ព័ត៌មានសិល្បៈ និងកម្សាន្ត

Taylor Swift ចំណាយ​ពេល​ខ្លួន​សួរសុខទុក្ខ​ក្មេងៗ​មាន​ជំងឺ​នៅ​មន្ទីរពេទ្យ ខណៈ​ដំណើរ​ទស្សនៈកិច្ច​នៅ​ស្រុកកំណើត​

​ក្នុងអំឡុង​ដំណើរ​ទស្សនៈកិច្ច​ទៅ​កាន់​ស្រុកកំណើត​របស់​ខ្លួន នៅ Pennsylvania សហរដ្ឋ​អា​មរិក ។​នៅ​រសៀល​ដំណើរ​ទស្សនៈកិច្ច​នេះ នាង Taylor Swift បាន​ចំណាយ​ពេល​របស់​ខ្លួន​ទៅសួរសុខទុក្ខ​ក្មេងៗ​ដែល​មាន​ជំងឺ​នៅ មន្ទីរពេទ្យ ក្នុង​ក្រុង Philadelphia ។​

​ជាមួយនឹង​គ្នា​នេះដែរ ពិធីករ​ទូរទស្សន៍​លោក Ryan Seacrest បាន​បង្ហោះ​រូបភាព​របស់​តារាចម្រៀង Taylor Swift ដែល​ជា​តារា​ចម្រៀង​ត្រូវបាន​គេ​ចាត់​ចូល​ជា​តារា​ល្មោភកាម ដោយ​សរសេរថា “​ខ្ញុំ​ចង់​ចែករំលែក​រូបភាព ជាមួយ​នឹង​អ្នក ដោយ​នាង​បាន​ចំណាយពេល​ទៅសួរសុខទុក្ខ​ក្មេងៗ​ដែល​មាន​ជំងឺ នៅ​មន្ទីរពេទ្យ​ក្នុង​ក្រុង Philadelphia ។ ខណៈ​ដែល​មាន​វត្តមាន​របស់​នាង ក្មេងៗ​ទាំងនោះ បានបង្ហាញ​ស្នាមញញឹម ដោយ​ពួកគេ​មិន​ដែល​ញញឹម​ពីមុន​ដូច​នេះឡើយ​”​។​

​កាលពី​ឆ្នាំ ២០១២ ទំព័រ DoSomething បានធ្វើការ​អម​អរ​ជាមួយនឹង​កាយវិការ​មនុស្សធម៌រ​បស់​នាង ដោយ​ចំណាយ​ទឹកប្រាក់ ៤ លាន​ដុល្លារ សម្រាប់​សាងសង់ សារៈមន្ទីរ ដោយ​ដាក់ឈ្មោះថា Education Center Taylor Swift ដែល​ជា​មជ្ឈមណ្ឌល​មួយ ផ្តល់​ចំណេះដឹង​ផ្នែក​តន្ត្រី​ដល់​ក្មេងៗ​។ តារាចម្រៀង​វ័យក្មេង​រូបនេះ បាន​ទទួល​រង្វាន់ Ripple of Hope នៅ​ចន្លោះ​ការងារ​សម្បុរ​ស​ធម៌​ផ្សេងៗ​ទៀត​ផង​ដែរ​៕​
https://i1272.photobucket.com/albums/y389/domneng/Decore/Taylorswift1_zpsf32976bb.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Taylorswift4_zpsf54cd839.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Taylorswift2_zps68aa073d.jpg
ទស្សនាបទចម្រៀង You Belong With Me ៖

មតិយោបល់