ព័ត៌មានសិល្បៈ និងកម្សាន្ត

Angelina ​Jolie ​មិន​អ​ញ្ចើញ​ន​រ​ណា​ទាំង​អស់​ក្នុង​ពិ​ធិ​មង្គល​ការ​របស់​គេ​

តារាសម្តែងដ៏មានឥទ្ធិពលនាង Angelina Jolie និង Brad Pitt បានប្រាប់ដល់អ្នកសារព័ត៌មានថា ពួកគេមិនអញ្ជើញមនុស្សជាច្រើននោះទេក្នុងពិធីមង្គលការរបស់គេនោះ ។

Martin Poucher បងប្អូនជីដូនមួយរបស់ Angelina Jolie បានបញ្ជាក់ថា តារាសម្តែងស្រី និងលោក Brad Pitt នឹងមិនធ្វើការអញ្ជើញ មិត្តភក្តី ឬក្រុមគ្រួសារទៅចួលរួមក្នុងពិធី អ៊ឹកធឹករបស់គេទាំងពីរឡើយ។

ប្អូនជីដូនមួយរូបនោះបានបញ្ជាក់ជូន Celebuzz ជឿខ្ញុំទៅនាងពិតជាមិនអញ្ជើញនរណាទាំងអស់នៅក្នុងពិធីរបស់គេទាំងពីរនាក់នោះ ។

នៅពេលថ្មីៗនេះ ផងដែរ Pitt បានបង្ហើបឲ្យដឹងថា គេនឹងមានគម្រោងបង្ហាញនៃពិធីមង្គលការជូនអ្នករាល់គ្នា ខណះដែលនាង Angelina Jolie មិនចង់ក្លាយទៅជាប្រពន្ធក្នុងពេលឆាប់ៗនោះ។

Angelina Jolie និង Brad Pitt នាពេលបច្ចុប្បន្នកាលក្នុងបន្ទុគ្រួសាររបស់គេមានកូន ៦ នាក់ទៅហើយក្នុងនោះ គឺរួមមាន Maddox អាយុ 10 ឆ្នាំ, Pax អាយុ 8 ឆ្នាំ, Zahara អាយុ 7 ឆ្នាំ, Shiloh អាយុ 6 ឆ្នាំ និង កូនភ្លោះ Knox និង Vivienne អាយុ 3ឆ្នាំ ដោយសារកូនទាំងអស់នេះហើយធ្វើឲ្យប៉ះពាល់ និងត្រូវតែគិតពីភាពទទួលបន្ទុកដ៏ធ្ងន់ធ្ងរនេះ ក៏ត្រូវគិតជាងពិធីមង្គលការរបស់គេ៕

Angelina Jolie

មតិយោបល់