ស្ត្រីទាំងអស់ មិនថាអាយុ ២១ ឬ ៦០ឆ្នាំទេ សុទ្ធតែបារម្ភអំពីការរួមភេទទាំងអស់។ ទោះបីជាយ៉ាងណាក៏ដោយការព្រួយបារម្ភអំពីការរួមភេទ អាចប៉ះពាល់ដល់ជីវិតផ្លូវភេទរបស់អ្នកបាន។
មូលហេតុកំពូលដែលស្ត្រីភាគច្រើនបារម្ភនោះគឺរាងកាយរបស់ពួកគេ។ តើមានអ្វីកើតឡើងទៅប្រសិនបើគាត់ស្អប់រាងកាយរបស់ខ្ញុំ? ខ្ញុំធាត់ពេក គ្មានមធ្យោបាយអ្វីដែលខ្ញុំអាចដោះសម្លៀកបំពាក់នៅពីមុខគាត់បានទេ ! ដើមទ្រូងរបស់ខ្ញុំសំប៉ែតណាស់ តើខ្ញុំអាចធ្វើអោយវាប្រសើរឡើងបានយ៉ាងដូចម្តេចទៅ? ទាំងនេះគ្រាន់តែជាឧទាហរណ៍ខ្លះនៃអ្វីដែលស្ត្រីកំពុងតែព្រួយបារម្ភ នៅពេលវាដល់ពេលសម្រាប់ពួកគេបង្កើតភាពស្និទ្ធស្នាល និងរួមភេទ។
១, ខ្ញុំសង្ឃឹមថា ខ្ញុំមិនអាចមានផ្ទៃពោះបានទេ
ការមានផ្ទៃពោះគឺជាមូលហេតុដ៏ចំបង់មួយដែលស្ត្រីជាច្រើននាក់ ប្រហែលជាមិនចង់បណ្តោយខ្លួនរួមភេទទេ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកធ្វើការប្រុងប្រយ័ត្ននូវអ្វីដែលសំខាន់ដូចជា ការប្រើស្រោមអនាម័យ ឬថ្នាំពន្យាកំណើតនោះ អ្នកនឹងមិនចាំបាច់ព្រួយបារម្ភអំពីការមានផ្ទៃពោះដោយមិនប្រាថ្នា ទៀតទេ។ ប្រសិនបើអ្នកពិតជាមិនបានប្រើរបស់ការពារសោះវិញ អ្នកក៏អាចប្រើថ្នាំពន្យាកំណើតបន្ទាន់បានដែរ។
២, តើស្ត្រីទាំងអស់មានបញ្ហាពិបាកក្នុងការឈានដល់ចំនុចកំពូលគ្រប់គ្នា ឬមានតែខ្ញុំម្នាក់ឯងទេ?
មានស្ត្រីប្រហែលជា ២៥%ភាគរយប៉ុណ្ណោះដែលរួមភេទទទួលបាននូវចំនុចកំពូល ដូច្នេះអ្នកពិតជាមិនមែនមានបញ្ហាតែម្នាក់ឯងនោះទេ។ ស្ត្រីមាននិន្នាការគិតអំពីអ្វីដែលខុសចំពោះខ្លួនឯងប្រសិនបើពួកគេ មិនអាចទទួលបានចំនុចកំពូល ហើយការគិតមិនត្រឹមត្រូវ។ ប៉ុន្តែដើម្បីជំនួយដល់ការធ្វើបែបនេះ ចូរប្រាប់ដៃគូររបស់អ្នកនូវការពិត ហើយអ្នកទាំងពីគួរតែព្យាយាមស្វែងរកអ្វីដែលធ្វើអោយអ្នកមានការ ស្រើបស្រាលបំផុត។
៣, ខ្ញុំបារម្ភថា ការរួមភេទដោយដៃ (Masturbation) ប្រហែលជារឿងមិនត្រឹមត្រូវទេ
និយាយបែបនេះគឺមិនត្រឹមត្រូវទេ! ការរួមភេទដោយដៃមិនមែនជារឿងខុស ឬប៉ះពាល់ដល់សុខភាពបុរស និងស្ត្រីទេ។ តាមការពិត ប្រសិនបើអ្នកមិនទទួលបាននូវចំនុចកំពូលតាមរយៈការរួមភេទធម្មតាៗទេ ការរួមភេទដោយដៃអាចជួយអោយអ្នកយល់ដឹងអំពីរាង្គកាយរបស់អ្នកបាន និងដឹងអំពីអ្វីដែលនឹងធ្វើអោយអ្នកដល់ចំនុចកំពូលបាន។
៤, មិនទាន់ត្រៀមខ្លួនដើម្បីរួមភេទទេ ប៉ុន្តែគាត់ត្រៀមរួចទៅហើយ!
អារម្មណ៍នៃការមិនប្រាកដអំពីការរួមភេទគឺពិតជារឿងមួយធម្មតាទេ។ ស្ត្រីជាច្រើនមានការសង្ស័យច្រើនណាស់ ប៉ុន្តែអារម្មណ៍ដែលថា ពួកគេគួរតែបណ្តោយខ្លួនសិន និងរួមភេទដើម្បីការសប្បាយរបស់ដៃគូរ។ ប៉ុន្តែជំនួសពីការធ្វើដូច្នេះវិញ អ្នកគួរតែប្រាប់ដៃគូររបស់អ្នកថា ពេលវេលាគឺមិនសក្តិសមសម្រាប់អ្នកទេ។ ប្រសិនបើគាត់ពិតជាយកចិត្តទុកដាក់អំពីអ្នកមែន គាត់នឹងរងចាំរហូតដល់អ្នកត្រៀមខ្លួនរួច។
៥, ខ្ញុំបារម្ភថាគាត់នឹងបដិសេធន៍មិនប្រើស្រោមអនាម័យ
ស្ត្រីមួយចំនួនមាននិន្នាការមួយក្នុងការសង្កត់ធ្ងន់ទៅលើការប្រើ ថ្នាំពន្យាកំណើត ដែលវាជាហេតុផលមួយធ្វើអោយពួកគេយល់ថា ដៃគូររបស់ពួកគេនោះប្រើស្រោមអនាម័យ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកមិនប្រាកដថា ដៃគូររបស់អ្នកនឹងយល់ព្រម ឬប្រសិនបើគាត់មិនចង់ប្រើស្រោមអនាម័យទេ អ្នកគួរតែមានការទទួលខុសត្រូវនៃការការពារខ្លួនឯងវិញ។
៦, ហេតុអ្វីបានជាគាត់មិនអោយខ្ញុំបិទភ្លើង?
សម្រាប់ស្ត្រី ការចង់បាននូវការបិទភ្លើងខណៈពេលដែលការរួមភេទធ្វើអោយពុំមានសន្តិសុខ ចំពោះរាង្គកាយរបស់ពួកគេ។ ប៉ុន្តែដូចអ្វីដែលខ្ញុំបញ្ជាក់ពីមុនដែរនោះ អ្នកនឹងតែងតែស្វែងរកអ្វីដែលមិនត្រឹមត្រូវជាមួយរាង្គកាយរបស់អ្នក ហើយវានឹងមិនធ្វើអោយអ្នកមានអាម្មណ៍ល្អឡើយ។ ជំនួសមកវិញ ប្រសិនបើអ្នកមានផាសុខភាពចំពោះស្បែករបស់អ្នក ដៃគូររបស់អ្នកនឹងមានផាសុខភាពដែរ។ ការដែលបិទភ្លើង ឬបើកភ្លើងវាមិនមានជាបញ្ហាចោទនោះទេ!
៧, ខ្ញុំគិតថា ការរួមភេទពិតជារឿងអស្ចារ្យ!
នេះមានន័យថា វាប្រហែលជាមិនកើតឡើងសម្រាប់អ្នកនោះទេ។ ការរួមភេទមិនមែនសុទ្ធជាការសូកបញ្ចូលលិង្គទើបហើយរួមភេទបានទេ ប៉ុន្តែ ការប្រើអណ្តាតលឹត ការបរបោសអង្អែល ការថើប និងការថ្នាក់ថ្នម សុទ្ធតែជាផ្នែកមួយរបស់វាទាំងអស់។ ការដែលប្រាកដថា ដៃគូររបស់អ្នកចូលរួមក្នុងការបរបោសអង្អែលក្នុងពេលរួមភេទបាន នោះអ្នកអាចនឹងទទួលបាននូវបទពិសោធន៍នៃការរួមភេទដ៏អស្ចារ្យមួយហើយ ។ ការរួមភេទតាមមាត់ ក៏ជាជម្រើសមួយផ្សេងទៀតសម្រាប់ពេលវេលាដ៏ល្អមួយនៅលើគ្រែដែរ។
អត្ថបទ៖https://health.com.kh
មតិយោបល់