កំពូលតារាចម្រៀងផលិតកម្មសាន់ដេ លោក ខេមរៈ សិរិមន្តដែលកំពុងជ្រោងយកភាពល្បីល្បាញពីស្រទាប់អ្នកគាំទ្រទាំងក្នុងប្រទេសនិងក្រៅប្រទេស ។នៅក្នុងផលិតកម្មសាន់ដេលោក ខេមរៈ សរិមន្ត ដែលមានបងជាកវីនិពន្ធហេតុដូច្នេះហើយទើបរាល់ការចេញលក់ស៊ីឌី នៅលើទីផ្សារដែលអាកខានមុខលោកម្តងណាឡើយ តែងតែមានបទ ជាហូរហែរ និងទទួលបានការចាប់អារម្មណ៏ទៀតផង។
នៅក្នុងឆ្នាំ ២០១២ អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះគឺ លោក ខេមរៈ សិរីមន្តកំពុងកាក់កបនឹងការថតកុន ដែលរឿងទី ១ នោះគឺ “ព្រាយដែកគោល” ក៏មានអ្នកគាំទ្របាក់ទឹកភ្លូកដីដើម្បីទៅទស្សនាកុនល្អឯកមួយនេះយ៉ាងកុះករ រឿងទី ២ ដែលកំពុងថតនៅក្នុងប្រទេសថៃ កម្ពុជា គឺ “វិញ្ញាណបិសាចជញ្ជក់ឈាម” ដែលប្រើទំហំទឹកប្រាក់រហូតដល់ទៅ ៣០ ម៉ឹន ដុល្លារ ដែលប្រជុំដោយតារាល្បីៗក្នុងផលិតកម្មសាន់ដេផ្ទាល់តែម្តង មានលោក ខេមរៈសិរីមន្តជាតួឯក និង សុខ ស្រីនាង បន្ទាប់មកមានតារាចម្រៀង ដែលទើបតែចាកចេញបី ផលិតកម្ម Bingman លោក ឆាយ វិរៈយុទ្ធ ។អ្នកវិភាគជាច្រើនសង្ឈឹមថា រឿងទី ២ នេះពេលចេញបញ្ជាំងនិងអាចស្វែងរកចំណូលកើនជាងរឿងទី ១ ព្រោះទាំងការចំណាយ លើការថតនៅក្រៅប្រទេស និងក្តោបជាមួយនឹងតួល្បីៗនោះ គេអាចសន្និដ្ឋានថា រឿងនេះ នឹងរីកមុខដូចគ្រាប់ជី សម្រាប់ម្ចាស់ផលិតកម្ម។យ៉ាងណាមិញទោះបីជា លោក ខេមរៈ សិរីមន្ត ដែលជាតារាចម្រៀងល្បីជួរមុខ ក៏ដោយ ហើយកាកកបនឹងថតរឿងជាបន្តបន្ទាប់ តែអ្វីដែលធ្វើឲ្យគេចាប់អារម្មណ៍នោះគឺ តារាចម្រៀងល្បីរូបនេះមិនទាន់ចេញថតស្ពតឲ្យផលិតផលមួយណា ដូចជាកំពូលតារាចម្រៀង ព្រាប សុវត្តិ លោក ឆន សុវណ្ណរាជ នោះទេ ឬមានដែរតែមកពីខាងផលិតកម្មយកថ្លៃ ដែលជាហេតុមិនឲ្យគេជួលថតទៅវិញ ។
មហាជនជាច្រើនសង្ឈឹមថា តារាចម្រៀងដែលស្ថិតនៅក្នុងប្រអប់បេះដូង ដែលគេគាំទ្ររហូតមកនឹងលេចមុខនៅលើ ស្ពតពាណិជ្ជកម្មណាមួយ បន្ទាប់ពី ថតរឿង “វិញ្ណាណបិសាចជញ្ជក់ឈាម” ចប់នោះ ៕
មតិយោបល់