ។

thinking-of-you-poster-image

មតិយោបល់