ព័ត៌មានជាតិ

កី​ឡា​កា​រិ​នី​ប្រ​ដាល់​ Mary ​Kom ​របស់​ឥណ្ឌា​កក់​កៅ​អី​វគ្គ​បន្ទាប់​របស់​ព្រឹត្តិ​ការណ៍​អូ​ឡាំ​ពិក​

កីឡាការិនី Mary Kom របស់ឥណ្ឌា ក្នុងប្រភេទមេដាយ ទម្ងន់ flyweight នៅក្នុងព្រឹត្តិការណ៍អូឡាំពិក នាងបានកក់កន្លែងពាក់កណ្តាល់ផ្តាច់ព្រ័ត្ររួចរាល់ហើយ ដោយបានទម្លាក់កីឡាការិនីMaroua Rahali របស់ Tunisia ។

Mary Kom វ័យ ២៩ ឆ្នាំ ក្នុងជីវិតប្រដាល់របស់នាងគឹលើកពានបានពិភពលោកបាន ៥ ដង ក្នុងចំនោមការប្រកួតទាំង ១៥ លើកនោះ ។ Kom បាននិយាយថា នាងពិតជាសប្បាយរីករាយណាស់ នេះគឺជាលើកទីមួយហើយ ដែលប្រដាល់ស្ត្រី មាននៅក្នុងព្រឹត្តិការណ៍អូឡាំពិក ។ ខ្ញុំទន្ទឹងជាច្រើនឆ្នាំហើយ សង្ឈឹមថា នឹងបានឡើងសង្វៀនអូឡាំពិកដូចថ្ងៃនេះ ហើយត្រលប់ទៅប្រទេសកំណើតវិញនឹងស្ពាយ មេដាយមាសផងដែរ។

កីឡាការិនីវ័យ ២៩ ឆ្នាំរូបនេះគឺមានទម្ងន់ត្រឹមតែ ៤៦ គីឡូក្រាមតែប៉ុណ្ណោះ តែចិត្តខ្លាំងហានវាយជាមួយនឹងដៃគូរដែលមានទម្ងន់ រហូតដល់ទៅ ៥១ គីឡូក្រាម នាងគឺជាកីឡាការិនីដែលមាទម្ងន់តិចជាងគេបង្អស់ក្នុងចំណោមកីឡាការិនីដែលបានចូលរួមប្រកួត។

សម្រាប់វគ្គក្រោយ កីឡាការិនី Mary Kom និងឡើងទៅជួបមុខកីឡាការិនី របស់ចក្រភពអង់គ្លេស Nicola Adams នៅថ្ងៃ ពុធ នេះ ៕

Mary Kom

មតិយោបល់