ព័ត៌មានសិល្បៈ និងកម្សាន្ត

អ៊ីវ៉ា​ ​​ចូល​ច្រៀង​ក្នុង​ផ​លិត​កម្ម​ ​សាន់​ដេ​ឲ្យ​គេ​ ​២៣​០០​ ​ដុ​ល្លា​រ​

អ៊ីវ៉ា តារាចម្រៀងដែលទទួលបានប្រជាប្រិយភាពយ៉ាងឆាប់រហ័ស ខណះដែលចូលច្រៀងក្នុងផលិតកម្ម សាន់ដេ មិនទាន់បានរសើបជើងធ្មេញផង ស្រាប់តែទទួលបានការគាំទ្រគគ្រឹកគ្រេង និងមានឡានទំនើបជិះហួសពីការរំពឹងទុក ។

ចូលភ្លេត អ៊ីវ៉ា បានបោះចោលនូវឡាន ទីកូ កញ្ចាស់របស់ខ្លួនដោយស្រវ៉ាយកឡានដែលមានតម្លៃរាប់ម៉ឺនដុល្លារ ដូចទៅនឹងតារាល្បីៗដែលខំច្រៀងជាច្រើនឆ្នាំមកនោះ។ បទចម្រៀងដែលគេស្គាល់អ៊ីវ៉ា ច្បាស់នោះគឺបទ”អាក្រក់ល្អបងនៅតែជាសង្សារអូន” ប្រជាប្រិយភាពមួយប្រាវតាមរយៈបទនេះ របស់អ៊ីវ៉ា មានមនុស្សមិនតិចទេដែលស្គាល់តារាចម្រៀងស្រីមួយដួងនេះ។ជុំវិញនូវប្រជាប្រិយភាពនេះ នាង អ៊ីវ៉ា តែងតែទទួលបាននូវព័ត៌មានព្យុះភ្លៀងជាញឹកញាប់ពីអ្នកសារព័ត៌មាន ដែលក្នុងនោះមានរឿង អ៊ីវ៉ា មានអង្គរក្សការពារ និង មានមន្ត្រីខ្នងធំនៅពីក្រោយខ្នង ដើម្បីផ្គត់ផ្គង់របស់នាង តែព្យុះព័ត៌មាននេះត្រូវបានម្តាយអ៊ីវ់ាចេញមុខបកស្រាយ ជាញឹកញាប់ នឹងទាត់បំប៉ោងចោលនូវពាក្យចចាមអារ៉ាមមួយនេះ ។ ព័ត៌មានថ្មីមូយទៀតនោះគឹ បែកធ្លាយថា “អ៊ីវ៉ាចូលច្រៀង ក្នុងផលិតកម្ម សាន់ដេ ឲ្យលុយគេ ២៣០០ ដុល្លារ ជាថ្នូរក្នុងការចូលច្រៀង” ដែលប្រភពព័ត៌មានមួយនេះបានបែកធ្លាយនឹងប្រិយមិត្ត កៀកជិត និងកវីនិពន្ធ របស់ផលិតកម្មថោន លោក យឹម តាស្រង់ បានប្រាប់ដល់គេហទំព័រ ដំណឹង នៅយប់ថ្ងៃ សៅរ៍ ទី ១១ ខែ សីហា ឆ្នាំ ២០១២ នេះ ។

វាប្រហែលអាចក្លាយទៅជារឿងពិត ព្រោះថា អ៊ីវ៉ា ខណះដែលច្រៀងក្នុងផលិតកម្មសាន់ដេគឺ នាងបានចូលច្រៀង និងការណែនាំពី កវីនិពន្ធ លោកយឹម តាស្រង់ នេះឯង ។ទោះបីជាយ៉ាងណាយើងមិនអាចសុំធ្វើសម្ភាស៍បានទេ ខណះដែលខលទៅ លោក យឹម តាស្រង់ ប្រព័ន្ធទូរស័ព្ទមានបញ្ហា ។ ដូច្នេះយើងសង្ឈឹមថា អ៊ីវ៉ា នឹងចេញបកស្រាយនៅថ្ងៃណាមួយជាក់ជាមិនខានឡើយ៕

មតិយោបល់