ព័ត៌មានសិល្បៈ និងកម្សាន្ត

ខាន់​ ​ជេម​ស៍​ ​ចាក​ចេញ​ ពី​ផ​លិត​កម្ម​ ​រ៉​ក​?​

ខាន់ ជេមស៍ តារាចម្រៀងប្រចាំផលិតកម្ម រ៉ក ជួរមុខ ដែលជ្រោងបានប្រជាប្រិយភាពតាំងពីផលិតកម្មនេះ បើកដំបូងមកម្លេះ ហើយក៏គ្មានតារាចម្រៀងរួមដំបូលណាមួយអាចទម្លាក់តំណែងរបស់លោកបានឡើយ ។ខាន់ ជេមស៍ ជាតារាល្បីល្បាញមួយដួង ក្នុងចំនោមតារាល្បីៗ រួមមានលោក ព្រាប សុវត្តិ ខេមរៈ សិរីមន្ត ឆន សុវណ្ណរាជ និងតារាល្បីៗជាច្រើនដួងទៀត។

ជេមស៍ តាំងពីដើមឡើយមិនសូវសម្បូរនូវព្យុះព័ត៌មានប៉ុន្មាននោះទេ តាំងពីរូបគេចូលជ្រកក្នុងសង្វៀនសិល្បៈ តែមកដល់ ខែ សីហា ឆ្នាំ ២០១២ នេះព័ត៌មានល្ហៀងៗថា តារាចម្រៀង ដ៏ល្បីល្បាញមួយដួងប្រចាំផលិតកម្មរ៉ក អាចនឹងចាក់ចេញពីផលិតកម្ម មួយនេះ ដោយគ្មានព្រៀងទុក ។ចំណែកប្រភពកៀកកិតនឹងតារាចម្រៀងរូបនេះបានឲ្យដឹងថា ជេមស៍ ប្រហែលជាចោលទ្រនំចាស់នេះ ហើយកំពុងសម្លឹងនូវផលិតកម្មថ្មី តែមិនដឹងប្រាកដថា ជាផលិតកម្មណាមួយឡើយ ។រីឯមហាជន ដែលគាំទ្រនូវតារាចម្រៀង ខាត់ជេមស៍ក៏បានឲ្យដឹងនូវ ព្រឹកនេះថា ជេមស៍ បើប្រាកដជាចាក់ចេញ ពីផលិតកម្ម រ៉ក មែននោះ ជំហានទីមួយរបស់គេ ប្រាកដជាផលិតកម្ម រស្មីហង្សមាសជាក់ជាមិនខានឡើយ ខណះដែលផលិតកម្ម មួយនេះ គរកៀរ ទៅ ដោយតារាជាច្រើនហូរហែរ ចូលបណ្តាក់គ្នាមិនដាច់នោះ ។

តែទោះជាយ៉ាងណា ចំពោះបញ្ហានេះយើងមិនអាច ថាដោយគ្មានមូលហេតុច្បាស់លាស់នោះទេ ខណះដែលក្រុមការងារគេហទំព័រ ដំណឹង មិនអាច ទំនាក់ទំនងឆ្លើយឆ្លងបានបាននៅ ព្រឹកនេះ។ ដូចនេះ មហាជនក៏សង្ឈឹមណាស់ដែរថា តារាសម្លេងធ្ងន់មួយដួងនេះ នឹងចេញមុខបកស្រាយនៅពេលណាមួយជាក់ជាមិនខានឡើយ៕

Khan Jame

មតិយោបល់