កាលពីថ្ងៃអាទិត្យមិ្សលមិញនេះ ក្នុងព្រឹត្តិការណ៍ City Open កីឡាករលំដាប់ទី ២ Alexandr Dolgopolov បង្រៀនឲ្យកីឡាករ Tommy Haas ឲ្យស្គាល់អ្វីទៅថាជាពាក្យជូរចត់ នៅក្រោមក្រសែភ្នែកអ្នកទស្សនា និងគាំទ្ររាប់រយនាក់ ។
Dolgopolov បើនិយាយពីលេខរៀងនៅលើតារាពិភពលោកវិញគឺលេខ ២៥ ដោយបានទម្លាក់កីឡាករ Tommy Haas កាលពីម្សិលមិញដើម្បីលើកពាន City Open ដោយពិន្ទុ 2-1 ទោះបីជាសិតទីមួយធ្លាក់ដៃយ៉ាងណាក៏ដោយ តែសម្រាប់សិតទី ២ និងទី ៣ សង្គ្រប់ Tommy Haas មិនឲ្យតដៃរួចក្នុងនោះគ្រាប់បាល់ 6-7 (7-9) 6-4 និង 6-1 នៅឯវ៉ាស៊ីនតោន ឌីស៊ី ។
ទោះបីជាសិតទីមួយជួបការរំខានដោយភ្លៀងក៏ដោយ តែការប្រកួតនេះមិនបានគ្រប់ទុកសម្រាប់ការប្រកួតនៅថ្ងៃនេះទេ រហូតដល់មេឃរាំងការប្រកួតបានចាប់ផ្តើម Dolgopolov បានវាយបក់នូវអ្វីដែលគេចាញ់នៅសិតទី ១ នោះ។
នេះសរបញ្ជាក់ថា តារាវាយតិន្នីសវ័យ ២៣ ឆ្នាំ ជាពានទី២ របស់គាត់ហើយ ក្នុងព្រឹត្តិការណ៍ ATP World បន្ទាប់ពី ឈ្នះនៅក្នុងព្រឹត្តិការណ៍ Croatia Open កាលពីឆ្នាំ កន្លងទៅ៕
មតិយោបល់