ប៉ុន្មាននាទីមុននេះ តារាចម្រៀងចាស់វស្សារបស់ផលិតកម្ម សាន់ដេ លោក មាស សាលី ដែលបាត់មុខពីពិភពព្យុះព័ត៌មាន ហើយម្យ៉ាងជាតារាដែលគ្មានរឿងអាស្រូវ និងគ្មានព័ត៌មានអ្វីប្លែកនៅក្នុងឆ្នាំ ២០១២ នេះ បានបង្ហាញនូវរូបថតដែលថតក្នុងសាច់រឿង “វិញ្ញាណ បិសាចជញ្ជក់ឈាម” ។
កៀកនឹងដាច់ឆ្នាំ ២០១២ ទៅហើយ ទោះបីជា តារាចម្រៀងចាស់វស្សា មាស សាលី បានថតរឿងនេះក្តី ដែលជារឿងទ្រុងទ្រាយធំ តែហាក់បីដូចជាមិនទទួលការចាប់អារម្មណ៍សោះ ពីសំណាក់មហាជនគាំទ្រ និយាយទៅដោយចាញ់ទាំងតារាចម្រៀង ឆាយ វីរៈយុទ្ធទៅទៀត ដែលជាចំណូលថ្មីរបស់ផលិតកម្ម។នៅលើ Wall Post របស់មាសសាលីបានសរសេរថា”នេះជារូបថតដែលថតរឿងថ្មីរបស់ផលិតកម្មសាន់ដេ ហើយសង្ឈឹមថា ប្រិយមិត្តនឹងគាំទ្រ” នៅក្នុង Wall Post នេះដែរមានអ្នកគាំទ្រក៏បានចូលរួម Comments ច្រើនផងដែរ ។រូបថតដែលបង្ហាញពីឈុតថតរឿង “វិញ្ញាណបិសាចជញ្ជក់ឈាម” នេះដែរក្រៅពីលោក មាស សាលី នៅមានអតីតតារាចម្រៀងហង្សមាស លោក សុខ រក្សា តារាចម្រៀង ហង្ស ឧត្តមមុន្នី តារាចម្រៀង ប៊ុន សក្តិ និងតារាចម្រៀង ជុំ លីណូ ដែលសុទ្ធសឹងជាតារារួមដំបូលជាមួយនឹងគ្នា ។
សម្រាប់ លោក មាស សាលី នៅក្នុងឆ្នាំ ២០១២ នេះគេមិនទាន់ឃើញចេញបទ ចម្រៀងណាមួយឲ្យលេចធ្លោ ដូចបទ អង្គរក្សបេះដូង ឡើយ ដែលកាលនោះលោកទទួលបានការគាំទ្រច្រើនណាស់ ពីសំណាក់ប្រិយមិត្តនោះ ៕មហាជនខ្លះគិតថា មាស សាលីអាចនឹងបាត់បងទីផ្សា ចម្រៀងនៅក្នុងឆាប់ៗខាងមុខនេះ ព្រោះថា មានតារាចម្រៀងខ្លាំងច្រើនណាស់ដែលនៅកៀក នឹងខ្លួនគេ ម្យ៉ាងវិញទៀតដោយសារតែមូលហេតុគ្មានចេញបទថ្មី ដែលជាដើមចមធ្វើឲ្យមហាជនគិតយ៉ាងនេះ។តែ ទោះជាយ៉ាងណាមានមហាជនខ្លះទៀតគិតថា សាន់ដេប្រហែលមិនឲ្យតារាចម្រៀងរបស់គេងាប់ក្រឡានោះទេ អាចនឹងចេញមួយបទ នឹងទទួលបានប្រជាប្រិយភាពវិញក៏ថាបានដែរ៕


មតិយោបល់