ព័ត៌មានសិល្បៈ និងកម្សាន្ត

អា​ហារ​ដែ​ល​​អាច​​ជួយ​​ប​ង្កើន​​ចំ​នួន​​មេ​​ជី​វិត​​ឈ្មោល​​

នៅពេលដែលគូស្វាមីភរិយាកំពុងព្យាយាមចង់បានកូននោះជារឿយៗបញ្ហាតែងធ្លាក់ទៅលើមនុស្សស្រី និង សុខភាពរបស់នាង។ តែទោះជាយ៉ាងណាក្តី យោងតាម ក្រុមប្រឹក្សានៃការមានគភ៌របស់ជនជាតិអាមេរិក បាននិយាយថា ភាពមិនអាចមានកូនរបស់បុរស ក៏អាចត្រូវបានរាប់បញ្ចូល ប្រហែលជាពាក់កណ្តាល នៃករណីទាំង អស់នៃភាពមិនអាចបង្កកំណើតនេះផងដែរ។

តាមទស្សនៈដែលបាន យល់ឃើញពីមុនមក គឺថា បុរសគួរតែ ទទួល យកនូវរបបអាហារ ដែលមានតុល្យភាព, ធ្វើលំហាត់ប្រាណ និង តមនូវការជក់បារី និង ផឹកស្រា។ ប្រភេទ អាហារដែលបានរៀបរាប់ដូចខាងក្រោមនេះ ក៏អាចជួយបង្កើននូវចំនួននៃមេជីវិតឈ្មោល តាមបែបធម្មជាតិ ដែលពួក វាអាចនឹងជួយអោយ គូស្វាមីភរិយាភាគច្រើននឹងមានឱកាសដ៏ប្រសើរ ក្នុង ការពរពោះ បានផងដែរ។

ផ្លែឈើដែលមានរសជាតិជូរ

ប្រភេទសារធាតុប្រឆាំងនឹងប្រតិកម្មអុកស៊ីត ដូចជាពពួកវីតាមីន C ដែលត្រូវបានរកឃើញនៅក្នុងផ្លែឈើ ដែលមានរសជាតិជូរ គឺអាចជួយបង្កើនបរិមាណមេជីវិតឈ្មោលបាន។ ទឹកក្រូចច្របាច់ ឬ ទឹកផ្លែទំពាំងបាយជូរ ដែលមានផ្ទុករសជាតិផ្លែឈើសុទ្ធ ១០០ភាគរយ នឹងអាចផ្តល់អោយអ្នកបាន នូវប្រសិទ្ធភាពដូចគ្នានេះដែរ។ ចំពោះបុរសទាំងឡាយណា ដែលមិនសូវចូលចិត្តទទួលទាន ទឹកផ្លែឈើ ពួកគេអាចនឹងព្យាយាម ទទួលទាន ជំនួសវិញ នូវទឹកក្រូចឆ្មារស្រស់ច្របាច់ ចូលទៅក្នុងទឹក។

ផ្លែប៉េងប៉ោះ

ផ្លែប៉េងប៉ោះមានផ្ទុកសារជាតិ lycopene ដែលវាក៏អាចជួយក្នុងការបង្កើនចំនួនមេជីវិតឈ្មោលនេះបានផងដែរ ។ សារជាតិនេះ ក៏ត្រូវបានរកឃើញនៅក្នុងទឹកជ្រលក់ប៉េងប៉ោះ ដែលបុរសភាគច្រើន មិនសូវចូល ចិត្តបន្ថែមពួកវាទៅក្នុង អាហារដែលពួកគេនឹងទទួលទាននោះទេ។

សណ្តែក

កង្វះសារជាតិស័ង្កសី ក៏អាចជាមូលហេតុមួយ ដែលបណ្តាលអោយមាន អសម្ថភាពចំពោះ បុរសផងដែរ។ សណ្តែកមានអត្ថប្រយោជន៍ច្រើនយ៉ាង ដែលវាជាប្រភពមួយដ៏ល្អនៃសារជាតិស័ង្កសី។ ដើម្បីជៀសវាងនូវភាព ធុញទ្រាំនឹងពួកវា អ្នកអាចឆ្នៃមុខម្ហូបប្លែកៗដោយប្រើប្រភេទសណ្តែកផ្សេងៗគ្នា។

គ្រាប់ផ្លែឈើ

គ្រាប់ផ្លែឈើ គឺពិតជាមានប្រសិទ្ធភាពដ៏អស្ចារ្យ ក្នុងការបង្កើននូវ បរិមាណមេជីវិតឈ្មោល ដោយសារតែពួកវា មានផ្ទុក សារជាតិស័ង្កសី និង សារធាតុប្រឆាំងប្រតិកម្មអុកស៊ីត វីតាមីន E ។ អ្នកអាចព្យាយាមទទួលទាននូវ គ្រាប់ផ្លែអាល់មុនដែលមិនមានលាយអំបិល មួយកណ្តាប់ដៃ អោយបានរៀងរាល់ថ្ងៃ។

គ្រុំសមុទ្រ ( Oysters)

គ្រុំសមុទ្រ គឺជាប្រភពដ៏ប្រសើរបំផុតមួយនៃពពួក ស័ង្កសី។ ការយល់ឃើញពីមុន បានគិតថា ការទទួលទាន គ្រុំសមុទ្រឆៅ អោយបានពីរបីដង អាចនឹងជួយបង្កើនឱកាសក្នុងការបង្កកំណើតរបស់អ្នកបាន។ ប៉ុន្តែការទទួល ទាននូវសារជាតិស័ង្កសីនេះច្រើនជ្រុល ក៏អាចចោទជាបញ្ហាចំពោះអ្នកបានផងដែរ ដូច្នេះអ្នកត្រូវ ទទួលបរិមាណ ដូចតាមដែលការណែនាំ គឺ១៥មីលីក្រាមក្នុងមួយថ្ងៃ សម្រាប់មនុស្សប្រុសពេញវ័យ នេះបើយោងតាមសំដីរបស់ មន្ទីរព្យាបាល មេយ៉ូ។

សាច់

សាច់ពណ៌ក្រហម និង មាន់ទួគី ក៏ជាប្រភពមួយផ្សេងទៀតនៃ សារជាតិស័ង្កសីផងដែរ។ ពួកវាអាចនឹងមិនមាន សារជាតិនេះច្រើនដូចគ្រុំសមុទ្រនោះទេ ប៉ុន្តែវាអាចនឹងមានភាពងាយស្រួលចំពោះអ្នក ក្នុងការទទួលទានវា បានជារៀងរាល់ថ្ងៃ។ ដោយសារតែសាច់ពណ៌ក្រហម មានជាតិខ្លាញ់ច្រើន ដូច្នេះ អ្នកត្រូវទទួលទានតែដុំសាច់ ដែលគ្មានខ្លាញ់មួយដុំ ក្នុងមួយថ្ងៃ។

ត្រីសមុទ្រធុនណា ( Tuna )

ត្រីធុនណា មានផ្ទុកសារជាតិ selenium ដែលវាត្រូវបានគេដឹងថា វាអាចជួយបង្កើននូវកម្រិតមេជីវិតឈ្មោលបាន ។ អ្នកទាំងឡាយណា ដែលបានទទួលប្រភេទត្រីនេះជាប្រចាំ គួរជ្រើសរើសយកត្រីធុនណាកំប៉ុង ពីព្រោះថាវាមាន ផ្ទុកជាតិបារត តិចជាង ប្រភេទត្រីធុនណាស្រស់ៗ ។

ស៊ុត

ស៊ុតមាន់ទា មានផ្ទុកសារធាតុផ្សំពីរប្រភេទ ដែលត្រូវបានគេស្គាល់ថាវាអាច បង្កើននូវបរិមាណមេជីវិតឈ្មោល គឺ វីតាមីន B12 និង selenium ។ ដោយសារតែវាអាចនឹងមានការពិបាក សម្រាប់អ្នកក្នុងការចំណាយពេលអង្គុយចុះ ទទួលទានអាហារពេលព្រឹក នោះអ្នកអាចស្ងោរស៊ុតទុកពីយប់ និង ទទួលទានវានៅពេលព្រឹក។

ផ្កាខាត់ណាខៀវ ( Broccoli )

មនុស្សជាច្រើនបានដឹងហើយថា សារជាតិហ្វូលិកអាស៊ីត ( folic acid) គឺពិតជាមានសារៈប្រយោជន៍ចំពោះ ស្ត្រី ក្នុងការពរពោះ និង ក្នុងអំឡុងពេលនៃការមានគភ៌។ តែទោះជាយ៉ាងណាក្តី ចំពោះករណីនៃការបង្កើនបរិមាណ មេជីវិតឈ្មោល វាក៏បានផ្តល់គុណសម្បតិ្តផងដែរចំពោះបុរស។ ផ្កាខាត់ណាខៀវគឺជាប្រភពដ៏ល្អ នៃពពួកហ្វូលិក អាស៊ីត ។ ហើយប្រភពផ្សេងទៀតនៃពពួកហ្វូលិកអាស៊ីតក៏មានរួមមានផងដែរ នៅក្នុងទំពាំងបារាំង និង ទឹកក្រូចច្របាច់ ។

Fruits

អត្ថបទ៖https://health.com.kh

មតិយោបល់