ព័ត៌មានសិល្បៈ និងកម្សាន្ត

Robert​ ​Pattinson​ ​ដាក់​លក់​ផ្ទះ​ដែល​ទិញ​ជា​មួយ​នឹង​ ​Kristen​ ​Stewart​

Robert Pattinson បានដាក់ផ្ទះលក់ដែលគេទិញជាមួយនឹង Kristen Stewart នៅរដ្ឋឡូអេនជើឡេសនោះ។

តួប្រុសក្នុងរៀងថ្មី The Cosmopolis បានទិញផ្ទះនេះរួមគ្នាជាមួយនឹង Kristen Stewart កាលពីខែ កញ្ញា ឆ្នាំ ២០១១ ដោយតម្លៃ $6.3 million ។

Pattinson បានសួរនូវអ្វីដែលគេបានមកវិញពីនាង Kristen Stewart នូវអចលនទ្រព្យមួយនេះកាលពីខែ កន្លងទៅ ខណះដែលនាង Kristen Stewart បានកុហករូបគាត់ ដោយលួចមានទំនាក់ទំនងជាមួយនឹង Rupert Sanders ដែលជាអ្នកដឹកនាំរឿង Snow White and the Huntsman។

ចំណែកនាង Kristen Stewart វិញចំពោះព្យុះព័ត៌មាននូវការបែកបាក់គ្នារវាងនាង និង Robert Pattinson នោះ នាងបានចំណាយពេលវេលាគិតជាច្រើនជាមួយនឹង ឳពុកម្តាយ និងមិត្តល្អ របស់នាង Scout Taylor-Compton ហើយនាងក៏មិនជឿជាក់ថា នាងចាក់ចោលផ្ទះនោះដែលខំសន្សំទិញជាមួយនឹង Pattinson នោះឡើយ។

ប្រភពព័ត៌មានរបស់ Weekly វិញបានឲ្យដឹងថា Robert Pattinson បាននិយាយថា ពួកគេមានអនុស្សាវរីយ៍ដែលត្រុវចង់ចាំក្នុងខួរជាច្រើនណាស់ រាប់មិនអស់នោះទេ។ប្រភពដដែលបាននិយាយថា Pattinson គាត់មិនស្អប់នាងទេ ហើយគាត់មិនឆ្កួតនោះ ដែរ គ្រាន់តែឆ្ងល់ថា ថាហេតុអ្វីនាងធ្វើដូចនោះ គាត់ស្រលាញ់នាងណាស់ ហើយគិតពីនាងគ្រប់ពេលហ្នឹង។

កាលពីថ្ងៃសៅរ៍ទី ២៥ ខែ សីហា នេះ Robert Pattinson បានបង្ហើបឲ្យដឹងថា គាត់កំពុងតែមានទំនាក់

ទំនងជាមួយនឹង Katty Perry ខណះដែលតារាចម្រៀងរូបនេះបានបែកបាក់ជាមួយនឹង John Mayer។ទោះបីជាស្នេហារបស់ Robert និង Stewart ឈានដល់ផ្លូវបំបែកក្តី តែអ្នកទាំងពីរត្រូវជួបមុខគ្នាម្តងទៀតក្នុងកម្មវិធី ដាក់បង្ហាញរឿងស៊េរីរបស់ខ្លួននៅលើកម្រាលព្រំក្រហម នៅថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០១២ ខាងមុខនេះ៕

Robert Pattinson & Kristen Stewart

មតិយោបល់