នៅថ្ងៃទី ៦ ខែ សីហា នេះគឺជាថ្ងៃប្រឡងយកសញ្ញា បាក់ឌុបដើម្បីដំណើរឈានចូលសាកលវិទ្យាល័យរបស់សិស្សានុសិស្សទាំង ២៤ ខេត្តក្រុង រាជធានី ។
បងប្រុស សុគន្ធ បុគ្គលិកក្នុងស្ថាប័នឯកជនមួយក្នុងរាជធានី បាននិយាយថាសម័យគាត់ប្រឡងគឺមានភាពពិបាកណាស់ទោះបីជាមានសំណៅឯកសារចម្លេងយ៉ាងណាក្តី ក៏ពិបាកក្នុងការកូពីដែរ តែពិបាកយ៉ាងណាក្តី គាត់មិនដែលគិតលើរឿង សំណៅឯកសារនោះទេ ដោយមូលហេតុតែម្យ៉ាង គឺខ្លួនទីពឹងខ្លួនប្រើប្រាស់នូវអ្វីដែលខ្លួនបានរៀន ទន្ទេញចាំស្ទាត់ យកមកគិត និងកូពី ត្រិះរិះគិតដើម្បីបំពេញនូវប្រលោះប្រហោងនៃសំនួរចម្លើយដែលថ្នាក់ជាតិដាក់ឲ្យតែប៉ុណ្ណោះ ។
ចំណែកកាលពីថ្ងៃអាទិត្យម្សិលមិញនេះ អ្នកមីងម្នាក់វ័យ ៣០ ឆ្នាំជាងចូលហូបបាយនៅហាង មួយនាម៉ោង ៨ ព្រឹក នៅក្នុងប្លក់ ទួលគោកចំពេលដែលក្រុមការងារគេហទំព័រ ដំណឹង ជួបជុំគ្នាហូបបាយ ក្នុងនោះអ្នកមីងម្នាក់នោះ ដោយមានទាំងកូន និងក្មួយគាត់ដែលប្រឡងនៅថ្ងៃចន្ទនេះ អ្នកមីងរូបនោះបានឧទានសំលេងឡើងថា អាវ៉ាអា! ស្អែកប្រឡងហើយ ម្យ៉ាងអង្គុយក្បែរគ្នាផង បើមានសំណៅ ឬលេចនូវវិញ្ញាសារយប់នេះចែក បងប្អូនមើលផង ដើម្បីបានជាប់ទាំងអស់គ្នា ។សម្តីមួយនេះសបញ្ជាក់ថា គាត់មិនទុកចិត្តកូនឡើយ ហើយកូនគាត់ជាមនុស្សខូច និងមិនដែលចូលសាលា ទើបហាននិយាយពាក្យនេះចេញឡើង ។ទោះជាយ៉ាងនេះក្តីយើងមិនអាចបន្ទោសលើគាត់ស្រុងនោះទេ ទោះបីជាកូនគាត់ខំរៀនយ៉ាងណាក៏ដោយ ក៏ក្នុងចិត្តម្តាយឳពុក យ៉ាងស្អុយបំផុតក៏មានកូនចិត្តភ័យខ្លាចដែរ ខ្លាចវិញ្ញាសារចេញមក មិនដូចអ្វីដែលកូនបានរៀន ទន្ទេញ ហើយពិបាក ។
មួយរយៈចុងក្រោយនេះគេសង្កេតឃើញថា យុវវ័យជាច្រើនមិនបានខិតខំរៀនសូត្រនោះទេ បែរជាគេសាលា បើថាឲ្យគាត់គេចសាលាវិញ គាត់តបឡើងវិញដោយពាក្យសម្តីកំប្លែងថា បើមិនឲ្យគាត់គេចសាលាមានតែឲ្យគួរជល់នឹងសាលា ចឹងបែកក្បាលហើយ ។ធាតុពិតរបស់យុវវ័យសម័យមួយក្តាប់តូចគិតរឿងសង្សារ បារ បៀរ ផឹក ជាចម្លង ដែលធ្វើឲ្យសង្គមជាតិទាំងមូល ខ្វះសរសេរទ្រូងនៃប្រទេសជាតិ៕
មតិយោបល់