ព័ត៌មានសិល្បៈ និងកម្សាន្ត

ធាត់​​និង​​រូប​ស​ម្បត្តិ​​ធ្វើ​ឲ្យ​​លិង្គ​​ពិ​បាក​​ឡើង​​រឹង​​

ការដែលឡើងទម្ងន់ជាប់រហូតអាចធ្វើអោយរំខានដល់ការរួមភេទ និងមិនសូវជាគោរពដល់ខ្លួនឯងទេ។ បុរសធាត់ជ្រុលទំនងជាមិនសូវមានអ័រម៉ូនភេទ Testosterone ដូចបុរសធម្មតាទេ ហើយនេះជាហេតុផលមួយដែលធ្វើអោយពួកគេមិនអាចមានចំណង់ផ្លូវភេទ និងងាប់លិង្គ។ ការដែលមានជីវិតជាមនុស្សធាត់ក៏មានទំនាក់ទំនងនឹងជំងឺឡើងសម្ពាធ ឈាមខ្ពស់ និងរឹងសរសៃឈាមអាក់ទែដែរ ដែលនាំអោយលំហូរឈាមទៅក្នុងលិង្គថយចុះ។

ចំណែករូបសម្បត្តិរបស់អ្នកក៏មានតួនាទីមួយដែរនៅក្នុងជីវិតផល្ូវ ភេទនេះ។កាលបើអ្នកមិនចូលចិត្តរូបរាងខ្លួនឯងក្នុងពេលឆ្លុះ កញ្ចក់ វានឹងកើតជាអារម្មណ៍មួយថាដៃគូររបស់អ្នកក៏មើលឃើញបែបនេះដែរ។ ការដែលមានគំនិតអវិជ្ជមានលើរូបរាងខ្លួងឯងមិនត្រឹមតែពិបាកដល់ ការមើលឃើញរបស់ខ្លួនឯងតែមួយមុខទេ ប៉ុន្តែវាក៏ប៉ះពាល់ដល់ការរួមភេទរបស់អ្នកលើគ្រែផងដែរ។

ចំណុចទាំងនេះប្រាប់អ្នកថាចូរហាត់ប្រាណរក្សារាងនិងទម្ងន់៕

sex

អត្ថបទ៖https://health.com.kh

មតិយោបល់