តារាចម្រៀងស្រីជួរមុខរបស់ផលិតកម្ម ហង្សមាស មួយរយៈមុននេះបានរងនូវការតិះដាលជេប្រមាថពីសមាជិកក្រុម Lecacy ដែលជាក្រុមតារាចម្រៀងវ័យក្មេងរួមដំបូល ដោយបានព្រួតដៃ ព្រួតសម្តី ជាមួយនឹងសង្សារវាយប្រហារទៅលើកញ្ញា ពេជ្រ សោភា នៅបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដោយជេថា មីសំផឹង ។
ប្រភពព័ត៌មាននៅលើបណ្តាញទំនាក់ទំនងសង្គម ដែលនៅលើ Walll Post របស់កញ្ញា ពេជ្រ សោភា បានឲ្យដឹងថា ក្មេងដែលជេនាងនោះគឺ ឈ្មោះខេ ដែលជាសមាជិករបស់ក្រុម Lecacy ដោយព្រួតដៃជេជាមួយនឹងសង្សាររបស់ខ្លួន ។មូលហេតុដល់ថ្នាក់សង្សារនិងឈ្មោះខេនេះ ជេ ដោយសារតែ កញ្ញា ពេជ្រ សោភា ធ្លាប់បានអប់រំ ក្មេងឈ្មោះខេ កុំឲ្យមានទំនាក់ទំនងស្នេហាសង្សារដោយបើកចំហរ នៅលើហ្វេសប៊ុកអ៊ីចឹងអី ហើយប្រហែលជាឈ្មោះខេ យកទៅប្រាប់សង្សារហើយទើបដល់ថ្នាក់សង្សាររបស់ខ្លួននឹងវាយប្រហារលើរូបនាង ដោយព្រមទាំងឈ្មោះខេ ដែលជាក្មេងរមិលគុណ មួយនេះបានបើកដៃឲ្យសង្សាររបស់ខ្លួនជេ លើរូបនាង ដោយគ្មានសំចៃមាត់ ។កញ្ញា ពេជ្រ សោភា បានឲ្យដឹងថា រយៈកន្លងមកឈ្មោះខេ នេះនាងធ្លាប់ផ្គត់ផ្គង់ទាំងការស្លៀកពាក់ ឲ្យបានញុំ បើនិយាយអាក្រក់ទៅ ឲ្យបាយស៊ី ដោយមិនគីតអ្វី តែបែរជាអំពើល្អរបស់នាង ទទួលបាននូវទោសទៅវិញ វាពិតជាអយុត្តិធម៌សម្រាប់ខ្ញុំណាស់ តែមិនថ្វីទេ ខ្ញុំជឿថា ព្រោះប្រាកដជាដឹងថានរណាល្អ នរណាអាក្រក់ នោះ។ ក្រៅពីរឿងជេថា មីសំផឹង នេះដែរ ឈ្មោះខេ និងសង្សារដើរនិយាយថាខ្ញុំមិនត្រូវនឹងតារាចម្រៀងរួមដំបូល ដោយឈ្លោះជាមួយអ្នកនេះ អ្នកនោះ តែវាមិនសមហេតុផលទាល់តែសោះចំពោះសម្តី ក្មេង រមិលគុណមួយនេះ (ខេ) ។ពីមុនចំពោះ ថា មីសំផឹងមួយម៉ាត់នេះធ្ងន់ធ្ងរណាស់ សូម្បីតែម្តាយរបស់ខ្ញុំមិនដែលជេខ្ញុំផង ហើយខ្ញុំមានគម្រោងប្តឹង តែគិតថ្លឹងថ្លែងទៅ មិនដឹងថា យកស្អីមកវិញ ព្រោះគ្រួសារក្មេងទាំងពីរនេះក្រហ្នឹង តែមិនបានន័យថា លើកលែងទោសរហូតដែរ បើសិនតែពួកគេទាំងពីរមិនកែ ខ្លួននោះ នាងនឹងចាត់វិធានការទៅតាមផ្លូវច្បាប់ជាក់ជាមិនខាន់ឡើយ ។
មួយរយៈចុងក្រោយនេះ វិញយើងសង្កេតឃើញថាកញ្ញា ពេជ្រ សោភា បានងើបឡើងវិញហើយ ហើយក៏ស្តារនូវភាពល្បីល្បាញដែលខ្លួនបានបាត់បង់ ទោះមិនបានចេញ បទ ចម្រៀងក្តីតែនាង អាចមានឈ្មោះមួយថា ជាអ្នកនិពន្ធទំនុកច្រៀង ដែលច្រៀងដោយ លោក ឆន សុវណ្ណរាជ តាមរយៈបទ”អូនទៅបានបើបងទៅ” វាជារឿងប្រសើរបំផុតសម្រាប់តារាចម្រៀងខ្មែរ ដែលចេះនិពន្ធទំនុកច្រៀងដោយខ្លួនឯង៕
មតិយោបល់