ព័ត៌មានសិល្បៈ និងកម្សាន្ត

Robert ​Pattinson​ ​និង​ ​Kristen​ ​Stewart​ ​ដឹក​ដៃ​គ្នា​ក្នុង​ការ​ដាក់​ប​ង្ហាញ​រឿង​ ​The ​Twilight ​Saga:​ ​Breaking​ ​Dawn​ – ​Part ​2​លើ​ក​ម្រាល​ព្រំ​ក្រ​ហម​

តួប្រុសរបស់រឿង Twilight បាននិយាយថាលោកនឹងចូលរួមជាមួយ Kristen Stewart ក្នុងការដាក់បង្ហាញរឿង The Twilight Saga: Breaking Dawn – Part 2 ដែលជាការដាក់បង្ហាញជាលើកទីមួយនៅលើកម្រាលព្រំក្រហមនៅ ឆ្នាំនេះ។

Robert Pattinson ដែលជាតួប្រុសក្នុងសាច់រឿងថ្មីផងដែរ បានរៀបចំខ្លួនរួចរាល់ហើយដើម្បីជួបអតីតមិត្តស្រីរបស់គាត់ ខណះដែលពេលថ្មីៗ មកនេះ តារាប្រុសរូបនេះបានបញ្ជាក់ពី ការភ័យខ្លាចជាមួយនឹង អ្នកដឹកនាំរឿង Snow White and The Huntsman លោក Ruper Sanders ដែលកំពុងរងនូវស្នេហាភ័យខ្លាចពី Kristen Stewart។

Pattinson បាននិយាយថា លោកបានប្រាប់ទៅដល់ថ្នាក់ដឹកនាំរឿង Twilight ថា គាត់នឹងដើរនៅលើកម្រាលព្រំក្រហម ដើម្បីរក្សានូវភាពអៀនខ្មាស់របស់នាងពី ក្រុមអ្នកគាំទ្រស្រ្តីដូចគ្នា នេះ បើតាម Robert Pattinson បានប្រាប់ដល់ The Sun។

ចំណែកនៅថ្ងៃទី ៦ ខែ កញ្ញា ខាងមុខនេះ Kristen Stewart នឹងលេចមុខនៅក្នុងកម្មវិធី MTV VMAs ដែលជាការចូលរួមជួបជុំជាសាធារណ:។

The Twilight Saga: Breaking Dawn – Part 2 នឹងចេញ នៅថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០១២ ខាងមុខនេះ៕

Twilight

មតិយោបល់